• Thu. Dec 9th, 2021

ថៃឈានមុខឆ្ពោះទៅរកមាគ៌ាបង្កើតក្រុងឆ្លាតវៃ ដើរដោយបច្ចេកវិទ្យានៅក្នុងតំបន់អាស៊ាន

3 Shares

នៅក្នុងជំនួបកំពូលអាស៊ានឆ្នំា២០១៩ ប្រទេសថៃបានណែនំាអំពីគំនិតផ្តួចផ្តើមមួយមានឈ្មោះថា របៀបសេដ្ឋកិច្ចទិសបូព៌ាឬហៅកាត់ថា (EEC) ដែលគំនិតផ្តួចផ្តើមនេះសោតទៀត​មានបំណងដើម្បី​បំឡែង​ខេត្តនៅភាគខាងកើតប្រទេសចំនួន៣ ឱ្យក្លាយទៅជាទីក្រុងឆ្លាតវៃបំពាក់ដោយ​បច្ចេកវិទ្យា​ស្ទើរ​តែគ្រប់ចរន្តឈាមសេដ្ឋកិច្ច។

បណ្តាញផ្សព្វផ្សាយព្រះរាជាណាចក្រថៃបានរំលេចចេញថា វត្ថុបំណងបង្កើតក្រុងឆ្លាតវៃ វា​នឹង​ជួយ​ឱ្យ​កើតឡើងនូវពាណិជ្ជកម្ម វិនិយោគទុន គមនាគមន៍ថ្នាក់តំបន់ រួមទំាងការ​បើក​ច្រកយុទ្ធសាស្រ្ត​ឆ្ពោះ​ទៅកាន់​តំបន់អាស៊ាន ខណៈដែលប្រទេសថៃខ្លួនឯងមានជំនឿថា វានឹងជួយលើកកម្ពស់​សហគមន៍​អាស៊ាន។

ដោយអនុលោមតាមឧស្សាហកម្ម៤.០របស់ថៃ ប្រទេសនេះមានបំណងធ្វើសម្រេច​ឱ្យបាន​យ៉ាង​ហោច​ណាស់​ក៏មានក្រុងឆ្លាតវៃចំនួន១០០កន្លែងដែរ នៅដើមឆ្នំា២០២២ ដែលវត្ថុបំណងនេះ​អាចសម្រេចជោគជ័យបានបន្ទាប់ពីមានកិច្ចសហការពីដៃគូបណ្តាញសកល និង​ទីភ្នាក់ងារ​រដ្ឋបាលថៃ​មានឈ្មោះថា ទីភ្នាក់ងារលើកកម្ពស់សេដ្ឋកិច្ចឌីជីថល(depa)។

គួរបញ្ជាក់ផងដែរថា ប្រទេសថៃកំពុងតែមានការប្រែក្លាយដ៏ឆាប់រហ័សនូវ​អ្វី​ដែលគេមើលឃើញ​ជា​ទម្រង់​ទស្សនវិស័យវែងឆ្ងាយរបស់បណ្តាញក្រុងឆ្លាតវៃអាស៊ាន ដែលគំនិតផ្តួចផ្តើមនេះបានលើក​ឡើង​ដំបូងនៅក្នុងជំនួបកំពូលអាស៊ានក្នុងប្រទេសសិង្ហបុរីនៅឆ្នំា២០១៨៕

ប្រែសម្រួល៖ ឧកញ៉ា មហា​សន្ដោស

3 Shares
Copy link
Powered by Social Snap