• Tue. Mar 15th, 2022

ស្ត្រី​អ្នក​លក់​អន​ឡាញ​​ម្នាក់ ប្រើ​ពេល​ត្រឹម​៣ឆ្នាំ ​ផ្លាស់​ប្ដូរ​ជីវិត​ខ្លួន​ឯង​​១៨០​ដឺគ្រេ រស់នៅ​​លើ​គំនរ​មាស​ប្រាក់​យ៉ាង​សប្បាយ​រីក​រាយ​

347 Shares

អ្នក​ស្រី Sonn kanika ជា​អ្នក​លក់​អន​ឡាញ​ល្បី​ឈ្មោះ​ម្នាក់ ហើយ​បច្ចុប្បន្ន​​ល្បី​ថា ទទួល​​​ងារ​ជា​​ជំទាវ​ផង​ផង​នោះ​ក្រោយ​ពី​រៀបការ​ជា​មួយ​ស្វាមី​​ពាក់​ផ្កាយ​៣ មាន​តួនាទី​ធំ​​​មួយ​នៅ ក្រសួង​មហាផ្ទៃ​នោះ បាន​ប្រើ​ពេល​ត្រឹម​តែ​៣ឆ្នាំ​ប៉ុណ្ណោះ​លើ​ជំនួញ ធ្វើ​ឲ្យ​ជីវិត​ដែល​ធ្លាប់​តែ​ជួប​ការ​លំបាក វិវត្តន៍​ខ្លួន មក​រស់​នៅ​លើ​គំនរ​មាស​ប្រាក់​យ៉ាង​សប្បាយ​រីក​រាយ។

តាម​រយៈ​ផេក Sonn kanika បាន​សរសេរ​រៀបរាប់​បែប​នេះ​ថា ( ក្នុងថ្ងៃនេះ កាលពី 3ឆ្នាំមុន ខ្ញុំនៅកន្លែងនេះ រកស៊ី​លើ​ចិញ្ចើម​ផ្លូវ​នេះ ដាំបាយទីនេះ ញាំក៏នៅទីនេះ ។ រូបភាពដែលកំពុងអង្គុយប៉ាក់អាវគឺម៉ាក់របស់ខ្ញុំ វាមើលទៅរាងកំសត់តិចហើយ។ តែពួកយើ​ប្រឹងប្រែងទាំងអស់គ្នា ហើយក៏បានផ្លាស់ប្តូរទាំងអស់គ្នាផងដែរ។

*គ្មានការជោគជ័យណា ទទួលបានដោយមិនខិតខំ*

*នាក់ណាញាំ នាក់និងឆ្អែត*

*ហត់អាចសំរាកបាន តែកុំឈប់*

*ធ្វើ​អីត្រូវមានគោលដៅអោយពិតប្រាកដ កុំចង់តែមួយឆាវ ព្រោះខ្ញុំក៏ប្រើ​ពេលមករាប់ឆ្នាំហើយ*

*គេគ្រប់គ្នាធ្វើ​បាន រឿងអីយើង​ធ្វើ​មិនបាន*

ក្នុងថ្ងៃឆ្នាំ 2019 ខ្ញុំនៅកន្លែងមួយទៀតដែរវាខុសគ្នាពេកហើ​យ លុយចូលគ្រប់ច្រក ជីវិតក៍គិតតែរឿងរីករាយ។

ទើប​ខ្ញុំចង់ចែករំលែកទៅនាក់ដែលកំពុងបាក់ទឹកចិត្ត ព្រោះខ្ញុំឆ្លងកាត់អស់ហើយ​។ ខ្ញុំចេញយ៉ាងម៉េចបាន នាក់គួរសាកអនុវត្តតាម (កុំភ្លេច ប្រឹងធ្វើ​ការ រកស៊ី​ផង) មកដល់វិនាទីនេះខ្ញុំក៏មិនទាន់ស្គាល់ពាក្យថាគេងថ្ងៃម៉េចដែរ។)៕

347 Shares
Copy link
Powered by Social Snap