• Sun. Oct 17th, 2021

EU ស្វាគមន៍អាមេរិកលើ 5G តែគ្មានសញ្ញា​ប្រែប្រួលជំហពី Huawei

9 Shares

ប្រមុខឧស្សាហកម្មសហគមន៍អឺរ៉ុប Thierry Breton បាននិយាយកាលពីថ្ងៃសុក្រថា សហគមន៍អឺរ៉ុប​ស្វាគមន៍ដល់ការធ្វើអត្ថាធិប្បាយរបស់លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋ​អាមេរិកទៅលើការសម្រេចចិត្តរបស់ប្លុកសហភាពអឺរ៉ុបដែលមិនចេញផ្សាយបំរាមទៅលើក្រុមហ៊ុនផលិតឧបករណ៍ទូរគមនាគមន៍ចិន Huawei [HWT.UL]

ស្របពេលដែលគ្មានសញ្ញានៃការប្រែប្រួលជំហរណាមួយរបស់សហគមន៍អឺរ៉ុប។នៅ​ក្នុងសប្តាហ៍​នេះ សហគមន៍អឺរ៉ុបបានចេញ​នូវសេចក្តីណែនំាមួយដោយមិននិយាយចំឈ្មោះស្ថាប័ន​ឬក៏​ក្រុមហ៊ុន​ណា​មួយ​ថា អាចនឹងមានការកំហិតលើគ្រោងរចនាសម្ពន្ធ័ប្រពន្ធ័​បច្ចេកវិទ្យា5G​ដោយ​បាន​គូសបញ្ជាក់​ទៀត​ថា ផ្នែកនោះមិនរាប់បញ្ចូលក្នុងបណ្តាញ​បច្ចេកវិទ្យា​នៅក្នុងប្លុកនេះឡើយ។

កាលពីដើមសប្តាហ៍កន្លងទៅ ប្រទេសអង់គ្លេសដែលគ្រោងនឹងចាកចេញពីតំបន់​សហគ​មន៍​​អឺរ៉ុប​នោះ​ ស្រាប់តែបានផ្តល់នូវតួនាទីមានកំណត់របស់ក្រុមហ៊ុន Huawei នៅក្នុងការតភ្ជាប់បណ្តាញ​បច្ចេកវិទ្យា​5G របស់ខ្លួន។


សហរដ្ឋអាមេរិកមានការភ័យខ្លាចថា រដ្ឋាភិបាលចិនអាចប្រើប្រាស់ក្រុមហ៊ុន Huawei ដើម្បី​ត្រៀម​ធ្វើ​ចារកិច្ច​ ហើយការចោទប្រកាន់នេះត្រូវបានច្រានចោលដោយក្រុមហ៊ុន Huawei ម្តងហើយម្តងទៀត ខណៈ​ដែលសហគមន៍អឺរ៉ុបកំពុងតែស្វះស្វែងរកការរក្សាទំនាក់ទំនងល្អជាមួយនឹងសហរដ្ឋអាមេរិក ហើយនិងប្រទេសចិន ព្រោះថាប្រទេសទំាងពីរគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ខ្លួន៕

ប្រែសម្រួល៖ឧកញ៉ា មហា​សន្ដោស

9 Shares
Copy link
Powered by Social Snap