• Mon. Mar 14th, 2022

កុំភ័យ បុរស​ជន​​បរទេស​ម្នាក់ ដួល​ស​​ន្ល​​ប់​​​នៅព្រ​លាន​​​យន្តហោះ​ភ្នំ​​ពេញ មិ​​ន​មែន​បណ្តាល​មកពី​វីរុសកូរ៉ូ​ណា​​ទេ

20 Shares

នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ មានជនបរទេសម្នាក់ បានដួលសន្លប់​នៅឯព្រលាន​យន្តហោះអន្តរជាតិភ្នំពេញ ដែលធ្វើឱ្យសាធារណជនជា​ច្រើនថតទៅ​បង្ហោះលើបណ្តាញសង្គម Facebook ដោយថាបណ្តាលមកពីវីរុសកូរ៉ូណា។

ឆ្លើយតបនឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងសុខាភិបាលលោក លី សូវ៉ាន់ បានលើក​ឡើង​តាមរយៈ AKP ថា បុរសម្នាក់ដួលសន្លប់នៅព្រលាន​យន្តហោះអន្តរជាតិភ្នំពេញ បណ្តាលមកពីមានវីរុសកូរ៉ូណា។

លោកោបន្តថា ជនបរទេសនោះខ្វះអុកស៊ីសែនក្នុងខ្លួនទើប​បណ្តាលឱ្យដួលសន្លប់​មួយរយៈពេលខ្លី ដោយកម្តៅនៅក្នុងខ្លួនគាត់ធម្មតា ហើយបន្ទាប់ពីព្យាបាលរួច ជនបរទេសនោះបានត្រលប់មកព្រលានយន្តហោះវិញ ប៉ុន្តែយន្តហោះបាន​ចាកចេញចោល៕

20 Shares
Copy link
Powered by Social Snap