• Sun. Oct 17th, 2021

ឧកញ៉ា ហ៊ួត ជា ផ្ញើសារ​គោរពជូនពរ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឱកាស​ខួប​កំណើត​គម្រប់៦៥ឆ្នាំឈានចូល៦៦ឆ្នាំ

24 Shares

លោកឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុន ហ៊ួត ជា ផ្តត់ផ្គង់គ្រឿងសំណង់ និងលោកជំទាវ ព្រម​ទាំង​បុគ្គលិក ក្រោមឱវាទទាំងអស់ គោរពជូនពរ និងលោកជំទាវ ព្រមទាំងមន្រ្តី​ក្រោម​ឱវាទទាំងអស់ គោរ​ពជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ​ក្រហមកម្ពុជា ក្នុង​ឱកាស​ខួប​កំណើត គម្រប់ ៦៥ឆ្នាំ ឈានចូល ៦៦ឆ្នាំ។

ក្នុងឱកាសគម្រប់ខួប ៦៥ ឈានចូល ៦៦ឆ្នាំ សូមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលបាននូវពលានុភាព​ខ្លាំង​ក្លាបញ្ញាឈ្លាសវៃ សុខភាពបរិបូរ អាយុយឺនយូរ ដើម្បីបំពេញសកម្មភាព មនុស្សធម៌ដ៏​ឧត្តុង្គ​ឧត្តម​និង​ដឹកនាំកាកបាទក្រហមកម្ពុជាឲ្យទទួលបានជោគជ័យយ៉ាងធំថ្មីៗថែមទៀត ក្នុងការដោះ​ស្រាយ​ ទុក្ខលំបាករបស់ប្រជាពលរដ្ឋ។

សូមគោរពប្រសិទ្ធពរជ័យ ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលជាភរិយាដ៏​ឧត្តុង្គឧត្តម​នៃ​សម្តេច​អគ្គ​មហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ទទួលបាននូវវិបុលសុខ គ្រប់ប្រការ សុភមង្គលគ្រប់ទិវារាត្រី​និងប្រកបដោយ​ពុទ្ធពរ ​ទាំង​៤ប្រការ គឺអាយុ វណ្ណៈសុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕



24 Shares
Copy link
Powered by Social Snap