• Sun. Oct 17th, 2021

ក្រុមហ៊ុន​អាកាសចរណ៍​ធំ​​មួយ​ចង់​បង្កើត​CAMBODIA AIR ASIA នៅ​កម្ពុជា

111 Shares

ក្រុមហ៊ុន Air Asia មាន​បំណងចង់បង្កើតក្រុមហ៊ុន Cambodia Air Asia នៅប្រទេសកម្ពុជា ។ នេះបើតាម​​ទំព័រ​ហ្វេសបុកផ្លូវការ​​រដ្ឋលេខាដ្ឋានអាកាសចរ​ស៊ីវិល​បានផ្សាយកាលពីម្សិលមិញ។



ប្រភពដដែល​បាន​ឱ្យ​ដឹង​ថា​  គម្រោង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុងជំនួប​លោក​ ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល អនុញ្ញាតឱ្យ ក្រុមហ៊ុនអាកាសរណ៏ Air Asia ដឹក​នាំ​ដោយលោក Bo Lingam ប្រធាន (President) ក្រុមហ៊ុន ចូលជួបសំដែងការគួរសម និង​ពិភាក្សា​ការងារ ស្តីពីបំណងចង់បង្កើតក្រុមហ៊ុន Air Asia នៅប្រទេសកម្ពុជា (Cambodia Air Asia) កាល​ពី​ថ្ងៃ​ទី៧ ខែមករា ឆ្នាំ​២០២០​នេះ។


ក្នុងជំនួបពិភាក្សាលោក Bo Lingam បានលើកឡើងថា ដោយមើលឃើញពីវិស័យអាកាសចរណ៏ កាន់​តែរីកចម្រើនជាលំដាប់ និងភ្ញៀវទេសចរណ៏មានកំណើនឱ្យកត់សំគាល់ ក្រុមហ៊ុន Air Asia ដែល​ជាក្រុម​ហ៊ុនអាកាសចរណ៏សំបុត្រថោក (Low Cost Carrier -LCC) មានយន្តហោះ​ច្រើន​ជាង​គេ​បំផុត​នៅអាស៊ី និងហោះទៅកាន់គោលដៅចំនួន ១៦៥ ជុំវិញពិភពលោក ចង់បង្កើត​ក្រុមហ៊ុន​អាកាសចរណ៍ ​Cambodia Air Asia ។


ជាការឆ្លើយតបលោក​ រដ្ឋមន្រ្តី បានស្វាគមន៏ នូវបំណង ក្រុមហ៊ុន Air Asia ដែល​ជាក្រុមហ៊ុន​អាកាស​ចរណ៏​សំបុត្រថោក (Low Cost Carrier -LCC) ចង់បង្កើតក្រុមហ៊ុនអាកាសចរណ៍ Cambodia Air Asia​ ព្រោះប្រទេសកម្ពុជា មានសុខសន្តិភាព មានការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងជាប្រទេស​ដែល​ជាប់​លំដាប់ថ្នាក់លេខ ៣ ផ្នែកបរិយាកាសវិនិយោគនៅអាស៊ីសម្រាប់ការវិនិយោគបរទេស។

លោក​ ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី បានណែនាំឱ្យតំណាងក្រុមហ៊ុន Air Asia ធ្វើការជាមួយមន្ត្រីជំនាញ​របស់​ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល មុននឹងស្នើសុំគោលការណ៏អនុញ្ញាតិ ទៅ​ប្រមុខ​រដ្ឋា​ភិបាល​នា​ពេលឆាប់ៗ​ខាង​មុខ​នេះ៕

111 Shares
Copy link
Powered by Social Snap