• Sat. Mar 19th, 2022

ក្រឡេកឃើញប៉ូលិសជិះម៉ូតូរត់ ត្រូវកម្លាំងដេញព័ទ្ធចាប់បានម្នាក់ រត់បាត់ម្នាក់

24 Shares

ភ្នំពេញ ៖ យុវជន២នាក់ មិនដឹងថាមានជាប់ពាក់ព័ន្ធអ្វី គ្រាន់តែក្រឡេកឃើញប៉ូលិស បែជាព្យាយាមបបោលម៉ូតូរត់គេចទៅវិញ ត្រូវបានកម្លាំងល្បាតប្រដេញតាម ស្ទាក់ គួរសង្ស័យទាំង២នាក់ផ្តួលម៉ូតូ ចែកផ្លូវគ្នារត់គេច កម្លាំងប៉ូលិសខណ្ឌពោធិសែនជ័យ ប៉ុស្តិ៍ តាមចាប់ឃាត់ខ្លួនបានម្នាក់ រត់គេចបាត់ម្នាក់កាលពីវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ ដេញតាមចាប់ខ្លួនបានក្នុងព្រៃ ខាងក្រោយបុរីអាកាសចរណ៍ ភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យម្នាក់ ឃាត់ខ្លួនបាន ឈ្មោះ សំណាង ពន្លឺ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិព្រៃកី «ខ» សង្កាត់ពងទឹក ខណ្ឌដង្កោ កន្លងមកធ្លាប់សមត្ថកិច្ច ខណ្ឌមានជ័យចាប់ឃាត់ខ្លួនម្តងមកហើយ ពាក់ព័ន្ធលួចមានស្ថានទម្ងន់ទោស ។តាមសម្តីសារភាពយុវជនខាងលើ បានឲ្យដឹងថា ខ្លួបធ្លាប់ប្រើប្រាស់គ្រឿងញៀន ។ចំណែក​យុវជនម្នាក់ទៀត រត់គេចទៅបាត់ គ្រាន់តែស្គាល់ឈ្មោះ រ៉ា ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនឃាត់ខ្លួនបានជនខាងលើ ខណៈដែលកម្លាំងល្បាត របស់នគរបាលខណ្ឌពោធិសែនជ័យ ប៉ុស្តិ៍រដ្ឋបាល ល្បាតក្នុងភូមិសាស្ត្រងាយរងគ្រោះ សកម្មភាពឆក់ តាមផ្លូវសហព័ន្ធរុស្សី ចំណុចភូមិព្រៃទា សង្កាត់ចោមចៅ៣ គ្រាន់តែក្រឡេកឃើញប៉ូលិស ស្រាប់តែជនសង្ស័យ២នាក់ ជិះម៉ូតូ ម៉ាកហុងដា សេ១២៥ សេរី២០១៩ ពណ៌ខ្មៅ គ្មានស្លាកលេខ បើករត់គេច ចូលក្នុងបុរីញ៉ូថោន ហើយបានចេញមកវិញ បើករត់តាមផ្លូវសហព័ន្ធរុស្សីពីលិចទៅកើត កាន់តែសង្ស័យ កម្លាំងប៉ូលិសប្រដេញតាម លុះដល់មុខព្រលានយន្តហោះពោធិចិនតុង ជនសង្ស័យ បើកចូលក្នុងបុរីអាកាសចរណ៍ ផ្តួលម៉ូតូ ចែកផ្លូវគ្នារត់ ម្នាក់រត់ទៅលិច ម្នាក់ ឈ្មោះ សំណាង ពន្លឺ រត់ផ្លោះរបងទៅកើត សង្ងំ ក្នុងព្រៃ ត្រូវបានបន្ថែមកម្លាំង រុករក ទើបប្រះឃើញជនសង្ស័យម្នាក់ សង្ងំពួនក្នុងព្រៃ ស្មៅ ចាប់ឃាត់ខ្លួនបានម្នាក់ បក្ខពួកម្នាក់ទៀត រត់គេចទៅបាត់ ។

ក្រោយចាប់ឃាត់ខ្លួនបាន ជនសង្ស័យ​នាំទៅសាកសួរនៅផ្នែកជំនាញអធិការដ្ឋាន​ខណ្ឌពោធិ​សែន​ជ័យ ដើម្បីបន្តនីតិវិធី ៕







ប្រភព៖ NiceTV អត្ថបទៈ​ ទុយ​ ម៉ែន​ និងរូបភាពៈ​ សំរឹទ្ធ​ ទីរ៉ា

24 Shares
Copy link
Powered by Social Snap