• Tue. Oct 19th, 2021

ឧកញ៉ា ឡេង ណាវ៉ាត្រា ឧបត្ថម្ភ​១០០លានរៀល សម្រាប់ គម្រោង សាងសង់អគារ មជ្ឈមណ្ឌលពហុ​ ឯកទេស នៃ​មន្ទីរពេទ្យកាល់ម៉ែត

78 Shares

តប​តាមការអំពានាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងគោលដៅ​ជួយ​ឧបត្ថម្ភដល់​គម្រោង​អភិវឌ្ឍន៍ និងធ្វើទំនើបកម្មអគារមជ្ឈមណ្ឌល ពហុឯកទេស នៃមន្ទីរ​ពេទ្យកាល់​ម៉ែត, លោកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនបុរី ឡេង ណាវ៉ាត្រា បាន​ប្រកាស​ជួយ​ឧបត្ថម្ភដល់គម្រោងសាងសង់អគារមន្ទីរពេទ្យកាល់ម៉ែត នូវ​ថវិកា​ចំនួន១០០លានរៀល ។

តាម​រយៈ​ផេក​សម្តេចតេជោ គិត​​​មក​ដល់​ព្រឹកថ្ងៃទី៦ខែធ្នូឆ្នាំ២០១៩នេះ កន្លង​ទៅ​​​មាន​សប្បុរសជន​បាន​ចូល​រួម ចំនួន70,191,994ដុល្លារ​និងប្រាក់រៀល ចំនួន32,110,000រៀល ហើយ​បើគិតទាំងថវិកា​៣០លាន​ដុល្លារ​របស់​រាជរដ្ឋាភិបាលផង​នោះ​ចំនួនទឹកប្រាក់ឡើងដល់ជាង១០០លានដុល្លារ​​ហើយ។ ផេក​សម្តេចតេជោ បាន​ប៉ាន់ប្រមាណ​ថា ​ចំនួន​​​ថវិកា​ខាង​លើ បាន​ធ្វើ​ឲ្យ រដ្ឋាភិបាល​មានលទ្ធភាព រៀបចំមន្ទីរពេទ្យកាល់ម៉ែតឱ្យក្លាយ​ទៅ​ជា​មជ្ឈ​ម​ណ្ឌល​ពហុបច្ចេកទេស​សម្រាប់​ការ​ពិនិត្យ​ព្យាបាល​ជូន​ប្រជាជន​យើង​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព។

ជា​មួយ​គ្នា​នោះ​ដែរ សម្តេចតេជោ ហ៊ុន សែន ក៏​បាន​អរគុណចំពោះសប្បុរសជនទាំង​អស់​ដែល​ចូល​រួម​បរិច្ចាគ​ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស​តប​តាម​ការ​អំពាវ​នាវ​របស់​សម្ដេច​។

ចំពោះ​លោក ឧកញ៉ា ឡេង ណាវ៉ាត្រា វិញ ដូច​ដែល​​មហាជន​​ធ្លាប់​បាន​ជ្រាប់ ​ការ​បរិច្ចាគ​ថវិកា​​ខាង​លើ សម្រាប់​ជួយ​ដល់​សង្គម​នេះ មិន​មែន​ជា​លើក​ទី១ របស់​លោក​ឧកញ៉ា​វ័យ​ក្មេង​ដែល​មាន​ប្រវត្តិ​ជា អតីត​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​ឡើយ កន្លង​មក​លោក​ឧកញ៉ា​មាន​ស្រុក​កំណើត ពី​​ស្រុក​បាភ្នំ​​ខេត្ត ព្រៃវែង​រូប​នេះ តែង​តែ​ជួយ​ឧបត្ថម្ភ​ជា​មួយ រដ្ឋាភិបាល​ជា​ញឹក​ញាប់ ដូច​ជា ជួយ​តាម​រយៈ​កាកបាទ​ក្រហម ជួយ​​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ជួយ​ដល់​ជន​ក្រីក្រ ឬ អ្នក​សិល្បៈ​​ក្រីក្រ​ជា​ដើម៕

78 Shares
Copy link
Powered by Social Snap