• Sun. Oct 17th, 2021

រាជរដ្ឋាភិបាល​កម្ពុជា កំពុង​យក​ចិត្តទុក​​ដាក់​ខ្ពស់ លើក​ស្ទួយជីវ​​ភាពកសិករ

93 Shares

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា កំពុងយក​ចិត្ត​ទុកដាក់ខ្ពស់ ក្នុងការលើកស្ទួយជីវភាពប្រជាកសិករ ជាពិ​សេ​​​សតាមរយៈការ​ជំរុញ​ផលិតកម្ម ការខិតខំរក្សាស្ថិរភាពថ្លៃកសិផល និងការពង្រីកទី​ផ្សារ​ក​សិ​​​ផលជាដើម។ សម្តេចថ្លែងបែបនេះ នៅក្នុងពិធីរម្លឹកខួបលើក៤១នៃទិវាជ័យជម្នះ៧មករា នៅមហោ​ស្រពកោះពេជ្រ។

ជាមួយគ្នានេះ ស​ម្ដេច មានប្រសាសន៍ថា រាជរដ្ឋាភិបាលបាន​ប​ង្កើន​មូលនិធិឃុំ សង្កាត់ ក្នុងឆ្នាំ២០២០ ដោយឃុំ សង្កាត់នីមួយៗនឹងទទួល​បា​នថវិកា​សរុប​ជាមធ្យមប្រមាណ ១២២.០០០ដុល្លារអាម៉េរិក ក្នុងនោះថវិកាសម្រាប់ផ្នែក​អភិវឌ្ឍន៍​មូ​ល​ដ្ឋា​នមានប្រមាណ៧០.០០០ដុល្លារ ហើយថវិកាផ្នែកអភិវឌ្ឍន៍មូលដ្ឋាននេះ​នឹង​ត្រូវ​បង្កើនជា​រៀ​ងរាល់ឆ្នាំ។ សម្ដេចតេជោបានបន្ដថា រហូតដល់ឆ្នាំ២០២៣ រដ្ឋបាលឃុំ សង្កាត់ នីមួយៗនឹងទទួលបានថវិកាសរុប​ជា​ម​ធ្យ​ម​ជាង ១៣២.០០០ដុល្លារ។

សម្តេចបន្ថែមថា អត្រាភាពក្រីក្រត្រូវបាន​កាត់​បន្ថ​យ​មក​ក្រោម ១០ភាគរយ នាពេក​បច្ចុប្បន្ន។ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រីបានបន្តថា រាជរដ្ឋាភិបាល​បានផ្តល់ប្រព័ន្ធគាំ​ពារចំនួន២ រួមមាន ប្រព័ន្ធជំនួយសង្គមផ្តល់ការគាំពារ​ដល់​ប្រជាជនដែលក្បែរបន្ទាត់​ភាពក្រីក្រ ដោយ​ផ្តោត​ជាពិសេសលើកុមារ ស្ត្រីមានផ្ទៃពោះ ជ​ន​​ពិការ ជនចាស់ជ​រាគ្មាន​ទីពឹង និងប្រព័ន្ធ សន្តិ​សុខសង្គម ផ្តល់ការគាំពារហានិភ័យលើ​ផ្នែក​សោ​ធន ថែទាំសុខ​ភាព ហានិភ័យការងារ ពិការភាព ដល់ក្រុមប្រជាជននៃវិស័យ​សេដ្ឋកិច្ច​ទាំ​ង​​ក្នុង និងក្រៅ​ប្រព័ន្ធ។ រាជរដ្ឋាភិបាលបាន​ផ្ដល់ប្រាក់ឧបត្ថម្ភជូនកម្មការិនីដែល​បានសម្រាល​កូ​ន​​តាម​រយៈបេឡាជាតិរបបសន្តិសុខសង្គម ហើយបានដាក់ឱ្យអនុវត្តន៍ ការឧបត្ថម្ភសាច់ប្រាក់​ជូ​ន​ស្រ្តី​មានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ នៃគ្រួសារមានប័ណ្ណសមធម៌ ឬប័ណ្ណអទិភាព ដើ​ម្បី​ស​ម្រាលបន្ទុក លើកកម្ពស់ជីវភាព និង​អាហារូបត្ថម្ភដល់ស្ត្រី និងកុមារ។

លើសពីនេះទៀត រាជរដ្ឋាភិបាលក៏បាន សម្រេចបង្កើតមូល​និធិគន្ធបុប្ផាកម្ពុជា ដើម្បី​ផ្តល់​ការគាំពារផ្នែកសុខភាពប្រកបដោយ​គុណភា​ព​ និងមិនគិតថ្លៃ​ដល់កុមារកម្ពុជា។ សម្រាប់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ទទួលបានការដំ​ឡើ​ង​បៀវត្សរ៍​ចាប់​ពីខែមករា និងខែមេសាឆ្នាំ២០២០នេះ៕

93 Shares
Copy link
Powered by Social Snap