• Thu. Dec 9th, 2021

អ្នកជំ​នាញ៖ គួរ​យល់​ដឹង ៤​ចំ​​ណុ​ច​នេះ មុននឹងសម្រេច​ចិត្តវិនិយោគ​វិ​ស័​យ​​អច​លន​ទ្រព្យ

308 Shares

អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យបានបង្ហាញពីសុទិដ្ឋិនិយមចំពោះវិស័យ​អចលនទ្រព្យ​កម្ពុជា​ ដោយមើលឃើញថា វិស័យនេះនឹង​នៅតែបន្តភាពរីកចម្រើន​ទៅមុខ​។

លោក​ ច្រឹក​ សុ​ខនីម​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ​ ​មើលឃើញថា តម្លៃអចលនទ្រព្យនឹង​បន្ត​ឡើងថ្លៃ​ពី ​១០​% ទៅ ១៥​% ប្រចាំឆ្នាំ ដោយផ្នែកលើ​ ក​ត្តា​ចំនួន ៣ ​ ក្នុងនោះរួមមាន វិស័យ​លំនៅដា្ឋន វិស័យ​ដីធ្លី​ និង​ប្រតិបត្តិការ​ទិញ​ និងជួល​ដែលនឹងបន្តមានដំណើរការយ៉ាងសកម្មនៅពេលអនាគត។

ទន្ទឹមនឹងការលើកឡើងនេះ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអច​លនវត្ថុកម្ពុជា​រូប​នេះ ក៏បានបញ្ជាក់ថា សម្រាប់អ្នកវិនិយោគ មុននឹងធ្វើការវិនិយោគលើវិស័យ​អចលន​ទ្រព្យ គឺចាំបាច់ត្រូវមើលទៅលើ៤ចំណុចរួមមាន៖ ទី១៖ ព័ត៌មានអំពីទីតាំងដែលត្រូវ​វិនិយោគឲ្យបានច្បាស់លាស់ ទី២៖ សិក្សាឲ្យបានច្បាស់លើប្លង់មេរបស់រាជរដ្ឋាភិបាល ឬក៏ផែនការរបស់សាលាក្រុង, ទី៣៖ វិភាគលើធម្មជាតិ តើតំបន់នោះបើមិនទាន់មាន​ការអភិវឌ្ឍទៅ តើតំបន់នោះធម្មជាតិ អាចអំណោយផលដល់ការវិនិយោគ​លើវិស័យ​អចលន​ទ្រព្យដែល​ឬទេ? និងទី៤៖ មើលលើទុនវិនិយោគ ដែលនឹងត្រូវវិនិ​យោគ​នៅតំបន់នោះ តើវាសាកសមដែលឬទេ?។

យ៉ាងណា លោកប្រធានសមាគម បានអះអាងថា បើសិនជាអ្នកវិនិយោគដឹងមុន និង​ច្បាស់​លាស់​ពីចំនុចទាំង៤ខាងលើនេះ ពិសេសត្រូវច្បាស់ទីតាំង ឬតំបន់ដែលចង់​វិនិយោគ ដើម្បីការពារនូវហានិភ័យ ពិសេសជៀសវាងលើការចំណាយ​ប្រាក់លើការ​វិនិយោគអចលនទ្រព្យខុសគោលដៅ ហើយខាត​បង់ថែមទៀត៕ អត្ថបទ៖សិរីកា

308 Shares
Copy link
Powered by Social Snap