• Sat. Mar 19th, 2022

Wow!”ឡាន​សារ៉ែន”​តន់ ច័ន្ទសីម៉ា ​ក្រុម​រាំ​The Inner Studio យក​រាំ​ Cover ល្បី​ពេញ​ប្រទេស​ថៃ

2K Shares

“ឡាន​សារ៉ែន”បទ​ថ្មី​របស់ តន់ ច័ន្ទសីម៉ា ដែល​កំពុង​ល្បី​នា​ពេល​បច្ចុប្បន្ន មិន​ថា​​តែ​នៅ​កម្ពុជា​នោះ​ទេ សូម្បី​នៅ​ប្រទេស​ក្បែរ​ខាង​ដូចជា​ថៃ​ក៏​​បាន​យក​បទ​នេះ​ទៅ​រាំ Cover ផង​ដែរ។នៅ​​ល្ងាច​​ថ្ងៃ​ទី​១៧ ខែ មករា ឆ្នាំ ២០១០​នេះ ​​មាន​ក្រុម​រាំ​ល្បី​មួយ​របស់​ថៃ​ឈ្មោះ The Inner Studio បាន​ចេញ​ជា​MVរាំ Cover បទ​ “ឡាន​សារ៉ែន” ធ្វើ​ឲ្យ​ការ​គាំទ្រ​​ជា​ច្រើន​លើ គណនី YouTube ​របស់​ខ្លួន ។

នៅ​លើ​គណនី YouTube ផ្លូវ​ការ​របស់ The Inner Studio ដែល​មាន​អ្នក Subscribe ជាង​ជិត​៥​លាន​នាក់ (4.55M subscribers)​នាក់ បង្ហោះ​ត្រឹម​តែ​ប៉ុន្មាន​ម៉ោង​សោះ គេ​សង្កេត​ឃើញ​ចំនួន​អ្នក​ទស្សនា​ការ​រាំ Cover បទ​ល្បី​របស់​កម្ពុជា​មួយ​នេះ​មាន​ចំនួន​​​ជា​ច្រើន​ម៉ឺន​នាក់​ទៅ​ហើយ៕

សូម​ទស្សនា​ការ​រាំង Coverរបស់​ ​ក្រុម​រាំ​The Inner Studio បទ”ឡាន​សារ៉ែន” ​របស់ តន់ ច័ន្ទសីម៉ា ​ទាំង​អស់​គ្នា៕

2K Shares
Copy link
Powered by Social Snap