• Tue. Mar 15th, 2022

រដ្ឋមន្ត្រី ​ហង់ ​ជួន​ណា​រ៉ុន​៖​​គ្រូប​​ង្រៀ​​ន​​​ត្រូវបង្កើន​​សមត្ថ​ភាព តាម​ឲ្យទា​ន់​​បច្ចេកវិ​ទ្យា​ទំនើប

101 Shares

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានស្នើដល់លោកគ្រូអ្នកគ្រូ ត្រូវបន្តយក​ចិត្តទុក​ដាក់ ក្នុងការបង្រៀនសិស្សានុសិស្សឲ្យបានដិតដល់ ពិសេសត្រូវបង្កើនសមត្ថភាព​របស់ខ្លួន តាមឲ្យទាន់បច្ចេកវិទ្យាទំនើប។

លោករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន ថ្លែងបែបនេះ នៅក្នុងពិធីប្រកាសតែងតាំងលោក តាន់ ប៊ុនហុង ចូលកាន់តំណែងប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំថ្មីជំនួសលោក ជូ វុនធី ដែលត្រូវចូលនិវត្តន៍ នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២០។

លោករដ្ឋមន្ត្រីបានណែនាំ ឱ្យបន្តអនុវត្តដំណើរការកែទម្រង់ដោយឆន្ទៈមុតស្រួច និង​កាន់​តែមានប្រសិទ្ធភាព ដោយគិតគូរអំពីការរៀបចំប្រព័ន្ធតាមដាន ត្រួតពិនិត្យមាន​ភាពប្រទាក់ក្រឡាគ្នាគ្រប់ជ្រុងជ្រោយ និងសង្គតិភាពដែលគ្របដណ្តប់ លើគ្រប់វិស័យ​ដោយមិនត្រូវមើលរំលង អំពីការពង្រឹងរដ្ឋបាលសាធារណៈ ទាំងថ្នាក់ជាតិ និងថ្នាក់​ក្រោមជាតិ ជារដ្ឋបាលទំនើប ស្អាតស្អំ និងប្រកបដោយគុណភាព ដើម្បីធានា​សាម​គ្គីភាព​ និងប្រសិទ្ធភាពស្ថាប័ន ការទ្រទ្រង់កំណើនសេដ្ឋកិច្ច និងការផ្តល់សេវាកាន់​តែប្រសើរជូនប្រជាពលរដ្ឋក៏ដូចជាវិស័យឯកជន៕

101 Shares
Copy link
Powered by Social Snap