• Tue. Mar 15th, 2022

តន់ ច័ន្ទសីម៉ា ប្រកាស ផ្ដល់​អង្ករ​១តោន ព្រម​ទាំង​ថវិកា​មួយ​ចំនួន នៅពេលឃើញ statusមួយនេះ

1.3K Shares

បន្ទាប់​ពី​បាន​ឃើញ គ្រួសារក្រីក្រខ្សត់​ជាស្ត្រីមេម៉ាយ ហើយត្រូវចិញ្ចឹមកូនតូចៗ១០នាក់ រកអង្ករហូបបាយស្ទើរគ្មាន ដើ​សុំឆ្អឹងត្រី យកទៅដាក់ជាមួយអំបិល ហូបជាមួយបាយ មើល​ទៅ​គួរ​ឲ្យ​សង្វេគ ត្រូវ​បាន​ចែក​ចាយ​លើ​​បណ្ដាញ​សង្គម​Facebook តារា​ចម្រៀង តារាចម្រៀង តន់ ច័ន្ទសីម៉ា បាន​ប្រកាស​​បែប​នេះ​ថា ខ្លួន​​សូម​ជួយ​ឧបត្ថម្ភ អង្ករ ១តោន ត្រីខ ១០យួរ មី 30 កេស និងថវិកា 20 ម៉ឺនរៀល សូមបងប្អូនជួយ Share ជូនដំណឹងឱ្យគាត់ដឹងផង នាងខ្ញុំព្រមទាំង​ក្រុមការងារនិង​ចាត់ចែង​យកជូនពួកគាត់ ឬផ្តល់លេខ​ទូរស័ព្ទគាត់ដើម្បី​នាងខ្ញុំទាក់ទងទៅ»។

តាម​គណនី​Facebook ឈ្មោះថា Standard Living បានបង្ហោះរឿងរ៉ាវដ៏គួរ​ឲ្យរំជួលចិត្តមួយ បន្ទាប់​ពី​ជួបក្មេងៗគ្រួសារក្រីក្រខ្សត់មួយ មកសុំឆ្អឹងត្រី យកទៅដាក់ជាមួយអំបិល ហូបជាមួយបាយ ឃើញ​ហើយ​ពិតជាសង្វេគមែនទែន។ គណនេយ្យខាងលើបានឲ្យដឹង បែប នេះថា៖ “មិញនឹង​ខ្ញុំ​ទប់ទឹក​ភ្នែកមិនបាន ហួសចិត្តពេក គាត់ទៅសុំឆ្អឹងត្រី ដែលមិត្តខ្ញុំបេះយកសាច់ធ្វើទឹកគ្រឿង ហើយសល់​ឆ្អឹងនឹងសាច់តិចៗ ស្មានតែគាត់យកទៅណាលោកអើយលោក ខ្ញុំអោយមិត្ត​ទៅមើល​ហើយ​ក៏ខល​ទៅ មើលឃើញខ្ញុំក៏អួលដើមក យកទៅនាំកូនហូបបាយ ជា១ឆ្អឹងត្រី​នឹងអំបិល​ម្ទេស ។ ខ្ញុំក៏សម្រេច​ប្រាប់​រឿងរកការជួយដល់គាត់ និយាយ១គាត់ ហើយរំភើបឡើងយំ សូមបងប្អូន​ជួយគាត់ផង។”

បើតាមគណនីហ្វេសប៊ុកដដែលបានឲ្យដឹងបន្ថែម ស្រ្តីខាងលើជាស្ត្រីមេម៉ាយ ហើយត្រូវ​ចិញ្ចឹម​កូន​តូចៗ​១០នាក់ រកអង្ករហូបបាយស្ទើរគ្មានម្តងៗ រស់នៅខេត្តសៀមរាប ភូមិខ្នា​ឃុំក្រទួត ​ស្រុក​ស្វាយ​ក្រៅ ។ នឹងមានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ចាប់អារម្មណ៍ស៊ែរចែក​ចាយដោយ​ក្តុកក្តួល​ពេល​ឃើញរូបថតជាច្រើនសន្លឹក នឹងរូបភាពកំសត់របស់គ្រួសារក្រីក្រ​ មួយដោយ​ក្រសឹង​តែគ្មាន​អ្វីញាំ នឹង​សុំឆ្អឹកត្រីសល់ពីគេបោះចោលមកចែកគ្នាញាំ សង្វេកណាស់ ។

ទន្ទឹម​នោះតារាចម្រៀងស្រីកំពុងក្រសោបប្រជាប្រិយ​ក្រោយ​ឈានជើងចូលទ្រនំ​ធំ កាឡាក់ស៊ី ណា​វ៉ាត្រា របស់​ឧកញ៉ាវ័យក្មេងចិត្តសប្បុរស ឡេង ណាវ៉ាត្រា និងត្រូវអ្នក​គាំទ្រ​ស្គាល់ច្បាស់​ម្ចាស់បទ «គេ​នោះ​ជាស្រីកាប់ដាវ» តន់ ច័ន្ទសីម៉ា ក៏មិនអាច​ឃាត់ចិត្តទប់អារម្មណ៍​ដ៏សែន​ស្រណោះចំពោះ​រូបភាព​ឥតកាឡៃនេះ​បាន ចេញសារ​ប្រកាស​ផ្ដល់​នូវ​ទឹកចិត្ត​ខ្លួន​តាមរយៈ​ការជូន​ថវិកា និងគ្រឿង​ឧបភោគ​បរិភោគ ក្នុងសំណេរ​ប្រកាស​រក​ស្រ្តីខាងលើ​ថា «នាងខ្ញុំ តន់ ចន្ទសីម៉ា សូមចែករំលែកក្តីស្រលាញ់ និងសុំចូល​រួមចំណែ​កជួយ​គ្រួ​សាររបស់គាត់នូវ៖ អង្ករ ១តោន ត្រីខ ១០យួរ មី 30 កេស និងថវិកា 20 ម៉ឺនរៀល សូមបងប្អូនជួយ Share ជូនដំណឹងឱ្យគាត់ដឹងផង នាងខ្ញុំព្រមទាំងក្រុមការងារនិងចាត់ចែងយកជូនពួកគាត់ ឬផ្តល់លេខ​ទូរស័ព្ទគាត់ដើម្បី​នាងខ្ញុំទាក់ទងទៅ»៕

1.3K Shares
Copy link
Powered by Social Snap