• Wed. Dec 1st, 2021

ដំណឹង​ល្អ​! មាន​ការពិនិត្យ ព្យាបាល វះកាត់ជម្ងឺទូទៅ និងចែកថ្នាំដោយឥតគិតថ្លៃ​នៅ​កំពង់​ស្ពឺ

21 Shares

កំពង់​ស្ពឺ​៖ ​រដ្ឋបាលខេត្តកំពង់ស្ពឺ​បាន​ជូ​ន​ដំណឹង​ដល់​ សាធារណជនទូទៅ នឹង​ប្រជាពលរដ្ឋ​ទាំង​អស់​​​ទាក់ទងនឹង​សមាគមសុខាភិបាលខ្មែរនៅអាមេរិក(CHPAA) សហការជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ ដែលមានមន្ទីរសុខាភិបាលខេត្តជាសេនាធិការក្នុងការសម្របសម្រួល នឹងធ្វើការពិនិត្យ​ព្យាបាលវះ​កាត់ជំងឺទូទៅ និងចែកថ្នាំជូនដល់បងប្អូនប្រជាពលរដ្ឋនិងសាធារណជនទូទៅដោយឥតគិតថ្លៃ។

ថ្ងៃអាទិត្យ ៣រោច ដល់ថ្ងៃសុក្រ ៨រោច ខែបុស្សឆ្នាំកុរឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី ១២ ខែមករាដល់ថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២០ ចាប់ពីម៉ោង ៧៖០០ នាទីព្រឹក នៅមន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ ដែលផ្ដល់នូវសេវាព្យាបាលជម្ងឺទូទៅ ជម្ងឺវះកាត់ភ្នែក វះកាត់ទូទៅ (ជំងឺក្លន ដុំសាច់នានា) រោគស្ត្រីដូចជាស្រុតស្បូនជាដើម ជំងឺធ្មេញ ចែកវែនតាមនុស្សចាស់ ព្រមទាំងមានបំពាក់ជូនដៃសិប្បនិម្មិតដល់ជនពិការ ។

ថ្ងៃអង្គារ ៥រោច ដល់ថ្ងៃព្រហស្បតិ៍ ៧រោច ខែបុស្ស ឆ្នាំកុរឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី ១៤ ខែមករាដល់ថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២០ ចាប់ពីម៉ោង ៧៖០០ នាទីព្រឹក នៅមន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែរផ្ដល់នូវសេវាព្យាបាលជំងឺទូទៅ ព្យាបាលជំងឺធ្មេញ ចែកវែនតាមនុស្សចាស់ ព្រមទាំងមានបំពាក់ជូនដៃសិប្បនិម្មិតដល់ជនពិការ ។

ទទួលបានសេចក្ដីជូនដំណឹងនេះសូម ឯកឧត្តម លោកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី សាធារណជនទូទៅ និងប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបជាព័ត៌មាន ។

21 Shares
Copy link
Powered by Social Snap