• Wed. Dec 1st, 2021

Trump ចុះហត្ថលេខាលើបញ្ជារារំាងទំនិញក្លែងក្លាយនាំចូលពីខាងក្រៅប្រទេសអាមេរិក

4 Shares

លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានចុះហត្ថលេខា ទៅលើបញ្ជាប្រតិបត្តិមួយកាលពីចុងសប្តាហ៍ក្នុងគោលដៅដើម្បីរារំាងនូវផលិតផលទំាងឡាយណាដែលក្លែងបន្លំពីក្រៅប្រទេសទំាងអស់ ជាពិសេសទៅលើការលក់នៅលើប្រពន្ធ័អនឡាញតាម​រយៈ​វិបសាយ Amazon.com, Walmart.comឬក៏វិបសាយពាណិជ្ជកម្មដទៃទៀត នេះបើតាមប្រភពពីសេតវិមានបានលើកឡើង។


លោកទីប្រឹក្សាប្រធានាធិបតីអាមេរិកផ្នែកពាណិជ្ជកម្ម Peter Navarro បានជំរុញ​ឱ្យ​វិបសាយ Amazon, Walmart ហើយនិងវិបសាយពាណិជ្ជកម្មឌីជីថលដទៃទៀតត្រូវតែធានាថា រាល់ទំនិញដែលពួកគេលក់គឺសុទ្ធសឹងតែជាទំនិញស្របច្បាប់ និងសុវត្ថិភាពទំាងអស់។


ដោយឡែកលោក Robert Lighthizer ជាតំណាងផ្នែកពាណិជ្ជកម្មរបស់អាមេរិកបាននិយាយនៅក្នុងរបាយការណ៍របស់ខ្លួនថា ការជួញដូរទំនិញក្លែងក្លាយ ហើយនិងទំនិញខុសច្បាប់បានធ្វើឱ្យមានផលប៉ះពាល់យ៉ាងខ្លំាងដល់សុខភាពមនុស្ស អ្នកប្រើប្រាស់ ប៉ះពាល់កម្មសិទ្ធិបញ្ញា និងសេដ្ឋកិច្ចជាតិទំាងមូលផងដែរ។


បើតាមរបាយការណ៍ក្រសួងពាណិជ្ជកម្មអាមេរិកបាននិយាយថា អាជ្ញាធរគយបានរឹប​អូស​ទំនិញដឹកជញ្ជូនដែលរំលោភកម្មសិទ្ធិបញ្ញារហូតដល់ទៅ២៧,៥៩៩ជើងកាលពីឆ្នំា២០១៩ ដែលគិតជាថវិកាប្រមាណជា១.៥ពាន់លានដុល្លារអាមេរិក៕

ប្រែសម្រួល៖ ឧកញ៉ា មហា​សន្ដោស

4 Shares
Copy link
Powered by Social Snap