• Sun. Oct 17th, 2021

រដ្ឋមន្ត្រីសុ​ខា​ភិ​បាល ចុះពិនិ​ត្យផ្ទា​​ល់​​នៅព្រ​លា​ន​​យន្ត​ហោះ​​​អន្តរ​​ជា​​តិខេត្ត​ព្រះ​​សីហនុ

22 Shares

ខេត្តព្រះសីនុ ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមបណ្ឌិត ម៉ម ប៊ុនហេង បានដឹកនាំ​ក្រុមការងារចុះត្រួតពិនិត្យដោយផ្ទាល់ នៅអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ បន្ទាប់ពីរកឃើញជនជាតិចិនម្នាក់ មានផ្ទុកវីរុសកូរ៉ូណា។

ឯកឧត្តមបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារ​ចុះត្រួត​ពិនិត្យដោយផ្ទាល់ នៅអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ នៅ​ព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ បន្ទាប់ពីរកឃើញជនជាតិចិនម្នាក់ មានផ្ទុកវីរុស​កូរ៉ូណាថ្មី។

ក្រសួងសុខាភិបាល បានរកឃើញករណីជំងឺផ្លូវដង្ហើមថ្មី ដែលបង្កឡើងដោយ​វីរុសកូរ៉ូ​ណា នៅលើជនជាតិចិនម្នាក់ ដែលចាកចេញពីទីក្រុង វូហាន ប្រទេសចិន ចូលមក​ប្រទេសកម្ពុជា តាមអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ។

បុរសជនជាតិចិន ដែលឆ្លងវីរុសនេះមានឈ្មោះ ចា ជិនហួរ (Jia Jianhua) ភេទប្រុស អាយុ៦០ឆ្នាំ ធ្វើដំណើរមកពីទីក្រុង វូហាន ជាមួយក្រុមគ្រួសារ៤នាក់ ហើយសំ​ណាកដែល​បានយកមកធ្វើវិភាគទាំងបួននាក់នេះ មានវិជ្ជមានវីរុស កូរ៉ូណា តែម្នាក់គត់គឺលោក ចា ជិនហួរ។

ឯកឧត្តម ម៉ម ប៊ុនហេង បានបញ្ជាក់ថា អ្នកជំងឺដែលឆ្លងវីរុសកូរ៉ូណាថ្មីនេះ ត្រូវបាន​ដាក់នៅដាច់ដោយឡែកពីគេ នៅក្នុងមន្ទីរពេទ្យខេត្តព្រះសីហនុ។

យោងតាមប្រវត្តិអ្នកជំងឺបានបង្ហាញថា លោក ចា ជិនហួរ និងក្រុមគ្រួសារបាន​ចេញដំ​ណើរពីទីក្រុងវូហាន មកកាន់ទីក្រុងព្រះសីហនុ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ហើយមានចេញរោគសញ្ញានៅថ្ងៃទី២៥ ខែមករា ដោយមានអាការៈ គ្រុនក្តៅ និងហៀរសំបោរ។ ក្រោយពីបានមកដល់ក្រុងព្រះសីហនុ ពួកគាត់បានជិះតាក់ស៊ី មកស្នាក់នៅសណ្ឋាគារឯករាជ្យ ចំនួន២យប់។ បន្ទាប់មកបានចូលមក​ស្នាក់នៅ​សណ្ឋាគារគ្វីនកូ (Queenco Hotel) នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០។ នៅរសៀលនោះដែរ លោក ចា ជិនហួរ បានលេងទឹកអាងរយៈពេល២ម៉ោង រួចក៏មានអាការៈ ក្តៅខ្លួន។ ល្ងាចថ្ងៃដដែលនោះភរិយាគាត់ឈ្មោះ វ៉ាង លីងជេន បានទូរស័ព្ទទៅលេងក្រុមគ្រួសារនៅប្រទេសចិន និងបានប្រាប់ថា ប្តីគាត់​មានអាការៈក្តៅខ្លួន។

បន្ទាប់ពីទទួលបានព័ត៌មាន ក្រុមការងារសុខាភិបាលខេត្តព្រះសីហនុ បានយកវត្ថុវិ​ភាគស្របតាមលក្ខណៈបច្ចេកទេស ដែលបានណែនាំ​ដោយក្រសួងសុខាភិ​បាលនៅ​ថ្ងៃដដែល និងបានបញ្ជូនវត្ថុសំណាកពីច្រមុះ និងបំពង់ករបស់បុគ្គលទាំងបួននាក់ ខាងលើនោះមកធ្វើវិភាគនៅមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។

នៅរសៀលម៉ោង៣ នៃថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ លទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបញ្ជាក់ថា សំណាកវិភាគមន្ទីរពិសោធន៍របស់ លោក ចា ជិនហួរ មានវិជ្ជមាន​វីរុសកូរ៉ូណាថ្មី (2019-nCoV)នេះ។

បច្ចុប្បន្ននេះតាមការអង្កេតតាមដានរបស់ក្រុមគ្រូពេទ្យ ស្ថានភាពអ្នកជំងឺ​មានសភាព​ហ្នឹងនរ មានតែរោគសញ្ញាផ្តាសាយធម្មតាប៉ុណ្ណោះ រីឯក្រុមគ្រួសារ​គាត់ក៏មិនទាន់រក​ឃើញថា មានសញ្ញាពាក់ព័ន្ធនឹងបញ្ហាសុខភាពពួកគាត់ណាមួយនៅឡើយដែរ។ ក្រុមគ្រួពេទ្យកំពុងតែតាមដានសុខភាពពួកគាត់ដោយយកចិត្តទុកដាក់បំផុត៕

22 Shares
Copy link
Powered by Social Snap