• Sun. Nov 28th, 2021

BMW របស់អាល្លឺម៉ង់បង្ហាញរថយន្តដើរដោយអគ្គិសនី និងhybrid

158 Shares

ក្រុមហ៊ុន BMW បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួននឹងបង្កើនផលិតកម្មរថយន្តអគ្គិសនី នៅតំបន់ Dingolfing នៅឯ Bavaria ហើយកំពុងតែបង្កើនចំនួនបុគ្គលិកពី៦០០នាក់ ទៅ១,៤០០នាក់។

ឆ្លើយតបទៅនឹងបទបញ្ញត្តិការផ្សាយយ៉ាងតឹងរឹងដែលអាចពិន័យរាប់លានអ៊ឺរ៉ូ
ក្រុមហ៊ុនផលិតរថយន្តនេះកំពុងតែបោះជំហានឡើងមួយកំរិតទៀតប្រកបដោយការព្យាយាមក្នុងការលក់រថយន្តដើរដោយអេឡិចត្រូនិក ជាប្រភេទhybrid ។
BMW មានគោលបំណងពង្រីកទីផ្សាររថយន្តអគ្គិសនី និងរថយន្ត hybrid ក្នុងឆ្នាំ២០២១ខាងមុខនេះ។ ម្យ៉ាងទៀតចំនួនបុគ្គលិកដែលធ្វើការងារផ្នែកតម្លើងរថយន្តអគ្គិសនី នៅក្នុងតំបន់ Dingolfing នឹងកើនឡើងដល់១,៤០០នាក់នៅមុនដំណាច់ឆ្នាំ២០២០ ហើយអាចនឹងបន្តកើនឡើងរហូតដល់២,០០០នាក់ក្នុងពាក់កណ្តាលឆមាសបន្ទាប់។

មនុស្សប្រមាណ១៨,០០០នាក់ ធ្វើការនៅតំបន់ Dingolfing ដែលមានចម្ងាយ៨៥គីឡូ នៅភាគឥសាននៃទីក្រុងម៉ូនិច ប្រទេសអាល្លឺម៉ង់ជាកន្លែងដែលក្រុមហ៊ុនយក្សមួយនេះផលិតនិងតំឡើងរថយន្តប្រភេទ 3-series, 4-series, 7-series និង 8-series សុទ្ធតែជាប្រភេទរថយន្តប្រណីត មានតម្លៃថ្លៃកប់ពពកផងដែរ៕

ប្រែសម្រួល៖ ឧកញ៉ា មហា​សន្ដោស

158 Shares
Copy link
Powered by Social Snap