• Mon. Apr 4th, 2022

សម្តេច​តេជោ​​ ហ៊ុន សែន សរសើរ​អតីតពលករខ្មែរនៅ​កូរ៉េ ឡេង ណាវ៉ាត្រា តស៊ូ​​រហូត​ក្លាយ​ជា​ឧកញ៉ា

182 Shares

ក្នុង​​ពិធី​​សំណេះ​សំណាល​ជាមួយ​នឹង​ពលករ​ និង​​​ពលរដ្ឋ​​រស់​នៅ​ប្រទេស​កូរ៉េ​​នៅ​ថ្ងៃ​នេះ​សម្តេច​តេជោ​ ហ៊ុន សែន​​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ បាន​កោត​សរសើរ​ដល់​ពលករ​ខ្មែរ​ជាច្រើន​នាក់​ដែល​បាន​ខិតខំ​សន្សំប្រាក់ និង​ចំណេះ​ជំនាញ​ ​​ដែល​បាន​មក​ពី​ធ្វើ​ការងារ​នៅ​ប្រទេស​កូរ៉េ​​ទៅ​បង្កើត​មុខ​របរ​ផ្សេង​ៗ ​រហូត​ទទួល​ជោគជ័យ​ ពិសេស​ អតីត​ពលករ​ខ្មែរ​ម្នាក់​បាន​​តស៊ូ​​រ​ជោគជ័យ​ ក្នុង​វិស័យ​អចលនទ្រព្យ​។ ​

អតីត​ពលករ​រូប​នោះ​​គឺ ​ឧកញ៉ា​ ឡេង ​ណាវ៉ាត្រា​ បច្ចុប្បន្ន​​គឺជា​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ធំ​​មួយ​ និង​កំពុង​ទទួល​​ជោគជ័យ​ខ្លាំង​។

សម្តេចបន្ថែម​ថា “ឡេង​ ណាវ៉ា​ត្រា ឥឡូវ​ក្លាយ​ជា​ម្ចាស់​អចលនទ្រព្យ​យ៉ាង​ធំ ដែល​សន្សំលុយ​តិចតួច​បាន​ពី​កូរ៉េ យក​ទៅ​ទិញ​ដី​ធ្លឺ​។ ឥឡូវ​អាដី​ធ្លី​ហ្នឹង​ វាកាក់​កប​។ អញ្ចឹង​វាទៅ​ជា​អ្នក​ជំនួញ​អចលនទ្រព្យ​ដ៏​ធំ​នៅ​ទី​នោះ​ទៅ​​”។​

​ឧកញ៉ា ឡេង ណា​វ៉ា​ត់​ត្រា ​មាន​ប្រវត្តិ​តស៊ូ​ពី កម្មករសំណង់​រហូត​ចំណាកស្រុក​ទៅ ធ្វើ​ពលករ​នៅ ប្រទេស​កូរ៉េ បាន​កែប្រែ​ជីវិត​របស់ខ្លួន ពី​កម្មករ​កម្សត់ មកជា​ឧកញ៉ា​វ័យក្មេង​។ ការផ្លាស់​ជីវិត​បែបនេះ​បានធ្វើឱ្យ មជ្ឈដ្ឋាន​ផ្សេងៗ​យល់ឃើញថា ទាំងនេះ កើតចេញពី​ការ តស៊ូ​ប្រឹងប្រែង​រហូត​សម្រេចបាន​ជោគជ័យ ។

​ ​​ថ្វី​ត្បិត​ក្លាយ​ខ្លួនជា​អ្នកមាន ទ្រព្យសម្បត្តិ​ស្តុក​ទៅហើយ តែ​ឧកញ៉ា វ័យក្មេង នៅតែ​មិន​ភ្លេច​គ្រា ដែល​កម្សត់ និង​បាន​ចែករំលែក​ទាន​ជាច្រើន​ដល់​ជន ក្រីក្រ និង​មន្ទីរពេទ្យ​គន្ធបុប្ផា​។ ទាំងនេះ អាចជា​ដើមចម​មួយ​ដែល​អាច​ទាញ យក​ប្រជាប្រិយភាព​របស់ លោក ឡេង ណា​វ៉ា​ត់​ត្រា ក្នុង​ងារ​ជា​លោក​ឧកញ៉ា ដែលមាន​សន្តាន​ចិត្តល្អ​មួយ​រូប៕​

182 Shares
Copy link
Powered by Social Snap