• Mon. Mar 14th, 2022

សម្ដេច ហ៊ុន សែន សម្រេច​ទៅ​ក្រុ​ង​​ប៉េ​កាំ​ងវិញ ជំនួសទៅ​កាន់​ទីក្រុង​វ៉ូ​ហា​ន

19 Shares

សម្ដេច​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បានបង្ហោះសារ នៅព្រឹកថ្ងៃ ពុធនេះថា ក្រសួង​ការ​បរ​ទេស​ចិន​មិន​អនុញ្ញាតឲ្យសម្តេចទៅកាន់​ទី​ក្រុង​វ៉ូហាន​បាន​ទេ ដោយ​លើក​ហេតុ​ផល​ថា នៅ​ទី​នោះ​កំពុង​ឆ្លង​រាល​ដាល​នៃ​វីរុស​កូរ៉ូណា​ថ្មីខ្លាំង​ ដូច្នេះ ភាគីចិន សម្រេចឲ្យសម្តេចទៅក្រុងប៉េងកាំងជំនួសវិញ។

តាមគម្រោងនៅថ្ងៃទី៥ កុម្ភៈនេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន គ្រោងនឹងចាក​ចេញពីប្រ​ទេសកូរ៉េខាងត្បូងឆ្ពោះទៅទីក្រុងវូហាន ខេត្តហ៊ូប៉ីប្រទេសចិន ដើម្បីទៅសួរសុខទុក្ខនិស្សិតខ្មែរ ២៣ នាក់ដែលកំពុងសិក្សានៅទីនោះ។

ប៉ុន្តែក្រសួងការបរទេសចិនឆ្លើយតបថា មិនអាចរៀបចំជូនដល់ការធ្វើដំណើរ ទៅកាន់ទីក្រុងវូហានបានទេ ព្រោះទីក្រុងនេះបានប្រកាសភាពអាសន្នបិទមិន​ឲ្យមានចរាចរណ៍ឆ្លងកាត់នៅក្នុងតំបន់នេះនៅឡើយ ហើយចំពោះនិស្សិតវិញ​ក៏មិនត្រូវបានអនុញ្ញាតឲ្យចេញក្រៅពីទីកន្លែងរស់នៅបានដែរ។

​ការ​បញ្ជាក់​របស់​ក្រសួង​ការ​បរ​ទេស​ចិន គឺ​ធ្វើ​ឡើង​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​សម្ដេចតេជោ ហ៊ុន សែន បាន​ចុះ​ផ្សាយ​ថា ការ​ផ្ទុះ​ឡើង​នូវ​វីរុស​កូរ៉ូណា​ថ្មី​នៅ​ក្នុង​ប្រទេស​ចិន គឺ​មិន​មែន​ជា​ឧប​ស​គ្គ​របស់​សម្ដេច​ឡើយ​។

សូមបញ្ជាក់ថា សម្ដេចតេជោ ​បាន​រាយ​ការណ៍​សុំ​កា​រអនុ​ញ្ញាត​ពី​ចិន ដើម្បីធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​វ៉ូហាន ដើម្បី​ជួប​សួរ​សុខ​ទុក្ខ​ផ្ទាល់​និស្សិត​ខ្មែរ​២៣​នាក់ ដែល​កំពុង​ជាប់​ក្នុង​ទី​ក្រុង​នេះ​។

ចំនួន​អ្នកស្លាប់​ដោយសារ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី កើនឡើងដល់​ជិត ៥០០​នាក់ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ពុធ ទី​៥ ខែកុម្ភៈ ក្នុងនោះ​១​ករណី​ស្ថិតក្នុង​ទឹកដី​ហ្វីលីពីន​ ក្រៅពី​នេះ អ្នកស្លាប់ទាំងទាំងអស់​គឺ​ស្ថិតក្នុង​ប្រទេស​ចិន៕

19 Shares
Copy link
Powered by Social Snap