• Thu. Mar 17th, 2022
1.9K Shares

បន្ទាប់​ពី វីរុស​កូរ៉ាណា ដ៍​កាច​សាហាវ កំពុង​តែ​ធ្វើ​ឲ្យ​ពិភពលោក​ភ័យ​ខ្លាច ​ហើយ​កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​វីរុស​​នេះ មួយ​ករណី​ហើយ​​កើត​ឡើង​លើ បុរស​ជនជាតិ​ចិន​​ម្នាក់​មាន​វ័យ ៦០​ឆ្នាំ ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​​ព្រួយបារម្ភ​ជា​ខ្លាំង។ ក្រសួង​សុខាភិ​បាល​​ បាន​ណែនាំ ពី​វិធី​បង្ការ​ជា​ច្រើន​របៀន​ដើម្បី​​កុំ​ឲ្យ​ឆ្លង​ជំងឺ​នេះ។ ម៉ាស គឺ​ជា​ប្រធាន​បទ​សំខាន់​មួយ​ដែល មនុស្ស​ភាគ​ច្រើន​កំពុង​តែ​សម្រុក​ទិញ ដោយ​អ្នក​ខ្លះ​បាន​ទិញ​​ទុក​ប្រើប្រាស់​ក្នុង​គ្រួសារ អ្នក​ខ្លះ​ទិញ ស្ដុក​ទុក ដើម្បី​លក់​យក​ចំណេញ ហើយ​អ្នក​ខ្លះ​ទិញ​ដើម្បី​ចែក​ជូន​ដោយ​ឥតគិតថ្លៃ​ថ្លៃ​។ លើ​បណ្ដាញ​សង្គម​គេ​ឃើញ​មាន​អ្នក​ជំនួញ​ល្បី​ឈ្មោះ​ចំនួន​៥រូប ​បាន​ទិញ​ម៉ាស​រាប់​ម៉ឺន ដើម្បី​​ចែក​ជូន​ដល់​ពលរដ្ឋ ពួក​គាត់​ទាំង​​៥​រូប​នោះ​​មាន​ដូច​ខាង​ក្រោម៖

១/ លោក ឧកញ៉ា ឡេង ណាវ៉ាត្រា (១ម៉ឺន​ម៉ាស់)

ផ្អែក​តាម​ផេក លោក ឧកញ៉ា បាន​សរសេរ​​បង្ហោះ​ឲ្យ​មាន​មហាជន​ដឹង​​​បែប​នេះ​ថា “ថ្ងៃនេះខ្ញុំចេញពីពេទ្យហើយ បុរីឡេង ណាវ៉ាត្រា សូមចូលរួម ទិញម៉ាស់ចំនួន 10.000 មួយមុឺនម៉ាស់ សូមបងប្អូនអាជីវករ កុំឡើងថ្លៃខ្លាំងពេកអី ដើម្បីចូលរួមចែករំលែកនិង ទប់ស្កាត់ជំងឺឆ្លង ហើយសូមអគុណបងប្អូនដែលបារម្មណ៍ និងជូនពរខ្ញុំ”៕

២/ លោក ឧកញ៉ា បណ្ឌិត ឧកញ៉ា អ៊ឹង ឃាង(៤​ម៉ឺន​ម៉ាស)

ផ្អែក​តាម​ផេក លោក ឧកញ៉ា បាន​សរសេរ​​បង្ហោះ​ឲ្យ​មាន​មហាជន​ដឹង​​​បែប​នេះ​ថា( ពេលនេះ​ដោយ​មើល​ឃើញ​ខេត្ត​​សៀមរាប​​ជា​ខេត្ត​ទេសចរណ៍​ដែល​មាន​អ្នក​ទេសចរណ៍​ចេញ​ចូល​ច្រើន​និង​ជួយ​សំរួល​ដល់​រាជរដ្ឋាភិបាល​​ក្នុង​ការ​ បង្ការ​ ការពារ​ទប់ស្កាត់​វីរុស​ឆ្លងដ៏​កាច​សាហាវ​​(កូរ៉ូ​ណា​)​ខ្ញុំ​បាទ​បាន​បន្ថែម​ម៉ាស់​​ការពារ​វីរុស​​ដល់​ចំនួន​40000ម៉ាស់​(4ម៉ឺន​​ម៉ាស់​)​ដែល​បែក​ចែក​ដូច​ខាងក្រោម​:
-មន្ទីរពេទ្យ​គន្ធបុប្ផា​ខេត្ត​សៀមរាប​ចំនួន​20000ម៉ាស់​
-មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្ត​សៀមរាប​ចំនួន​10000ម៉ាស់​
-មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀមរាប​ចំនួន​10000ម៉ាស់​
ខ្ញុំ​បាទ​និង​ធ្វើការ​ចែក​ជូន​នៅ​វេលា​ម៉ោង​3រសៀល​នៅ​ថ្ងៃ​ទី​28,01,2020)

៣/ ឧកញ៉ា ស្រី ចាន់ថន (៣ម៉ឺន​​ម៉ាស់)

ផ្អែក​តាម​ផេក លោក ឧកញ៉ា បាន​សរសេរ​​បង្ហោះ​ឲ្យ​មាន​មហាជន​ដឹង​​​បែប​នេះ​ថា( ដោយ​មើលឃើញ​ថាជំងឺឆ្លង ដ៏កាចសាហាវ នឹងសំលាប់ជីវិតមនុស្សលឿនបំផុត វីរុស Corona នឹងដោយក្ដីអាណិត​អាសូរ ​ស្រលាញ់ខ្មែរ ខ្ញុំបាទ ថ្ងៃស្អែកខ្ញុំនឹងចែក ម៉ាស free ដល់កម្មករ កម្មការនី ចំនួន? ៣ម៉ឺន​ម៉ាស ?នៅក្នុងតំបន់អភិវឌ្ឍ ក្រុមហ៊ុន 7NG វិហ៊ារសួគ៌ ដើម្បីការពារការចម្លងវីរុសCorona នឹងសូមដល់​បងប្អូន​អាជីវករ រឺអ្នកមានម៉ាសលក់ សូមកុំតំឡើងថ្លៃខ្លាំងពេក អាណិតគ្នាអ្នកខ្វះខាត ????ខ្មែរ ស្រលាញ់ខ្មែរ ❤️❤️)

៤/ ឧកញ៉ា ហ៊ួត ជា (១ម៉ឺនម៉ាស់)

ផ្អែក​តាម​ផេក លោក ឧកញ៉ា បាន​សរសេរ​​បង្ហោះ​ឲ្យ​មាន​មហាជន​ដឹង​​​បែប​នេះ​ថា(ក្រុមហ៊ុន​ ហ៊ួត​ ជា​ យេីងខ្ញុំបានត្រៀមម៉ាស់ចំនួន​ ១០០០០ម៉ាស់សម្រាប់ចែកជូនបងប្អូនដែលមិនទាន់មានម៉ាស់ដូចរូបខាងក្រោម អាចcall 087806010 រឺឆាតមកខ្ញុំ រឺ ខំមិនខាងក្រោមនេះដម្បីក្រុមការងារប្រាប់ទីតាំង??ខ្ញុំចែកជូនដោយឥឥគិតថ្លៃ Free Free Free
បញ្ជាក់ ៖ ក្នុងម្នាក់ចែកបានតែ5ម៉ាស់ទេ យើងចែកគ្នាប្រើសិនទៅណា ព្រោះក៏ពិបាករកទិញដែរ
ម៉ាស់ប្រភេទណាក៏អាចពាក់បានដែរ មិនថាម៉ាស់3M រឺ ម៉ាស់ពេទ្យទេ បើម៉ាស់3Mថ្លៃយើងពាក់ម៉ាស់ពេទ្យទៅ ចាំបាច់អីត្រូវចំណាយថវិកាលើសពីសមត្ថភាពខ្លួនធ្វើអី ? ពេលនេះគេបានផ្សាយហើយថាជំងឺកូរូណា មិនមែនឆ្លងតាមខ្យល់បរិយាកាសទេ គឺឆ្លងតាមទឹកមាត់ ចឹងហើយយើងពាក់ម៉ាស់ពេទ្យក៏អាចការពារបានដែរ សំខាន់អោយតែខ្លួនយើងប្រកាន់ភ្ជាប់នូវ3ចំនុច គឺ៖ បរិភោគស្អាត គេងស្អាត រស់នៅស្អាត គឺគ្រប់គ្រាន់???)

៥/ លោក គល់ តុលា ប្រធាន​​ក្រុមហ៊ុន ដង្ខៅ អចលនទ្រព្យ (១ម៉ឺន​ម៉ាស់)

ផ្អែក​តាម​ផេក គល់ តុលា ដែល​ជា ថៅកែ​​ក្រុម​ហ៊ុន “ដង្ខៅ អចលនទ្រព្យ” បាន​សរសេរ​​បង្ហោះ​ឲ្យ​មាន​មហាជន​ដឹង​​​បែប​នេះ​ថា(ដីឡូតិ៍ដង្ខៅប្រកាសចែកម៉ាស់ជាង១ម៉ឺនដល់ប្រជាពលរដ្ឋនៅកំពង់ស្ពឺ)៕

1.9K Shares
Copy link
Powered by Social Snap