• Thu. Oct 28th, 2021

ឆែកឆេរផ្ទះ​លក់​គ្រឿង​សំអាង​​២​ទី​តាំង​​សង្ស័យក្លែង​ក្លាយអត់​​ច្បាប់​ដែល​​នាង​ ខ្ញុង ឡាយ​លក់រាល់​ថ្ងៃ

89 Shares

ភ្នំពេញ៖គណៈកម្មាធិការ ប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ​ដែលគ្រោះ​ថ្នាក់​មានហានីភ័យ​ខ្ពស់​ដល់​សុខភាពនិងសុវត្តិភាពសង្គម នៃក្រសួង​មហាផ្ទៃ​ចុះឆែកឆេរទីតាំង ផលិតផល​គ្រឿង​សំអាង​ម៉ាក​N&Kចំនួន​២​ទីតាំង​ ដែល តារា​កំប្លែង​នាងខ្ញុង តារា​កំម្លែង​ដ៏​ល្បី ឡាយ​លក់​តាម​បណ្តាញ​សង្គម​រាល់​ថ្ងៃ​សង្ស័យ​ថា​ជាផលិតផល ក្លែងក្លាយ និង​ខូចគុណភាព​ស្តុក​ទុក​ចែក​ចាយ​នៅ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ដែលអាចគ្រោះ​ថ្នាក់​ដល់​ប្រជាពលរដ្ឋ។




ប្រតិបត្តិការចុះត្រួតពិនិត្យ នោះធ្វើឡើងនៅវេលាព្រឹកម៉ោង៩ ថ្ងៃ​ទី​៨​ខែ មករា ឆ្នាំ​២០២០​រហូត​ដល់​វេលារសៀល ​នៅផ្ទះលេខ៤៨Zតាម​ផ្លូវ លេខ១៣៤ សង្កាត់ផ្សារដេប៉ូ២ ​ខណ្ឌទួលគោក។

ទីតាំង​ទី២នៅផ្ទះលេខ៥០Zផ្លូវ១៣៤ សង្កាត់ផ្សារដេប៉ូ២ខណ្ឌទួលគោក ដែលមានម្ចាស់ឈ្មោះយ៉ាង ផាន់ណា ភេទប្រុស ស្នាក់នៅទីតាំងខាងលើ ។


ដោយមានការដឹកនាំពី លោក​ចែសុង​ព្រះអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និង​អាជ្ញាធរ​មូល​ដ្ឋាន​​ព្រម​ទាំងប៉ូលិសមូលដ្ឋានផងដែរ ។

បើ តាម​នគរបាលឱ្យថាយើងមានមានការសង្ស័យ ថា ទីតាំងខាងលើ លួច​លាក់​ក្លែងបន្លំ​លក់​ផលិតផល​គ្រឿង​សំអាង​ក្លែង​ក្លាយ​និង​អត់ច្បាប់ ហើយ​សមត្ថកិច្ច ក៍បានសុំ​គោលការណ៍​ពី​ព្រះរាជ្ញា​ចុះ​ឆែកឆេរ តែ​ម្តង ។



ជាលទ្ធផលសមត្ថកិច្ច បានរកឃើញ ផលិផលគ្រឿងសំអាងម៉ាកN Kជាច្រើនមុខ ។​បន្ទាប់​ពី​ធ្វើ​ការ​ត្រួត​ពិនិត្យ សមត្ថកិច្ច ក៍បានធ្វើការដកហូត ផលលិតផល មួយចំនួន​ធំ​ទៅ​ធ្វើ​ការត្រួត​ពិនិត្យ​ក្រសួង​មហាផ្ទៃ និង​ណែនាំ អោយម្ចាស់ទៅទីស្នាក់ការដើម្បីសាកសួរ ផងដែរ ។


បែប​នេះ​ក្ដី នៅ​​មិន​ទាន់​អាចសុំការបំភ្លឺពីម្ចាស់ទីតាំខាងលើបានទេ ដោយ​សារម្ចាស់​ទីតាំង​មិនសហការ​ជាមួយអ្នកសារព័ត៌មាន ហើយ​ចំពោះ​នាង ខ្ញុង​ដែល​​ជា អ្នក​ធ្លាប់​ឡាយ​លក់​នោះ​ក៏​មិន​អាច​​ទាក់ទង​ដើម្បី​ធ្វើ​ការ​បក​ស្រាយ​លំអិត​ផង​ដែរ៕

89 Shares
Copy link
Powered by Social Snap