• Fri. Mar 18th, 2022

ពិត​ជា​​ជ្រះ​ថ្លា​មែន! ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុនីរ៉េត នាំបច្ច័យ​៥០០០​ដុល្លារ​ ​​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា ក្នុង​ថ្ងៃ​​ចំរើន​ព្រះជន្ម​របស់​ព្រះ​អង្គ

207 Shares

ដូច​​​ធ្លាប់​បាន​ប្រកាស​នា​ពេល​កន្លង​មក ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុនីរ៉េត សមាជិក​កុដិ​២៤ វត្ត នាគវ័ន​​ធ្លាប់​មាន​សង្ឃ​ដីកា​ថា នឹង​នាំ​​បច្ច័យ​ចំនួន​២០លានរៀល ដើម្បី​ជួយ​ដល់​​មន្ទីរពេទ្យ​គន្ធបុប្ផា នា​ព្រឹក​ថ្ងៃ​ទី២៨ ខែ ធ្នូ ឆ្នាំ ២០១៩​នេះ ព្រះ​អង្គ​បាន​នាំ​យក​បច្ច័យ​​ ទាំង​នោះ​​ទៅ​ជួយ​ហើយ។

ការ​នាំ​យក​ថវិកា​ខាង​លើ ​ធ្វើ​ឡើង​ចំ​ថ្ងៃ បុណ្យ​ចំរើន​ព្រះជន្ម ព្រះ​អង្គ​តែ​ម្ដង​។ តាម​សង្ឃដីកា​របស់​ព្រះ​អង្គ ថវិកា​​ទាំង​នេះ គឺ​ជា ​​សទ្ធា ជ្រះថ្លា របស់​បង​​ធម៌​ព្រះអង្គ​​ជា​អ្នក​ជំនួញ​ជនជាតិសាំងហ្គាពួរ​ឈ្មោះ DATO DR JOHNNYONG ដែល​បាន​ប្រគេន​​ថ្ងៃ​ខួប​កំណើត​ព្រះ​អង្គ ប៉ុន្តែ​ព្រះ​អង្គ​​មិន​បាន​ទុក​ជា​របស់​ផ្ទាល់​ខ្លួន​ឡើយ គឺ​​បាន​បន្ត​យក​មក​ជួយ​ដល់​មន្ទីរពេទ្យ​​គន្ធបុប្ផា​តែ​ម្ដង។

ការ​ជួយ​នាំ​បច្ច័យ​មក​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​នេះ មិន​មែន​ជា​​ការ​ជួយ​លើក​ទី​១​របស់​ព្រះ​អង្គ​ឡើយ កន្លង​មក​ព្រះ​អង្គរ​ធ្លាប់​បាន​នាំ​បច្ច័យ​មក​ជួយ​មន្ទីរ​ពេទ្យ​មួយ​នេះ ជា​ច្រើន​លើក​មក​ហើយ​ជា​មួយ​សប្បុរសជន​នានា ក៏​ដូច​ជា​អ្នក​សិល្បៈ​ជា​ដើម។


ព្រះ​អង្គ​បាន​មាន​សង្ឃដីកា​លើក​ឡើង​ថា ការ​បរិចាក ​មន្ទីរពេទ្យ សាលា​រៀន ​វត្ត​អារាម ជួយ​ដល់​ជន​ក្រីក្រ ចាស់ជរា ក្មេង​កំព្រា ឬ ជន​ទូរ​គត់​ផ្សេង​ទៀត គឺ​ជា ទង្វើ​វិជ្ជមាន សម្រាប់​មនុស្ស​លោក​គួរតែ​ប្រតិបត្តិ​​ប្រសិន​បើ​ពួក​គាត់​មាន​​លទ្ធភាព ហើយ​ទង្វើ​បែប​នេះ គឺ​ទទួល​បាន​ផលបុណ្យ​ច្រើន​ណាស់។

សូម​បញ្ជាក់​ផង​ដែរ ជា​រៀង​រាល់​ឆ្នាំ ព្រះ​សង្ឃ​ដែល​ល្បី​ខាង​ទស្សន៍ទាយ មើល​ជំងឺ​ ផ្លូវ​ក្រៅ​ផ្លូវ​ក្នុង ហើយ​មាន​អ្នក​ជឿ​ច្រើន ​មាន​ទាំង​​​ឯកឧត្ដម លោក ជំទាវ ញាតិញោម ទាំង​ក្នុង​នឹង​ក្រៅ​ប្រទេស ជា​ច្រើន ជឿជាក់​នោះ ពេល​បុណ្យ​ចំរើន​ព្រះជន្ម​របស់​ព្រះ​អង្គ​ម្ដងៗ ព្រះ​អង្គ​តែង​តែ​ធ្វើ​បុណ្យ​ចែក​ទាន​ជា​ញឹក​ញាប់ មិន​ដែល​អាក់ខាន​ឡើយ។ ទទឹម​គ្នា​នោះ​ដែរ ព្រះ​អង្គ​តែង​តែ​ចែក​ទាន​ដល់​ជន​ក្រីក្រ ព្រម​ទាំង​អ្នក​សិល្បៈ​ក្រីក្រ ចាស់ជរា​ជា​ដើម៕

207 Shares
Copy link
Powered by Social Snap