• Sat. Mar 19th, 2022

ឧកញ៉ា ហួត ជា សម្ពោធ​សាខា​​ថ្មី​នៅ ស្រែអំបិល បាន​ធ្វើ​រឿង​ធំៗ​៣ ដៃគូ​បុគ្គលិក​ពេញ​ចិត្ត​ស្ដូក

512 Shares

ក្រុមហ៊ុន​ ហ៊ួត ជា ដែលជា​ក្រុមហ៊ុន​ល្បី​ឈ្មោះ​​វិស័យ​គ្រឿង​សំណង់ បាន​បើក​សម្ពោធ​សាខា​ថ្មី​របស់​ខ្លួន​​១​ទៀត​ហើយ នៅ​ឯ​ស្រុក ស្រែអំបិល ខេត្ត កោះកុង។ អ្វី​ដែល​ជា ការ​ចាប់​អារម្មណ៍​នោះ ក្នុង​ពិធី​សម្ពោធ លោក​ឧកញ៉ា បាន​ធ្វើ​រឿង​ធំ៣ ក្នុង​ថ្ងៃតែមួយ ក្រោម​ប្រធានបទ ( រួមចិត្ត រួមគិត រួមធ្វើ រួម​ជោគជ័យ រួម​សប្បាយ)។

ក្នុងថ្ងៃលោកឧកញ៉ាបាន សម្ភោធសាខា លោកបានចំណាយថវិការផ្ទាល់ខ្លួនជាច្រើន ចែកអំណោយដល់ ចាស់ជរា ចំនួន 40 នាក់ និង ជប់លៀងពិសារភោជនាអាហារ ចំនួន 500 នាក់

និង នៅពេលរសៀល ថ្ងៃ ដ៏ដែល លោកនិងដឹកនាំក្រុម កាងារ ទៅទេសចរ រួមគ្នាទាំង បុគ្គលិក និង ម្ចាស់សាខាដែលលក់បានគ្រប់ថាហ្គេតផងដែរ នៅប្រទេសជប៉ុន ៤យប់ 5 ថ្ងៃ ដែលការចំណាយនេះ ជាបន្ទុក របស់ ក្រុមហ៊ុន លោកឧកញ៉ា ទាំងអស់។

ក្រុមហ៊ុន ហួត ជា បានធ្វើការប្រគល់សិទ្ធចែកចាយថ្មីទៀតហើយ សាខាស្រែអំបិល ដល់លោក ឡាយ បញ្ញាដែលមានការចូលរួមពីសំណាក់គណៈគ្រប់គ្រង ដៃគូរសហការ និងអតិថិជនជាច្រើន ដែលមានការកាត់ខ្សែបូរណ៍តំណាងដោយលោក ស្រី ហ៊ួត គាម ទីប្រឹក្សាអគ្គនាយក។


នេះបង្ហាញពីភាពកាន់តែងាយស្រួលដោយមិនចាំបាច់ធ្វើដំណើរផ្លូវឆ្ងាយក្នុងការស្វែងរកផលិតផលដែលមានគុណភាព ព្រមទាំងសម្ភារៈសំណង់សំបូរបែប និងការផ្តល់ទំនុកចិត្តដល់អតិថិជនកាន់ខ្លាំងឡើង។ បន្ថែមពីនេះទៀត សម្រាប់អតិថិជនដែលរស់នៅខេត្តកោះកុង អាចធ្វើការទំនាក់ទំនងទៅកាន់សាខាស្រែអំបិល ដែលមានអាសយដ្ឋាន៖ភូមិ ត្រពាំង ស្រុក ស្រែអំបិល ឃុំ ស្រែអំបិល ខេត្ត កោះកុង ឬ Tel:0977660660/015965057/016868255

512 Shares
Copy link
Powered by Social Snap