• Wed. Mar 30th, 2022

អ្នកជំនួញអចលនទ្រព្យ ប្រាប់​ពី​​គ​​ន្លឹះជួយស​​ហគ្រិន​បញ្ចៀស​​ហានិ​​ភ័យ​​​លើវិស័យដីធ្លី

128 Shares

អ្នកជំនួញ​ផ្នែក​អចលនទ្រព្យ​ បាន​លើក​ជា​ទស្សនាទាន​ថា សហគ្រិន​ ​ដែល​មាន​បំណង​ចង់​រកស៊ី​ និង​មុន​វិនិយោគ​លើវិស័យ​អ្វីមួយ​ ត្រូវ​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់ ​មុន​ដាក់​ទុក​រកស៊ី​និង​វិនិយោគ​នោះ​។​

​លោក​ឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុន​អចលនទ្រព្យ ស៊ីភីអិល និងជា​​ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​អ្នកវាយតម្លៃ​និងភ្នាក់ងារ​អចលនវត្ថុកម្ពុជា បានថ្លែងថា រាល់​ការវិនិយោគ​លើ​វិស័យ​ដីធ្លី ដើម្បី​បញ្ចៀស​ហានិភ័យ​នោះ អ្នក​ត្រូវ​ធ្វើ​ការស្រាវជ្រាវ​ ​មុន​ពេល​អ្នក​វិនិយោគ​លើ​អចលនទ្រព្យ​ណាមួយ​អ្នក​នឹង​ត្រូវការ​ស្រាវជ្រាវ​យ៉ាង​ពេញលេញ​ពី​អចលនទ្រព្យ​និង​តំបន់​ជុំវិញ​ទាំង​ទីក្រុង​ក៏ដូចជា​តាម​បណ្តា​ខេត្ត​។​

​​​លោក​ឧកញ៉ា​បាន​ថ្លែង​ទៀត​ថា ការដឹង​ព័ត៌មាន​លម្អិត​អំពី​ទ្រព្យសម្បត្តិ​ទាំងអស់​នឹង​ជួយ​អ្នក​ក្នុង​ការ​សម្រេច​ថា​ តើ​វា​មានតម្លៃ​យ៉ាងណា​នៅពេល​បច្ចុប្បន្ន​នេះ តម្លៃ​អនាគត​រំពឹង​លើ​អ្វីខ្លះ ហើយ​អាច​ជួយ​បញ្ជាក់​ពី​គោលដៅ​វិនិយោគ​រយៈពេល​វែង​ផងដែរ​។​

​លើសពី​នេះ​ ឧកញ៉ា​បញ្ជាក់ថា បើ​មិន​ប្រា​កកដ​ត្រូវសុំ​ជំនួយ​ឬ​ប្រឹក្សា​យោបល់​ជាមួយ​អ្នកជំនាញ ទោះបីជា​អ្នកមាន​អារម្មណ៍​សុខ​ស្រួល​និង​សុ​វត្ថ​ភាព​ក្នុង​ការ​ធ្វើ​វិនិយោគ​ក៏ដោយ ព្រោះ​ជា​មធ្យោបាយ​ល្អ​ក្នុង​ការ​ជួយ​បញ្ជាក់​ពី​អ្នកឯកទេស ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព​ក្នុង​ការ​វិនិយោគ​។​

​លោក​ប្រធាន​បន្ថែមទៀតថា សូម​ព្យាយាម​និយាយ​ជាមួយ​អ្នកជំនាញ​ទាំងនោះ មុនពេល​ធ្វើការ​វិនិយោគ​រ និង​ពិភាក្សា​ជាមួយ​ភ្នាក់ងារ​អចលនទ្រព្យ ដើម្បី​ស្វែងយល់​បន្ថែម​អំពី​តម្លៃ​នៃ​អចលនទ្រព្យ​នេះ និង​តម្លៃ​អចល​ទ្រព្យ​ជុំវិញ​ទីតាំង​ដែល​កំពុងតែ​វិនិយោគ​នោះ​។​

​សម្រាប់ វិស័យ​សំណង់​នៅក្នុង​ប្រទេស​កម្ពុជា​ត្រូវបាន​អ្នកជំនាញ​ចាត់ទុកថា នៅតែ​វិវត្តន៍​ល្អ​ទៅមុខ​ហើយ​គ្មាន​ឧបសគ្គ​រារាំង​ដល់​ការវិនិយោគ​នោះទេ ពោល អ្នកវិនិយោគ​និង​ក្រុមហ៊ុន​ជាច្រើន​កំពុងតែ​រកស៊ី​ជាធម្មតា​។​

​​​លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បាន​សម្តែង​នូវ​សុទិដ្ឋិនិយម​ថា បើ​គិត​មកដល់​ឆ្នាំ​២០២០​នេះ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ហាក់ដូចជា​មិនមាន​អ្វី​ជា​បញ្ហា​ដែល​គួរ​ឲ្យ​ព្រួយ​បារ​ម្មណ៍​នោះទេ ហើយ​ទីផ្សារ​ទាំងមូល​គ្រាន់តែ​ថមថយ​បន្តិច​ទាក់ទង និង​គម្រោង​ថ្មីៗ ប៉ុន្តែ​បញ្ហា​នេះ​ដោយសារតែ​អ្នកទិញ​សម្រាប់​រស់នៅ​ចង់បាន​របស់​អ្វីដែល​មានតម្លៃ​សមរម្យ​។​

​អ្នកវិនិយោគ​ខាងលើ​មានជំនឿថា ក្នុង​រយៈពេល​នេះ​លំហូរ​វិនិយោគ​លើ​វិស័យ​សំណង់​កម្ពុជា​នៅតែមាន​ភាពរឹងមាំ ហើយ​ក្នុងនោះ​ប្រទេស​ចិន​បាន​នាំមុខគេ​ក្នុងការ​វិនិយោគ និង​ក្រៅពីនេះ មាន កូរ៉េ ថៃ និង​ជប៉ុន ក៏ដូចជា​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​។​

​លោក​បាន​បន្ថែមថា សម្រាប់​ទីផ្សារ​ខុន​ដូ ផ្ទះល្វែង​និង​ដីធ្លី​នៅតែមាន​សន្ទុះ​កើនឡើង​នៅឡើយ ហើយ​កត្តា​ដែល​ជំរុញ​ឲ្យ​ទីផ្សារ​នេះ​ល្អ​ដោយសារតែ​ស្ថានភាព​នយោបាយ និង​សេដ្ឋកិច្ច​ល្អ​ទើប​ធ្វើ​ឲ្យ​វិស័យនេះ​បន្ត​រឹ​មាំ​របស់ខ្លួន​៕ អត្ថបទ៖ សិរីកា

128 Shares
Copy link
Powered by Social Snap