• Mon. Mar 14th, 2022

ព្រះ​សង្ឃ ១​អង្គ ត្រៀម​​​នាំ​បច្ច័យ ២០លាន​រៀល​​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា ញាតិញោម​ណា​ចង់​ចូល​រួម​អាច​ចូល​ជា​មួយ​ព្រះ​អង្គ​បាន

239 Shares

ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុនីរ៉េត សមាជិក​កុដិ​២៤ វត្ត នាគវ័ន បាន​ប្រកាស​លើ​បណ្ដាញ​សង្គមFacebook ព្រះ​អង្គរ​នា​​ព្រឹក​នេះ​ថា ​នៅ​​ថ្ងៃ​ទី​២៨ ខែ ១២ ឆ្នាំ ២០១៩ ខាង​មុខ​នេះ ជា​ថ្ងៃ​​ចំរើន​ព្រះជន្ម​របស់​ព្រះ​អង្គ លោក​​​មាន​​បំណង​​យក​បច្ច័យ​២០​លាន​រៀល​​ដែល​បាន​មក​​ពី​ការ​​ជ្រះ​ថ្លា​របស់​ពុទ្ធបរិស័ទ​នានា នា​ពេល​កន្លង ទៅ​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ដែល​កំពុង​ខ្វះ​ខាត ។

កន្លង​មក​ជា​រៀង​រាល់​ឆ្នាំ ព្រះ​សង្ឃ​ដែល​ល្បី​ខាង​ទស្សន៍ទាយ មើល​ជំងឺ​ ផ្លូវ​ក្រៅ​ផ្លូវ​ក្នុង ហើយ​មាន​អ្នក​ជឿ​ច្រើន ហើយ​ថែម​មាន​ទាំង​​​ឯកឧត្ដម លោក ជំទាវ ញាតិញោម ទាំង​ក្នុង​នឹង​ក្រៅ​ប្រទេស ជា​ច្រើន ជឿជាក់​នោះ ពេល​បុណ្យ​ចំរើន​ព្រះជន្ម​របស់​ព្រះ​អង្គ​ម្ដងៗ ព្រះ​អង្គ​តែង​តែ​ធ្វើ​បុណ្យ​ចែក​ទាន​ជា​ញឹក​ញាប់ មិន​ដែល​អាក់ខាន​ឡើយ។ ទទឹម​គ្នា​នោះ​ដែរ ព្រោះ​អង្គ​តែង​តែ​ចែក​ទាន​ដល់​ជន​ក្រីក្រ ព្រម​ទាំង​អ្នក​សិល្បៈ​ក្រីក្រ ចាស់ជរា​ជា​ដើម។

ជា​មួយ​នឹង​ការ​ប្រកាស​ខាង​​លើ​នេះ ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុនីរ៉េត” សមាជិក​កុដិ​២៤ វត្ត នាគវ័ន ក៏​បាន​អំវនាវ ដល់​ញាតិញោម​ពុទ្ធបរិស័ទ​​ចង់​ចូល​រួម​ជា​មួយ​អាត្មាភាព អាច​ចូល​រួម​ជា​មួយ​អាត្មាភាព​បាន​ដោយ​ក្ដី​ជ្រះថ្លា នៅ​ថ្ងៃ​នោះ តែ​​ម្ដង ​​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​​វេលា​​ម៉ោង​៨​ព្រឹក ។

Facebook រះព្រហ្មវិជ្ជា នី សុវណ្ណមុនីរ៉េត បាន​សរសរ​បែប​នេះ​ថា” ខ្ញុំ​ព្រះករុណា​​​អាត្មាភាព​​”ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុនីរ៉េត” សមាជិក​កុដិ​២៤ វត្ត នាគ​វ័​ន ​នៅ​ថ្ងៃ​ទី​២៨ ខែ ១២ ឆ្នាំ ២០១៩ ខាង​មុខ​នេះ ជា​ថ្ងៃ​( ចំរើន​ព្រះជន្ម​អាត្មាភាព )ទទឹម​គ្នា​នោះ​ដែរ​ខ្ញុំ​ព្រះករុណា​​​អាត្មាភាព​​មាន​​បំណង​​យក​បច្ច័យ​២០​លាន​រៀល​​ដែល​បាន​មក​​ពី​ការ​​ជ្រះ​ថ្លា​របស់​ពុទ្ធបរិស័ទ​នានា នា​ពេល​កន្លង ទៅ​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ដែល​កំពុង​ខ្វះ​ខាត ។ ដូច​នេះ​​ប្រសិន​បើ​ញាតិញោម​ចង់​ចូល​រួម​ជា​មួយ​អាត្មាភាព អាច​ចូល​រួម​ជា​មួយ​អាត្មាភាព​បាន​ដោយ​ក្ដី​ជ្រះថ្លា នៅ​ថ្ងៃ​នោះ តែ​​ម្ដង ​​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​​វេលា​​ម៉ោង​៨​ព្រឹក ឬ​អាច​ទាក់ទង​​លេខ​ទូរសព្ទ 017609999/011999925/0719999925”។

239 Shares
Copy link
Powered by Social Snap