• Mon. Mar 14th, 2022

ឧកញ៉ា ហ៊ុន តូ ជូនខ្លា​ដំបង​១​គូរ នឹង​មាន់​ជើង​ចម្លែក​៥​គូរ ដល់​ឧកញ៉ា ម៉ុង ឫទ្ធី

123 Shares

ឯក​ឧត្ដម បណ្ឌិត ម៉ុង ឫទ្ធី ទទួលបានមាន់​ជើង​ធំ​ចម្លែកនឹង​ ខ្លា​ដំបង១​គូ ពី​លោក ឧកញ៉ា ហ៊ុន តូ យក​ទៅ​ចិញ្ចឹម​ក្នុង​សួនសត្វ ឯក​ឧត្ដម​ឧកញ៉ា​ បណ្ឌិត ដើម្បី​​​ទុក​ឲ្យ​ក្មេង​ជំនាន់​​ក្រោយ​បាន​ស្គាល់។ ការ​ប្រគល់​នេះ​​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ ១៣ ខែ មករា ឆ្នាំ ២០២០ ​​កន្លង​ទៅ ។ នេះ​បើ​តាម​បង្ហោះ​លើ​ផេក​ផ្លូវ​ការ​របស់ “ឯកឧត្ដម​បណ្ឌិត ម៉ុង ឫទ្ធី”។

ផ្អែក​លើ​ផេក​ផ្លូវ​ការ​របស់ “ឯកឧត្ដម​បណ្ឌិត ម៉ុង ឫទ្ធី” បាន​សរសេរ​រៀប​រាប់​យ៉ាង​ដូចនេះ​ថា “ដូចបាន​សន្យា​កាលពី​ថ្ងៃទី​៤ខែ​មករា​ឆ្នាំ​២០២០ក្មួយ​បាន​សន្យា​ថា​នឹង​អោយ​មាន់​ជើង​ធំ​ដ៏ចម្លែក​ចំនួន​ប្រាំ​គូរ​ និង​ខ្លា​ដំបង​មួយ​គូរ​ពេល​នេះ​ពូបាន​ទទួល​មាន់​ប្រាំ​គូរ​ហើយ​​ ឯចំណែក​ខ្លា​កំពង់តែ​ធ្វើ​ទ្រុង​សម្រាប់​ដាក់​វាអោយបានល្អសិន​ ។ ពូសុំ​អរគុណ​ក្មួយ​ខ្លាំង​ណាស់​ដែល​កន្លងមក​តែងតែ​បាន​អោយ​សត្វ​ជាច្រើន​ប្រភេទ​ សម្រាប់​យកមកអោយពូ​ថែរក្សា​ការពារ​ទុក​អោយ​ប្រជាជន​យើង​បានមកចូល​ទស្សនា​”៕

123 Shares
Copy link
Powered by Social Snap