• Thu. Oct 28th, 2021

នាយចឺមត្រូវបុរសម្នាក់ជាអតីតកីឡាករបាល់ទាត់វាយនឹងឈើជ្រុងដេរក្បាល៥ថ្នេរដោយចោទថាផ្ញើសារញ៉ែសង្សារគេ

41 Shares

មានរឿងភ្ញាក់ផ្អើលមួយក្នុងចង្កោមអ្នកសិល្បៈ និងមហាជនក្រោយពីតារាកំប្លែង លោកសុខ មេសា ហៅនាយចឺមត្រូវបានបុរសម្នាក់ដែលគេស្គាល់ថាជាអតីតកីឡាករបាល់ទាត់បាន យក​កំណាត់​ឈើ​ជ្រុងវាយបណ្ដាលឲ្យរងរបួសក្បាល ដៃ និងជើង ដោយចោទតារាចម្រៀងរូបនេះ បាន​ឆាត​ទៅ​ញ៉ែ​សង្សាររបស់ខ្លួន។

អំពើហិង្សាទៅលើតារាចម្រៀងប្រចាំផលិតកម្មសាន់ដេរូបនេះ បានកើតឡើង វេលាម៉ោង៤​និង​២០នាទីល្ងាច​នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចបុរីម្កុដពេជ្រ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចស្នងការនគរបាលខេត្តប៉ៃលិន បានឲ្យដឹងថា ជនសង្ស័យ​ឈ្មោះ ង៉ែត លីទី ភេទប្រុស អាយុ២២ឆ្នាំ គេស្គាល់ថាជាអតីតកីឡាករបាល់ទាត់មួយរូប ធ្លាប់​លេង​ជាច្រើនក្លឹបដូចជាបឹងកេត ក្រសួងការពារជាតិ និងក្លឹបលីកទី៤ថៃ បច្ចុប្បន្នមានមុខរបរ បុគ្គលិក​ក្រុម​ហ៊ុន រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ សាលាក្រៅ ខេត្តប៉ៃលិន បានយកកំណាត់ ឈឺ ប្រវែង​ប្រហែល០,៥ម៉ែត្រមក វាយ ជនរងគ្រោះ ឈ្មោះ សុខ មេសា ហៅនាយចឺម ភេទប្រុស អាយុ​២២​ឆ្នាំ មុខរបរជាតារាចម្រៀងប្រចាំនៅផលិតកម្មសាន់ដេ រស់នៅភូមិត្រាចកោះ ឃុំមហាឬស្សី ស្រុកគង​ពីសី​ ខេត្តកំពង់ស្ពឺ បណ្តាល ឲ្យមានមានរងរបួសត្រង់កំភួនដៃទាំងសងខាង និង​បែក​ក្បាល​ចំនួន ៥​ថ្នេរ (ធ្ងន់) ព្រមទាំងបណ្ដាលឲ្យបែកទូរស័ព្ទម៉ាក IphoneX ចំនួន ១ គ្រឿងរបស់ជនរងគ្រោះ (ខូចទាំង​ស្រុង)​។

ក្រោយកើតហេតុ ជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅអធិការដ្ឋាននគរបាល​ស្រុកសាលា​ក្រៅ ដើម្បី​កសាងសំណុំរឿងបញ្ជូនទៅតុលាចាត់ការតាមនីតិវិធីច្បាប់។ ចំពោះមូលហេតុ ត្រូវបាន​សមត្ថកិច្ចបញ្ជាក់ថា ដោយសារជនសង្ស័យប្រច័ណ្ឌ នឹងជនរងគ្រោះ រឿងឆាត​ទៅរកសង្សារ​របស់ខ្លួន។


មិនទាន់ទទួលបានការបញ្ជាក់យ៉ាងណានៅឡើយពីម្ចាស់បទ”នារក៨ជាន់” នាយចឺម នោះបាននៅ​ឡើយ​ទេ ខណៈទូរស័ព្ទចូលប៉ុន្តែគ្មានអ្នកទទួល។ ប៉ុន្តតាមការបញ្ជាក់របស់នាយក្រូចជាពូ បាន​លើក​ឡើងថា រឿងនេះគឺជារឿងពិត ខណៈសមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវបន្ត។ លោកថា ហេតុការណ៍​នេះ​កើតក្រោយពេលដែលនាយចឺម និងលោកត្រូវបានមិត្តភ័ក្កិអញ្ជើញ​ឲ្យចូលរួមក្នុង​ពិធីខួប​កំណើត​មួយ។ លោកថាដោយការស្រលាញ់រាប់អានលោកនិងនាយចឺមបានទៅចូលរួម ប៉ុន្តែរថយន្តរបស់​លោក​ខួច​ទើប​ត្រូវនៅត្រឹមខេត្តបាត់ដំបង ទើបលោកទុករថយន្តចោលហើយវិលមកភ្នំពេញ​ដើម្បី​ចូល​រួម​កម្មវិធីនៅ​ភ្នំពេញវិញ ខណៈនាយចឺមបានទៅចូលរួមដោយផ្ទាល់ហើយ​ក៏ជួប​ហេតុ​ការណ៍​បែបនេះ។

លោកថា ទូរស័ព្ទរបស់នាងចឺមរវល់រហូតព្រោះមានអ្នកទាក់ទង​ទៅច្រើនដែលលោក​ពិបាក​នឹង​ទំនាក់​ទំនង។ លោកថាតាមដំណឹងបឋមសកម្មភាពនៃវាយធ្វើបាបនេះត្រូវបានថតជាប់ដោយកាំមេរ៉ាសុវត្ថិភាពផងដែរ ហើយសម្រាប់ការចោទថានាយចឺមផ្ញើសារទៅញ៉ែសង្សារគេ ឬមួយក៏គេឆាតញ៉ែគាត់មុនឬ​ក៏​យ៉ាង​ណាហើយថាតើ​កំហុសរបស់ខាងណាឲ្យពិតបា្រកដ។ លោកអរគុណចំពោះ​ទស្សនិកជនដែល​បារម្ភគាំទ្រលោក និងក្រុមគ្រួសារ៕

វិដេអូបន្ទាប់ពីគេវាយនាមចឺម ហើយគំរាមនៅហាងម៉ាស្សា វាយហើយជំរិតទៀរលុយ បងប្អូនវិនិច្ឆ័យចុះ

Posted by Chanlakhena Chorn on Wednesday, 18 December 2019
41 Shares
Copy link
Powered by Social Snap