• Mon. Oct 25th, 2021

ស្ត្រី៣៧ឆ្នាំម្នាក់ដេកស្លាប់ក្រោយ​ពី​ផឹក​ស្រាវីស្គីអស់មួយដប់រួចចូលដេក

27 Shares

ស្ត្រីវ័យ៣៧ឆ្នាំម្នាក់ត្រូវបានក្មួយប្រទះឃេីញដេកស្លាប់នៅក្នុងបន្ទប់ក្រោយពីផឹកស្រាវីស្គីអស់មួយដប់ហើយចូលដេក ដោយសមត្ថកិច្ចអះអាងថាស្លាប់ដោយសារខ្យល់ គ ។ ហេតុការណ៍ភ្ញាក់ផ្អេីលនេះបានកេីតឡេីងកាលពីវេលា ព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅចំណុច ក្រុម៥ ភូមិខ១ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ(សព)ឈ្មោះ សុខ មុំ ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរនៅផ្ទះមានទីលំនៅភូមិច្រក​ទៀស ឃុំត្រពាំងជោ ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ។

ប្រភពដ៏ដែលបន្តថានៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១១និង០០នាទី ព្រឹកជនរងគ្រោះបានធ្វេីដំណេីរពីស្រុកកំណេីតភូមិច្រកទៀសឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំង់ស្ពឺ មកភ្នំពេញក្នុងបំណងមកជូនដំណើរក្មួយទៅបំរេីការងារនៅឯក្រៅប្រទេស ។ ក្រោយពីជនរងគ្រោះបានមកដល់ផ្ទះកេីតហេតុហេីយក៏បានជួបគ្នាជាមួយក្មួយស្រី លុះដល់ម៉ោង៥និង០០នាទីល្ងាចថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៩គាត់ក៏បានទៅទិញស្រាវីស្គី ០១ដបយកមកផឹក ។ ក្រោយពីគាត់ពិសាស្រាវីស្គីអស់១ដបហេីយគាត់ក៏ចូលទៅដេក បាត់ទៅ លុះព្រឹកឡើងក្មួយស្រីក៏បានប្រទះឃេីញគាត់ដេកស្លាប់ក្នុងបន្ទប់ ​ខណះពេលនាងចូលទៅដាស់គាត់បន្ទាប់ពីមានករណីនេះកេីតមានឡេីងនាងជាក្មួយស្រីក៏រាយការណ៍ប្រាប់សម្ថកិចតែម្តង។

បើយោងតាមការពិនិត្យរបស់ជំនាញកោសល្យវិច្ឆយ័ រាជធានីភ្នំពេញ និងឧកញ៉ា វេជ្ចបណ្ឌិត នង សុវណ្ណរ័ត្ន បានឲ្យដឹងថាសពស្លាប់ដោយសារគាំងបេះដូង។បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យនៅស្រុកកំណើតបន្ទាប់ពីជំនាញធ្វេីកោសល្យវិច្ឆ័យរួចមក៕






ប្រភព៖ NiceTV អត្ថបទៈ​ ទុយ​ ម៉ែន​ និង រូបភាពៈ​ សំរឹទ្ធ​ ទីរ៉ា

27 Shares
Copy link
Powered by Social Snap