• Wed. Mar 16th, 2022

ឧកញ៉ា នួន អក ៖ លេស៥​យ៉ាង​ ធ្វើ​ឲ្យ​ជីវិត​ខ្លួន​ទៅ​មុខ​មិន​រួច

149 Shares

នៅ​ពេល​មាន​ឱកាស​​លេច​ឡើង អ្នក​​មាន​គំនិត​ដឹកនាំ​នឹង​អាច​មើល​ឃើញ​ពី​អ្វី​ដែល​នឹង​កើត​ឡើង​ចំពោះ​មុខ ខណៈ​អ្នក​ដែល​ចាំ​តែ​ដើរ​តាម​គេ​ ទោះ​បី​ឃើញ​ផ្ទាល់​ភ្នែក​ក៏​មិន​ជឿ​ភ្នែក​ខ្លួន​ឯង​ដែរ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​បែរ​ជា​រក​លេស​អាង​មួយ​ចំនួន​ដើម្បី​គេចវេះ​ពី​ឱកាស​ទាំង​នោះ។ លេស​ទាំង​នោះ​មាន​ដូច​ជា៖

១. អត់​លុយ

គ្មាន​លុយ មិន​មែន​ប្រយោគ​សំណួរ​ទេ ដូច្នេះ​ហើយ​ និយាយ​ទៅ​ក៏​អ្នក​មិន​អាច​រក​ចម្លើយ​ឃើញ​ដែរ។ ជំនួស​ឲ្យ​ការ​និយាយ​ពាក្យ​នេះ​ អ្វី​ដែល​អ្នក​​គួរ​សួរ​ខ្លួន​ឯង​គឺ​ “តើ​យើង​នឹង​រក​​លុយ​​មក​បាន​តាម​ផ្លូវ​ណា​ខ្លះ?”

២. អត់​មាន​ពេល

គ្មាន​នរណា​ចាប់​អារម្មណ៍​ឡើយ​ថា អ្នក​នឹង​​ចំណាយ​ពេល​ជាមួយ​អ្វី​ខ្លះ ប៉ុន្តែ​គេ​មើល​តែ​​លើ​សមិទ្ធផល​​ការងារ​របស់​អ្នក​ប៉ុណ្ណោះ។ បើ​អ្នក​គ្រប់គ្រង​ពេលវេលា​មិន​បាន​ល្អ សមិទ្ធផល​ការងារ​របស់​អ្នក​នឹង​អាច​បង្ហាញ​ឲ្យ​ឃើញ​តាម​នោះ​តែ​ម្ដង។

៣. មិន​ចេះ

អ្នក​គ្រប់​​គ្នា​សុទ្ធ​តែ​ឆ្លង​កាត់​លើក​ទី​មួយ​ទាំង​អស់។ មិន​ចេះ​ធ្វើ មិន​មែន​មាន​ន័យ​ថា ធ្វើ​មិន​បាន​នោះ​ទេ។ បើ​សិន​ជា​ចង់​ឃើញ​ពី​សមត្ថភាព​របស់​ខ្លួន​ឯង ខុស​ពី​អ្វី​ដែល​ខ្លួន​ធ្លាប់​ដឹង អ្នក​ត្រូវ​សាក​ល្បង​សួរ​ខ្លួន​ឯង​ថា “តើ​ត្រូវ​ធ្វើ​វា​យ៉ាង​ម៉េច?”

៤. មិន​បាន​រៀន​ផ្នែក​ហ្នឹង​ផង

ការសិក្សា​រក​ចំណេះដឹង​មិន​មែន​ចប់​ត្រឹម​​របង​មហាវិទ្យាល័យ​នោះ​ទេ។ សញ្ញាប័ត្រ​​​មួយ​សន្លឹក​មិន​បាន​​បញ្ជាក់​ពី​​អនាគត​របស់​យើង​ឡើយ។ ​បើ​អ្នក​ឈប់​រៀន គួរ​តែ​កុំ​រអ៊ូ​ថា​ហេតុ​អ្វី​ខ្លួន​មិន​រីក​ចម្រើន ព្រោះ​វា​នឹង​គ្មាន​ថ្ងៃ​កើត​ឡើង​បាន​ឡើយ។

៥. មិន​ទាន់​ត្រៀម​ខ្លួន

គ្មាន​សេដ្ឋី​ឯណា​ក្លាយ​ជា​អ្នក​មាន​បាន​ដោយ​សារ “សន្សំ​លុយ​ទេ” ប៉ុន្តែ​​ពួក​គេ​​​​ក្លាយ​ជា​អ្នក​មាន ដោយ​សារ “ការ​រក​ចំណូល”

គ្មាន​សេដ្ឋី​ឯណា​ក្លាយ​ជា​អ្នក​មាន​បាន​ដោយសារ “ធ្វើ​ការ​ស្រួល​ៗ​ទេ” ប៉ុន្តែ​ពួក​គេ​​​ក្លាយ​ជា​អ្នក​មាន ដោយ​សារ “ធ្វើ​ការ​លំបាក​ៗ”

គ្មាន​សេដ្ឋី​ឯណា​ក្លាយ​ជា​អ្នក​មាន​បាន​ដោយសារ “ធ្វើ​ការ​​ធ្ងន់​ទេ​” ប៉ុន្តែ​ពួក​គេ​​​ក្លាយ​ជា​អ្នកមាន​ ដោយ​សារ “ធ្វើ​ការ​​ឆ្លាត”

គ្មាន​សេដ្ឋី​ឯណា​ក្លាយ​ជា​អ្នក​មាន​បាន​ដោយសារ “​គិត​ច្រើន​​ទេ” ប៉ុន្តែ​ពួក​គេ​​​ក្លាយ​ជា​អ្នកមាន​ ដោយ​សារ “​ចេះ​គិត”

គ្មាន​សេដ្ឋី​ឯណា​ក្លាយ​ជា​អ្នក​មាន​បាន​ដោយសារ “​លក់​កម្លាំង​ទេ​​” ប៉ុន្តែ​ពួក​គេ​​​​​ក្លាយ​ជា​អ្នកមាន ដោយ​សារ “​លក់​គំនិត”

គ្មាន​សេដ្ឋី​ឯណា​ក្លាយ​ជា​អ្នក​មាន​បាន​ដោយសារ “​បដិសេធ​ឱកាស​​ទេ” ប៉ុន្តែ​ពួក​គេ​​​ក្លាយ​ជា​អ្នកមាន ដោយ​សារ “​សម្លឹង​រក​ឱកាស”

ចេះ​ចាប់​ឱកាស​ហើយ បើ​អាច​បញ្ជូន​ឱកាស​ល្អ​ៗ​ឲ្យ​មនុស្ស​ជុំវិញ​ខ្លួន​ទៀត ជីវិត​អ្នក​នឹង​កាន់​តែ​រីក​ចម្រើន​ទៅ​មុខ ៕

ភាគ​ច្រើន​នៃ​អ្នក​ដែល​និយាយ​ពាក្យ​នេះ​គឺ​ជា​មនុស្ស​ដែល “ខ្ជិល​ធ្វើ”។ អ្វី​ក៏​មិន​ទាន់​ត្រៀម អ្វី​ក៏​មិន​ទាន់​មាន បើ​ចាំ​ទាល់​តែ​ខ្លួន​មាន​គ្រប់​បែប​យ៉ាង​ទើប​ធ្វើ​នោះ គឺ​ប្រាកដ​ជា​មិន​បាន​ធ្វើ​អ្វី​ឡើយ។ មនុស្ស​ដែល​អាច​ជោគជ័យ​ នៅ​ពេល​សម្លឹង​ឃើញ​ឱកាស គេ​នឹង​ចាប់​ផ្ដើម​ធ្វើ​វា​នៅ​ពេល​ដែល​ពួក​គេ​មិន​ទាន់​ត្រៀម​ខ្លួន​​រួចរាល់​នេះ​ហើយ។

ខ្លឹមសារ​ទាំង​ស្រុង​ដោយ​ឧកញ៉ា នួន អក

149 Shares
Copy link
Powered by Social Snap