• Mon. Oct 25th, 2021

រឿង​លំអិត ជុំ​វិញ​​សសរថ្ម ត្រូវ​បាន​គេ​លួច​គាស​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី

164 Shares

​​ប្រធាន​មន្ទីរ​មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី លោក កែវ សុភ័គបានចាត់ទុកខ្លឹមសារដែលឈ្មោះ ក្រឿន តុលា ដែលតាំងខ្លួនថាជាសកមកមជនព្រៃឈើ និយាយទាក់ទងនឹងសសរ​ថ្មនៅក្នុងរបៀង​អភិរក្ស​ជីវៈ​ចម្រុះ ត្រូវបានលួចគាស់លក់ គឺជាការផ្សាយព័ត៌មានមិនពិត បំភ្លៃខុសពីការពិត ខណៈខ្លួន​មិន​ដែល​បានទៅដល់តំបន់នោះផង។ ការលើកឡើងរបស់លោក ក្រើន តុលា ជារឿង​បរិហា​ទាំង​ស្រុងទាំងខ្លួនឯងមិនដែលបានទៅអើតមើលនៅទីតាំងកើតហេតុនោះឡើយ ហើយបច្ចុប្បន្ន​នេះទៀត ត្រូវបានមន្ត្រីយោធាបានធ្វើការប្តឹងតបពីបទបរិហារកេរ្ត៍ផងដែរ។

តាមរយ:ខ្លឹមសារដែលឈ្មោះ ក្រើន តុលា បានផ្តល់ជូនសារព័ត៌មានជាព័ត៌មានបំផ្លើសទាំងស្រុង ខ្ញុំបាទសូមធ្វើការបំភ្លឺដូចខាងក្រោម៖

១)ក្រោយពីបានទទួលដំណឹងថាមានការផ្សពវផ្សាយព័ត៌មានថាបុគ្គលមួយក្រុមសហការជាមួយជនជាតិវៀតណាមបានលបលួចយកថ្មធម្មជាតិដែលដុះនៅតាមចង្កេះភ្នំ ក្នុងភូមិសាស្ត្រភូមិឡាំមេះ ឃុំប៊ូ​សា្រ ស្រុកពេជ្រាដា ក្នុងរបៀងអភិរក្សជីវចម្រុះយកទៅលក់នៅវៀតណាម ក្នុងនាមមន្ទីរបរិស្ថាន​បានបញ្ជូនមន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃភ្នំណាមលៀរ ចុះត្រួតពិនិត្យនិងផ្ទៀងផ្ទាត់ឃើញថា មិនបានរកឃើញស្លាកស្នាមណាមួយដែលបង្ហាញថាមានគេលួចយកថ្មធម្មជាតិទាំងនោះទៅលក់ដូចដែល ឈ្មោះក្រើន តុលា លើកឡើងនោះឡើយ ។

២) មន្ត្រីឧទ្យានុរក្ស លោកនាយកដែន រួមជាមួយលោកប្រធាននាយកដ្ឋានបេតិកភណ្ឌ និង​មន្ត្រី​ការិយាល័យ​អភិវឌ្ឍន៍សហគមន៍មូលដ្ឋាន បានចុះទៅពិនិត្យទីតាំងនោះជាលើក​ទី២ ក្រោយការ​ពិនិត្យ មិនអ្វីគួរកត់សំគាល់ទេ ដូចជាការគាស់ ការយកវត្ថុតាង និងស្លាកស្នាមដឹកចេញ​គឺមិន​មានឡើយ។

៣) ក្នុងនោះក៏មានប្រធានមន្ទីរវប្បធម៍ខេត្តមណ្ឌលគិរី រួមជាមួយអាជ្ញាធរស្រុក ពេជ្រដា បានចុះ​ពិនិត្យ​ទីតាំខាង​លើនោះដែរហើយលទ្ឋផលមិនរកឃើញអ្វីដូចដែលបានលើកឡើងដោយឈ្មោះ ក្រឿន តុលា ឡើយ។

សរុបមកការលើកឡើងរបស់លោក ក្រើន តុលា ជារឿងបរិហារខុសពីការពិតទាំងស្រុង​ទាំង​ខ្លួន​ឯងមិនដែល​បានទៅអើតមើលនៅទីតាំងកើតហេតុនោះឡើយ ហើយ​បច្ចុប្បន្ននេះ​ទៀត ឈ្មោះ ក្រឿន តុលា នេះ ត្រូវបានមន្ត្រីយោធាធ្វើការប្តឹងតបពីបទបរិហារកេរ្ត៍ផងដែរ។

164 Shares
Copy link
Powered by Social Snap