• Mon. Mar 14th, 2022

បេឡារុស ចង់វិ​និ​យោគ​លើ​វិ​ស័​​យ​ឧស្សាហ​កម្ម​ធន់​ធ្ងន់(ផលិត​រថយន្ត​ធន់​ធ្ងន់) នៅ​កម្ពុ​ជា

107 Shares

ភ្នំពេញ ​៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យឯកឧត្តម Vladimir Goshin ឯកអគ្គរដ្ឋទូតបេឡារុសប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០។

នៅក្នុងជំនួបនេះ សម្ដេចក្រឡហាមហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ បានរំលឹកឡើវិញនូវអតីតកាល នាសម័យប្លុកសហភាពសូវៀត ប្រទេស​បេឡារុស បានចូលរួមចំណែកក្នុងដំណើរការកសាង និងស្វែងរកសន្តិភាព​ដល់ប្រទេស​កម្ពុជា ហើយមកដល់ពេលនេះ សម្ដេចបានមានប្រសាន៍ថា ទំនាក់ទំនង និងកិច្ចស​ហប្រតិបត្តិការរវាងកម្ពុជា និងបេឡារុស ក៏នៅតែមានភាពល្អប្រសើរ។

ជាមូយគ្នានេះ ឯកឧត្តម Vladimir Goshin ឯកអគ្គរដ្ឋទូតបេឡារុសប្រចាំកម្ពុជា បានថ្លែង​អំណរគុណសម្ដេច និងចាត់ទុកប្រទេសកម្ពុជា ជាប្រទេសមាន​សារៈសំខាន់​សម្រាប់បេឡារុស ទាំងទិដ្ឋភាពនយោបាយ និងសេដ្ឋកិច្ច ជាពិសេសកម្ពុជា​ជាប្រទេស​សមាជិកអាស៊ាន។

ឯកឧត្តមបានជម្រាបជូនសម្ដេចអំពីទំនាក់ទំនងដ៏ល្អរវាងប្រមុខដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងពីរ ពិសេសតាមរយៈដំណើរទស្សនកិច្ចរបស់សម្ដេចតេ​ជោទៅកាន់សាធារណ​រដ្ឋបេឡារុស ហើយបន្ទាប់មកក៏​មានដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីបេឡារុស​មកកាន់ព្រះរាជាណាចក្រកម្ពុជាដែរ ដែលនេះគឺជាបុព្វហេតុនាំឱ្យភាគីទាំង​ពីរត្រូវតែបន្ត​ព​ង្រីក និងពង្រឹងបន្ថែមទៀត ពិសេសលើវិស័យសេដ្ឋកិច្ច។

ឯកឧត្តមឯកអគ្គរដ្ឋទូត បន្តជម្រាបសម្ដេចថា បេឡារុស គឺជាប្រទេសដែលមានជំនាញ​លើវិស័យឧស្សាហកម្មធុនធ្ងន់ ក្នុងនោះ មួយភាគបីនៃឧស្សាហកម្មធុនធ្ងន់ គឺការផលិត​រថយន្តធុនធ្ងន់ បានគ្របដណ្ដប់ទីផ្សារពិភពលោក ហើយនេះគឺជាមូលហេតុមួយដែរ ដែលជំរុញឱ្យឯកឧត្តមមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីបានជួបជាមួយស្ថាប័ន​ពាក់ព័ន្ធស្វែងរកឱកាសបង្កើនការវិនិយោគនៅប្រទេសកម្ពុជា។

ឯកឧត្តមបានបន្តថា បច្ចុប្បន្ននេះ បេឡារុស មានរោចក្រផលិតរថយន្តធុនធ្ងន់​នៅប្រទេ​ស​វៀតណាម ដោយផ្ដោតលើទីផ្សារតំបន់អាស៊ាន ហើយក៏រំពឹងថានឹងស្វែងរក​ទីផ្សារបន្ថែម​ទៀតនៅក្នុងបណ្ដាប្រទេសនានាផ្សេងទៀត ដូចជាប្រទេសកម្ពុជាជាដើម។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណ និងអបអរសាទរចំពោះវត្តមាន​នៃការស្វែងរកឱកាសវិនិយោគរបស់ឯកឧត្តមនាពេលនេះ ហើយសម្ដេចបាន​សម្ដែងការឯកភាពចំពោះការបន្តពង្រីកបន្ថែមនូវលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ សម្ដេចក៏បានទទួលស្គាល់នូវភាព​ល្បីល្បាញចំពោះ​ឧស្សាហកម្មធុនធ្ងន់បេឡារុស និងគាំទ្រចំពោះការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។

សម្ដេចក្រឡាហោមបានមានប្រសាសន៍ថា សម្រាប់កម្ពុជា បេឡារុស គឺជាមិត្តចាស់ ដែលកម្ពូជាចាំបាច់ត្រូវបន្តពង្រឹង ពង្រីកទំនាក់ទំនងនេះ។ សម្ដេចបានស្នើឯកឧត្តម​ពិនិត្យលទ្ធភាពបង្កើនកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃលើវិស័យពាក់ព័ន្ធនឹងនគរបាលជាតិផងដែរ។

ជាការឆ្លើយតបឯកឧត្តមឯកអគ្គរដ្ឋទូតបេឡារុស បានសម្ដែងការទ្រចំពោះការ​លើក​ឡើងរ​បស់សម្ដេចដែលចង់បង្កើតកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងកិច្ចការផ្ទៃក្នុងរបស់បេឡារុស ហើយថាតាមរយៈការបង្កើតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះ ភាគីទាំងពីរអាចពិនិត្យមើលលើការងារ​ប្រយុទ្ធប្រឆាំថ​ឧក្រិដ្ឋ​កម្មឆ្លង​ដែន និងបទល្មើសផ្សេងៗ ដែលស្របនឹងតួនាទីភាពរកិច្ចរបស់ក្រសួង​មហាផ្ទៃ ពិសេសការងារសន្តិសុខជាតិ៕

107 Shares
Copy link
Powered by Social Snap