• Sun. Nov 28th, 2021

មក​ដឹង​ឧកញ៉ា​ណា​ខ្លះ បរិច្ចាគ​ដល់​កាកបាទ​ក្រហម​កម្ពុជា ?

តើ​ឧកញ៉ា​ណា​ខ្លះ​បាន​ប្រកាស​ផ្លូវ​ការ​ពី​ការ​បរិច្ចាគ​ប្រាក់​ចូលរួម​សកម្មភាព​របស់​កាកបាទ​ក្រហម​កម្ពុជា? ការ​បរិច្ចាគ​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​អំឡុង​ពិធី​អបអរ​សាទរ​ខួប​ ១៥៦ឆ្នំា​ទិវា​ពិភពលោក​កាកបាទ​ក្រហម​កម្ពុជា និង​អឌ្ឍចន្ទ​ក្រហម​ ៨ ឧសភា ដែល​បាន​ធ្វើ​ឡើង​នៅ​ទី​ស្នាក់​ការ​កណ្ដាល​កាកបាទ​ក្រហម​កម្ពុជា រាជធានី​ភ្នំពេញ។

នៅ​ក្នុង​ពិធី​ដ៏​ធំ​នេះ មាន​ការ​ចូលរួម​ជា​អធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់ ពី​សម្ដេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុនសែន។ ពិធី​ខួប​លើក​ទី​១៥៦ឆ្នាំ​ ទិវា​ពិភពលោក​កាកបាទ​ក្រហម​កម្ពុជា និង​អឌ្ឍចន្ទ​ក្រហម​ឆ្នាំ​នេះ ធ្វើ​ឡើង​ក្រោម​ប្រធាន​បទ​ «​ខ្ញុំ​ស្រលាញ់​កាកបាទ​ក្រហម​កម្ពុជា»។

នៅ​ក្នុង​ពិធី​នេះ​ដែរ​ មាន​ការ​ប្រកាស​ជា​ផ្លូវ​ការ ពី​ការ​ចូលរួម​បរិច្ចាគ​ស្ទើរ​គ្រប់​ផ្នែក​ ប៉ុន្ដែ​ Sabay សូម​បង្ហាញ​ពី​តួលេខ​ ឧកញ៉ា​ខ្មែរ ដែល​បាន​ចូលរួម​បរិច្ចាគ​ប្រាក់​ដល់​កាកបាទ​ក្រហម​កម្ពុជា។ តើ​មាន​ឧកញ៉ា​ណា​ខ្លះ ដែល​បាន​ចូលរួម​ សូម​តាម​ដាន​នៅ​ខាង​ក្រោម​នេះ៖

១. អ្នក​ឧកញ៉ា ហុង ពីវ៖

អ្នក​ឧកញ៉ា ហុង ពីវ ជា​ម្ចាស់​បុរី​ពិភព​ថ្មី បាន​បរិច្ចាគ​ថវិកា​ប្រមាណ​ជា ១លាន​ ២សែន ៩ម៉ឺន ៩ពាន់​ ៩៩៩ ដុល្លារ​អាមេរិក ជូន​ដល់​កាកបាទ​ក្រហម​កម្ពុជា​សម្រាប់​ឆ្នាំ ២០១៩។ កាល​ពី​ឆ្នាំ​ទៅ​ អ្នក​ឧកញ៉ា​បាន​បរិច្ចាគ​ថវិកា​ជាង ១លាន​ដុល្លារ។ ឆ្នាំ​មុន​ និង​ឆ្នាំ​នេះ អ្នក​ឧញ៉ា​ ហុង ពីវ នៅ​តែ​ឈរ​លំដាប់​លេខ១ នៅ​ក្នុង​ការ​ចូលរួម​បរិច្ចាគ​ប្រាក់​ដល់​កាកបាទ​ក្រហម​កម្ពុជា។

២. ឯក​ឧត្តម ឧកញ៉ា បណ្ឌិត ទ្រី ភាព៖

ឧកញ៉ា​ ទ្រី ភាព គឺជា​អគ្គនាយក​ក្រុម​ហ៊ុន​ទ្រីភាព​គ្រុប និង​លោក​ជំទាវ គៀន ស្រី​នាង បាន​បរិចាគ​ថវិកា​ប្រមាណ​ជា ៣០ម៉ឺន​ដុល្លារ អាមេរិក​ជូន​កាក​បាទ​ក្រហម​កម្ពុជា ​

៣. ឡេង ណាវ៉ាត្រា៖

លោក​ឧកញ៉ា​ ឡេង ណាវ៉ាត្រា​ បាន​ឧបត្ថម្ភ​ទឹក​ប្រាក់​ចំនួន ១០០លានរៀល ជូន​កាក​បាទ​ក្រហម​កម្ពុជា

៤. អ្នក​ឧកញ៉ា ហ៊ុន តូ

កាល​ពី​សប្ដាហ៍​មុន​នេះ អ្នក​ឧកញ៉ា ហ៊ុន តូ ជា​ប្រធាន​ក្រុមហ៊ុន អិល អិល អេស៊ាន អ៊ីនវេសមេន និង​សហការី​នាំ​យក​ថវិកា​ចំនួន ២.៤១០.០០០ដុល្លារអាមេរិក (ពីរ​លាន​សែ​សិប​មួយ​ម៉ឺន) ជូន​កាកបាទ​ក្រហម​កម្ពុជា។

៥. លោក​ឧកញ៉ា សៀ ឫទ្ធី

លោក ឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុមប្រឹក្សា​ភិបាល ក្រុមហ៊ុន អកស៍ឡី វើសដ៍ប្រ៊ីដ ខេមបូខា និង​សហការី​នាំ​យក​ថវិកា​ចំនួន ១៥ម៉ឺនដុល្លារ (ដប់ប្រាំម៉ឺន) ជូន​កាក​បាទ​ក្រហម កាលពីថ្ងៃទី១ ខែ​ឧសភា ។

៦. លោក​ឧកញ៉ា ឈុន អូន

លោក ឧកញ៉ា ឈុន អូន គឺជា​អគ្គ​នាយក​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​កម្ពុជា​តេលា និង​សហការី ចូលរួម​ថវិកា ១ពាន់​លាន​រៀល កាល​ពី​ថ្ងៃ​ទី​២ ខែ​ឧសភា ២០១៩ ផ្ដល់​ជូន​កាក​បាទ​ក្រហម​កម្ពុជា។

៧. លោក​ឧកញ៉ា ដួង ឆាយ

ឧកញ៉ា ឌួង ឆាយ បានចូលរួមបរិច្ចាគទឹកប្រាក់ចំនួន ៣ម៉ឺនដុល្លារអាមេរិក ដើម្បីជួយសង្គ្រោះជនរងគ្រោះដោយសារទឹកជំនន់ និងការងារសង្គមជាច្រើនទៀត ដោយឧកញ៉ា ឌួង ឆាយ បានសរសេរសារយ៉ាងខ្លីថា៖ “ការងារសង្គមដែលខ្ញុំបាទស្រលាញ់ និងពេញចិត្តជាទីបំផុតគឺការងារមនុស្សធម៍”។

តើ​នៅ​មាន​ឧកញ៉ា​ណា​ខ្លះ​ទៀត​ដែល​បាន​ចូលរួម​បរិច្ចាគ​ប្រាក់​ ដល់​កាកបាទ​ក្រហម​កម្ពុជា​? Sabay នឹង​ធ្វើ​ការ​បញ្ចូល​បន្ថែម​ប្រសិន​បើ​មាន​ការ​ប្រកាស​ផ្លូវ​ការ​ណាមួយ​ពី​ឧកញ៉ា​ ដែល​បាន​ចូលរួម​គាំទ្រ​សកម្មភាព​កាកបាទ​ក្រហម​កម្ពុជា សម្រាប់​ឆ្នាំ ២០១៩​នេះ

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

ប្រភាព៖ news.sabay.com.kh

Copy link
Powered by Social Snap