• Sun. Mar 13th, 2022

ត្រូវកំណត់គោលដៅជីវិតឱ្យបានច្បាស់លាស់ ពី​ឧកញ៉ា បណ្ឌិត​គួច ម៉េងលី

892 Shares

កើតមកជាមនុស្ស តែងមានអាក្រក់ល្អ ខ្មៅស ជាធម្មតា ប៉ុន្តែ រឿងដែលមិនធម្មតា គឺការកំណត់គោលដៅជីវិត។ យើងត្រូវចេះកំណត់គោលដៅជីវិតឱ្យបានច្បាស់។

ប្រសិនបើយើងមិនបានកំណត់គោលដៅជីវិតឱ្យបានច្បាស់លាស់ទេ យើងពិតជាពិបាកក្នុងការស្វែងរកសុភមង្គល និងភាពជោគជ័យ សម្រាប់គ្រួសារ និងជីវិតណាស់

ព្រោះយើងប្រៀបនឹងមនុស្ស ដែលបិទភ្នែកដើរ ដោយមិនដឹងថា ខ្លួនឯង ត្រូវធ្វើដំណើរទៅណាឱ្យប្រាកដ។


គោលដៅជីវិត មានន័យថា យើងគួរកំណត់ខ្លួនឯងឱ្យច្បាស់ថា យើងចង់ទៅណាឱ្យប្រាកដ? យើងធ្វើអ្វីឱ្យប្រាកដ? ចង់ធ្វើដុកទ័រ? គ្រូបង្រៀន? ប៉ូលិស ? ទាហាន ឬចង់ធ្វើជាអ្នកជំនួញ? អ្នករកស៊ី? ឬយើងចង់ធ្វើជាមេធាវី ចៅក្រម? ព្រះរាជអាជ្ញា? ឬចង់ធ្វើអ្នកជំនាញខាងផ្នែកកសិកម្ម?

នៅពេលយើងកំណត់គោលដៅខ្លួនឯងច្បាស់ហើយ ពេលចូលរៀនថ្នាក់មហាវិទ្យាល័យ យើងគប្បីរៀនតែជំនាញណា ដែលយើងត្រូវធ្វើ។

ចូរកុំរៀនប៉ាតណាប៉ាតណី ច្រើនជំនាញ ច្រើនមុខវិជ្ជាពេក នាំឱ្យយើងខាតពេល និងខាតថវិកា ផងដែរ។ ដូច្នេះ បើយើងចង់ធ្វើអ្វី យើងគប្បីរៀនផ្តោត សម្រួច លម្អិត តែលើមុខវិជ្ជា ដែលយើងចង់នោះបានហើយ ឯជំនាញ ឬមុខវិជ្ជាផ្សេងទៀត យើងគប្បីរៀន គ្រាន់តែយកជាចំណេះដឹងទូលំទូលាយបានហើយ។

ការរៀនលើជំនាញមួយមុខច្បាស់លាស់ នោះអនាគតយើង ក៏នឹងភ្លឺថ្លា ព្រោះដើរមិនខុសគោលដៅជីវិត៕








ខ្លឹមសារ​ទាំង​ស្រុង៖ ឧកញ៉ា បណ្ឌិត​គួច ម៉េងលី

892 Shares
Copy link
Powered by Social Snap