• Wed. Dec 1st, 2021

បង្ហាញ​មុខ ឧកញ៉ា​​វ័យ​ក្មេង​ម្នាក់​ចំណាយ​ប្រាក់ផលិត​បទ​ចម្រៀង​ថ្មី ឲ្យ ឆាយ ឆាយ វីរ:យុទ្ធ

442 Shares

បទ “រំលឹករឿងចាស់ចង់តែយំ” ដែល​ជា​បទ​បទចំរៀងថ្មីរបស់លោកឆាយ វីរ:យុទ្ធ ត្រូវ​បាន​ឧកញ៉ា​ម្នាក់​រ៉ាប់រងចំណាយទាំងស្រុង ដោយ​បទ​ចម្រៀង​នោះ​ទើប​តែ​ផលិត​រួច​រាល់​កាល​​ពី​ពេល​ថ្មីៗ​នេះ។

បទ “រំលឹករឿងចាស់ចង់តែយំ” ត្រូវ​បាន​ផុស​ន​ថ្ងៃ​នេះ មានហ្វេនជាច្រើននាំគ្នា like share និង comment​ជាច្រើន ព្រោះភាគច្រើនត្រូវរឿងរបស់ពួកគេ។ បទចំរៀងដ៏មានអត្ថន័យ​នេះ បាន​ចាក់​ដោត ស្តាប់​ហើយស្ទើរខ្ទេចខ្ទាំបេះដូង ថ្លើមប្រមាត់ ព្រោះតែមនុស្សដែលខ្លួនស្រលាញ់ ទុក​យើង​ត្រឹមជាកាំជណ្តើរ។ អ្វីដែលពិសេស ព្រោះតែស្រលាញ់បទនេះពេក មាន​បុរសម្នាក់​ដែល​គេ​ស្គាល់​មាន​ងារ​ជា​ឧកញ៉ា​​ផង​នោះ​រ៉ាប់រងចំណាយទាំងស្រុង ក្នុង​ការ​ផលិត​​បទ​ចម្រៀង​​នោះ​ឡើង។

លោក ឆាយ វិរៈយុទ្ធ បាន​​ឲ្យ​ដឹង​ថា លោក​ឧកញ៉ា ដែល​បាន​ចំណាយ​ប្រាក់​ក្នុង​ការ​ជួយ​ផលិត​បទ​ចម្រៀង​របស់​លោក​មាន​ឈ្មោះ​ថា ឧកញ៉ា ម៉េន កានី Oknha GANY MEN. GM ជា​អ្នកជំនួញ​អចលន​ទ្រព្យ​ម្នាក់ ដែល​បាន​ស្រលាញ់​រាប់​អាន នឹង​​បាន​ថែម​ទាំង​បាន​បោះ​ទុន​រក​ស៊ី​ជា​មួយ​លោក លើ​មុខ​ជំនួញ​ជា​ច្រើន​កន្លង​មក។

ក្រៅ​ពី​ជា​​ដៃគូ​ពាណិជ្ជកម្ម​ជា​មួយ​គ្នា លោក ឆាយ វិរៈយុទ្ធ ប្រាប់​ថា លោក​ឧកញ៉ា គឺ​ជា​Fans ម្នាក់​ដែល​ពេញ​ចិត្ត​សំលេង​របស់​លោក​តាំង​ពីយូរយារ​មក​ហើយ។ទទឹម​គ្នា​នោះ​ដែរ ដោយសារ​តែ​មាន​ទំនាក់​ទំនង​នេះ​ហើយ​បាន​ឈាន​ឲ្យ​អ្នក​ទាំង​ពីរ​ស្គាល់​គ្នា ហើយ​បាន​​បោះ​ទុន​រក​ស៊ី​ជា​មួយ​គ្នា ជា​បន្ត​បន្ទាប់​បែប​នេះ។


តារា​ចម្រៀង​ល្បី​ឈ្មោះ​ខាង​លើ បាន​លើក​ឡៀង​ទៀត​ថា ជា​ជំហាន​ដំបូង លោក ឧកញ៉ា ម៉េន កានី​ចំណាយយថវិកាទាំងស្រុង ​លើ​ការផលិត​បទ​ចម្រៀងថ្មី មាន ទំនុកច្រៀង មេឡូឌី នឹង ទំនុកភ្លេង ហើយ​អាច​នឹង​ឈាន​ទៅ​រក​ការ​ផលិត​ខារាអូខេក្នុងពេលឆាប់ៗខាងមុខនេះ​ថែំ​ទៀត​ផង។

ចង់​ដឹង​បទ “រំលឹករឿងចាស់ចង់តែយំ” របស់លោក ឆាយ វិរៈយុទ្ធ ដែល​នាំ​ឲ្យ​លោក​ឧកញ៉ា​ចំណាយ​ប្រាក់​ជួយ​ផលិត​ឡើង​មាន​អត្ថន័យ​បែប​ណា​តោះ!​ប្រិយមិត្ត​​ស្ដាប់​ទាំង​អស់​គ្នា៖

រំលឹករឿងចាស់ចង់តែយំ / ច្រៀងដោយ : ឆាយ វីរៈយុទ្ធ

ពីមុនគេជ្រើសយើង ព្រោះគេគ្មានជម្រើស វក់វង្វេងតែឯងមកច្រើនឆ្នាំ​ ពេលអ្នកថ្មីចូលមក ស្នេហ៍នេះក៏ប្រេះស្រាំ​ ខ្ញុំមិនខុសពីកាំជណ្តើរទេ ។បទ រំលឹករឿងចាស់ចង់តែយំ ​ ពីលោក ឆាយ វិរៈយុទ្ធ ។សូមទស្សនានៅលើYoutube :​​​ https://www.youtube.com/watch?v=CwfOjiCVMUIបទ : រំលឹករឿងចាស់ចង់តែយំ ( OFFICIAL LYRIC )និពន្ធទំនុកច្រៀង នឹង Melody : សែ ចាន់ឌីនិពន្ធបទភ្លេងថ្មី : Tho Meetច្រៀងដោយ : ឆាយ វីរៈយុទ្ធ( Full MV ) ចេញក្នុងពេលឆាប់ៗនេះ

Posted by Sunday Production on Sunday, 5 January 2020

442 Shares
Copy link
Powered by Social Snap