• Tue. Oct 19th, 2021

ខាន់ ជេមស៍ ​ផ្តល់​ទំនុកចិត្ត​ជា​មួយ​សាប៊ូ​លាង​មុខ​របស់​ខ្លួន​ដែល​​ប្រកាស​​​ចេញ​លក់​លើ​ទីផ្សារ

86 Shares

តារា​ចម្រៀង លោក ខាន់ ជេមស៍ បាន​បណ្ដាក់​ទុន​រក​ស៊ី​ជា​មួយ​ផលិតផល​​ថែ​រក្សា​សម្រស់​មួយ​មុខ​បន្ថែម​ទៀត​ហើយ​លើ​ការងារ​សិល្បៈ​បច្ចុប្បន្ន ​គឺ​ជា​ផលិតផល​​ប្រភេទ​សាប៊ូ​លាង​មុខ​ធម្មជាតិ ដែល​មាន​គុណភាព​ខ្ពស់ នាំ​ចូល​ពី​​​បរទេស។

លោក ខាន់ ជេមស៍ បាន​ប្រាប់​ឲ្យ​ដឹង​ថា​​សាប៊ូ​លាងសម្អាត​ និងថែរក្សាស្បែកមុខ ដែល​លោក​​បាន​នាំចូលមកគឺម៉ាក ម៉ាល់វី (MALVE) ដែលបាន​ឆ្លង​កាត់​ការ​ធ្វើតេស្ត​គុណ​ភាព​និង​ទទួល​ស្គាល់ត្រឹមត្រូវ។ វា​ជា​ផលិតផល ដែល​ផលិត​​នៅ​ប្រទេស​ថៃ ហើយ​កំពុងតែ​ពេញ​និយម​ខ្លាំង ដោយសារ​តែ​ជា​សាប៊ូធម្មជាតិ និង​មាន​គុណ​ភាពខ្ពស់ ហើយ​អ្នក​ដែល​បាន​ប្រើ​ផលិតផល​នេះ​ម្ដង​ហើយ ធានា​ថា មិន​អាច​ដក​ចិត្ត​បាន​ឡើយ។

តារា​ចម្រៀង​រូប​នេះ បាន​លើក​ឡើង​ថា មូលហេតុ​ដែល​នាំ​ឲ្យ​លោក​សម្រេច​រក​ស៊ី​លើ ​ការ​នាំ​ចូល​ផលិត​ផង​ខាង​លើ​បន្ថែម​ពី​​លើ​អាជីព​សិល្បៈ​ដែល​កំពុងតែ​មមាញឹក​ស្ទើរ​ដក​ខ្លួន​មិន​រួច​ ក៏​ព្រោះ​តែ ខ្លួន​មើល​ឃើញ​ថា ទីផ្សារ​ការ​ប្រើប្រាស់​ផលិតផល​ថែ​រក្សា​សម្រស់​នៅ​ប្រទេស​កម្ពុជា​​បច្ចុប្បន្ន​កំពុង​ពេញ​និយម​ខ្លាំង ​ទើប​លោក​នាំ​យក​ផលិតផល​ដែល​មាន​គុណភាព​នេះ ដើម្បី​តម្រូវ​ការ​អតិថិជន​។

ម្ចាស់​បទ”របាំ​ចង​ស្នេហ៍” បានបញ្ជាក់​ច្បាស់​ៗ​ថា បច្ចុប្បន្នលោកក៏កំពុងតែប្រើប្រាស់សាប៊ូនេះដែរ ដោយសារតែវាមានគុណភាព និងមិនប៉ះពាល់ដល់ស្បែកមុខ។ ចំពោះ​តម្លៃ​វិញ លោក​ក៏​បាន​​សិក្សា​ទីផ្សារ​ច្បាស់​លាស់​​​រួច​ហើយ​ផង​ដែរ គឺ​ការ​លក់​ចេញ​អតិថិជន​អាច​​ទទួល​យក​បាន ក្នុង​នោះ​លោក​​កំពុង​តែ​ស្វែង​​រក​ដៃគូ ចែក​ចាយ​បន្ត​ទូទាំង​២៥​ខេត្ត​ក្រុង ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។

​ការ​នាំ​ចូល​​ផលិតផលសាប៊ូលាងមុខម៉ាកMALVE មកក្នុងទីកម្ពុជាគឺ​ជា​​ជំហាន​ដំបូង ប្រសិន​បើ​មាន​ការ​គាំទ្រ​ច្រើន លោក​គ្រោង​នឹង​នាំ​ផលិតផលថែរក្សា​សម្រស់​ជា​ច្រើន​ទៀត​ចូល​មក​បន្ថែម​ទៀត ដើម្បី​បំពេញ​តម្រូវ​ការ​​អតិថិជន៕

86 Shares
Copy link
Powered by Social Snap