• Thu. Oct 28th, 2021

អង់គ្លេសគ្រោងនឹងចេញបំរាមលក់ប្រេងឥន្ធនៈដល់រថយន្តចាប់ពីឆ្នំា​២០៣៥ ដើម្បីកាត់បន្ថយការបំពុលខ្យល់

277 Shares

តាមបណ្តាញផ្សព្វផ្សាយព័ត៌មានរ៉យទ័របានឱ្យដឹងថា ប្រទេសអង់គ្លេសអាចនឹងមានការហាមឃាត់ទៅលើការលក់ប្រេងឥន្ធនៈថ្មី ម៉ាហ្ស៊ូត និងរថយន្ត hybrid ចាប់ពីឆ្នំា២០៣៥តទៅ បន្ទាប់ពីប្រទេសនេះបានរៀបចំផែនការរយៈពេល៥ឆ្នំាកន្លងទៅ ក្នុងគោលដៅដើម្បីប៉ុនប៉ងកាត់បន្ថយការបំពុលខ្យល់ ដែលអាចនំាឱ្យបញ្ហាខ្យល់សម្រាប់ទ្រទ្រង់សុខភាពមនុស្សនៅក្នុងសតវត្សរ៍នេះ។

លោកនាយករដ្ឋមន្រ្តី Boris Johnson បាននិងកំពុងតែស្វះស្វែងរកការប្រើប្រាស់តាមរយៈសេចក្តីប្រកាសដើម្បីលើកកម្ពស់ដល់វិស័យបរិដ្ឋាននៅក្នុងចក្រភពអង់គ្លេស បន្ទាប់ពីនាយករដ្ឋមន្ត្រីបានបណ្តេញប្រមុខរៀបចំសន្និសីទស្តីពីការប្រែប្រួលបរិយាកាសអង្គការសហប្រជាជាតិនៅក្នុងទីក្រុង Glasgowកាលពីខែវិច្ឆិកា ហើយត្រូវគេស្គាល់ព្រឹត្តិការណ៍នោះជាអក្សរកាត់ថា COP26។

លោកនាយករដ្ឋមន្រ្តីអង់គ្លេសរូបនេះបានគូសបញ្ជាក់យ៉ាងហ្មត់ចថា យើងបានដោះស្រាយរឿងការបញ្ចេញនូវឧស្ម័ន CO2 នេះជាអ្វីដែលអង់គ្លេសចង់អំពាវនាវសូមឱ្យមានការកាត់បន្ថយឱ្យអស់តាមដែលអាចធ្វើទៅបានគ្រប់ប្រជាជាតិ ព្រោះថាយើងដឹងអស់ហើយ ប្រទេសមួយ សង្គមមួយ ភពផែនដីមួយ ប្រភេទមួយតែមួយ យើងត្រូវតែអនុវត្តពីឥឡូវនេះទៅ៕

ប្រែសម្រួល៖ ឧកញ៉ា មហា​សន្ដោស

277 Shares
Copy link
Powered by Social Snap