• Mon. Mar 21st, 2022

អំណោយ​របស់​សម្ដេច​ទៀត ជួយ​ស៊ែ​ឲ្យ​លោក​បាន​ដឹង​ផង ! សាលា​១​ខ្នង​ប្រេះស្រាំ ទ្រុឌទ្រោម​ខ្លាំង ​ទាំង​សិស្ស​​ទាំង​គ្រូ រៀន​ទាំង​ព្រលឹង​ចុង​សក់ រាល់​ថ្ងៃ

8.6K Shares

សាលា​​​​១​ខ្នង​ដែល​ជា​អំណោយ​របស់​សម្ដេចតេជោ ហ៊ុន សែន និង​សម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន តាំង​ ពីឆ្នាំ១៩៩៧ ដែល​ស្ថិត​នៅ​ក្នុង​វិទ្យាល័យហ៊ុនសែនសិរីដីដុះ នៅភូមិព្រែកដូង ឃុំកំពង់​ស្វាយ ស្រុក កៀនស្វាយ ខេត្ត កណ្តាល កំពុង​តែ​រង​​ការ​ខួច​ខាត ​ប្រេះស្រាំ ទ្រុឌទ្រោម​ខ្លាំង ធ្វើ​ឲ្យ​​សិស្សានុសិស្ស ​ព្រម​ទាំង លោក​គ្រូ​អ្នក​គ្រូ ដែល​រៀន​នឹងបង្រៀននៅ​ទីនោះ មាន​ការ​ភិតភ័យ​ទាំង​ព្រលឹង​ចុង​សក់ រាល់​ថ្ងៃ។

តាម​ការ​បង្ហោះ​លើ​បណ្ដាញ​សង្គម​គណនី​ Vannthoeun Phorn ដែល​គេ​ស្គាល់​ថា ជា​នាយក​​រង​នៃ វិទ្យាល័យ​ខាង​លើ បាន​ឲ្យ​ដឹង​ថា អាគារ​១ខ្នង​​នេះ គឺ​ជា​អំណោយ ​របស់​សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន តាំង​ ពីឆ្នាំ១៩៩៧ មក​ម្លេះ។ ដោយ​​មាន​ការ​​ខូច​ខាត​បែប​នេះ ថ្នាក់​ដឹក​នាំ​សាលា បាន​ធ្វើ​សំណើ​រហូត​ដល់ ៣លើកហើយទៅការិយាល័យ អប់រំ មន្ទីរអប់រំ និងក្រសួងអប់រំ ប៉ុន្តែ​មិន​មាន​ចំណាត់​ការ​បែប​ណា​ឡើយ។

គណនី​ Vannthoeun Phorn បាន​សរសេរ​រៀបរាប់​អម​ទាំង​រូប​ថត​ព្រម​​ទាំង​វីដេអូ​ផង​​​បែប​នេះ​ថា”

ឈ្មោះ​កូនម្នាក់នឹងគេដែរ តែកម្សត់ណាស់ ព្រោះ៖ ១.តាំងពី​ឆ្នាំ១៩៩៧​មក គ្មានទីចាត់ការ​ធ្វើការ​(យកបន្ទប់សិស្សត្រូវរៀនធ្វើទីចាត់ការចល័ត)
២.អគារនីមួយៗ(៦ខ្នង)បាននិងកំពុងស្រុត ប្រេះបាក់ទ្រុឌទ្រោម គួរឱ្យ​ភ័យ​ខ្លាច ខ្ញុំធ្វើសំណើ​៣លើក​ហើយទៅការិយាល័យ អប់រំ មន្ទីរអប់រំ និងក្រសួងអប់រំ តែមិនមានអាណិត និងមេត្តា​ផ្ដល់ឱ្យ។ ខ្ញុំសូម​ស្នើតាមខ្សែរយៈថាខ្លាចយូរ ក៏តាមផ្លូវកាត់ដល់រដ្ឋមន្រ្តីចុះហត្ថលេខាតាំងពីខែធ្នូ ឆ្នាំ២០១៨ តែមិន​ឃើញបានផលដល់ពេលនេះ បែរជាមានបុគ្គលខ្លះថា “ជាកូនក្រៅខោ មិនរត់តាម​ឋានានុក្រម”។ យើង​ខ្ញុំជាកូនសម្ដេចដែរ តែហេតុអ្វីក៏កម្សត់បែបនេះយូរម្ល៉េះ? ខ្ញុំធ្វើដើម្បីកូន ចៅ ប្រជាជនដូចគេដែរ ហេតុអ្វីក៏មានការហាមមិនឱ្យមានការស្នើសុំអ្វីផ្សេងៗ? តើការនិយាយសង្ខេបរបស់ខ្ញុំនេះខុសទេ? សូម​បង ប្អូន មា មីង សិស្សានុសិស្សជួយស៊ែរបន្តឱ្យសម្ដេចតេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិព្រឹទ្ធិបណ្ឌិត​ ប៊ុនរ៉ានី ហ៊ុន សែន លោកបានជ្រាបផង។ ខ្ញុំគិតថា”សម្ដេចទាំងពីរ បង្កើតកូនហើយ មិនបោះបង់ចោលបែបនេះនោះទេ ហើយនៅជិតគេហដ្ឋានសម្ដេចទៀត”។”

Posted by Vannthoeun Phorn on Saturday, 11 January 2020




8.6K Shares
Copy link
Powered by Social Snap