• Wed. Mar 16th, 2022

អបអរ​សាទរ​! ​ខេត្តបន្ទាយ​មាន​ជ័យ​​គ្រោង​ដាក់​ឱ្យដំណើរ​​ការ​ឡាន​ក្រុង​សាធារណៈ​​​ ក្នុងពេល​ឆាប់​ៗ​នេះ​

114 Shares

រដ្ឋបាល​​ខេត្ត​បន្ទាយ​​មាន​ជ័យ​​ គ្រោង​ដាក់​ឱ្យ​ដំណើរ​ការ​រថយន្ត​ក្រុង​សាធារណៈ​​តភ្ជាប់​ពី​ក្រុង​ប៉ោយ​ប៉ែត​ ឆ្ពោះ​ទៅ​ស្រុក​ម៉ាឡៃ​ ខេត្ត​បន្ទាយ​មាន​ជ័យ​លើកដំបូង ក្នុង​ពេល​ឆាប់​ៗ​នេះ​​។ ការ​​ដាក់​ឱ្យ​ដំណើរ​ការ​នេះ​ គឺ​នឹងផ្ដល់​ភាព​ងាយស្រួល​​ដល់​ប្រជាពលរដ្ឋ​ ដែល​​មាន​បំណង​ធ្វើ​ដំណើរ​ទៅ​កាន់​​គោល​ដៅ​ខាង​លើ​។

លោក​ អុំ រាត្រី អភិបាល​​ខេត្ត​បន្ទាយ​​បាន​​ថ្លែង​ថា​ រដ្ឋបាល​​ខេត្ត​បាន​សម្រេច ឲ្យ​ដំណើរ​ការ​រថយន្ត​ក្រុង​សាធារណៈ​ ២០​​នាទី​​ម្ដង​ ដែល​តភ្ជាប់​ចរាចរណ៍​ប្រជុំ​ជន​ទាំង​ពី​រ ​ប្រើ​ប្រាស់​មុន​គេ​បង្អស់​ ​បន្ទាប់​ពី​ក្រុង​ភ្នំពេញ​ ​ដោយ​ផ្ដល់​ជួន ​ប្រជាពលរដ្ឋ​ដោយ​មិន​គិត​ថ្លៃ​រយៈ​ពេល ៣ខែ។ ​គោល​បំណង​​នៃ​​ការ​ដាក់​ឱ្យ​ដំណើរ​នេះ​ គឺ​សម្រួល​ការ​​ធ្វើដំណើរ​ កាត់​បន្ថយ​ការ​ចំណាយ ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ ហើយ​​ធ្វើ​ឱ្យ​ជីវភាព​ប្រជាពលរដ្ឋ​កាន់​តែ​ភាព​ល្អ​ប្រសើរ។

លោក​បាន​បន្ថែម​ថា​ សេវា​រថយន្តក្រុង​ខាង​លើ​នេះ​ទទួល​បាន​ការ​គាំទ្រ​ពី​​​​លោក​ឧកញ៉ា​ ឡេង​ ណាវ៉ាត្រា​ ជាមួយ​នឹង​​រថយន្ត​ ១៥​​ ​គ្រឿង​ និង​​​អាច​ដាក់​ឱ្យ​ដំណើរ​ការ​នៅ​ឆ្នាំ​២០២០។ ​​​ជំហាន​បន្ទាប់​នឹង​​​អាច​ដាក់​ឱ្យ​ដំណើរ​ការ​ពី​ក្រុង​ប៉ោយ​ប៉ែត​ឆ្ពោះ​​មក​​ក្រុង​សិរីសោភ័ណ​បន្ថែម​​ទៀត​។ លោក​បាន​គាំទ្រ​ទាំង​ស្រុង​ចំពោះ​​គម្រោង​រថយន្ត​ក្រុង​នេះ​ និង​បាន​​អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋ​ប្រើ​ប្រាស់​សេវា​នេះ​ទាំង​អស់​គ្នា​។ ការ​ធ្វើ​ដំណើរ​ពីក្រុង​ប៉ោយ​ប៉ែត ទៅ​ស្រុក​ម៉ាឡៃ​មាន​ចម្ងាយ​ប្រមាណ ៤០​គីឡូម៉ែត្រ​។ “ខ្ញុំ​បាន​ទៅ​​មើល​ទីតាំង​ចំណត​រួច​ហើយ​​កាល​ពី​ពេល​​ថ្មី​ៗ​នេះ​។ អញ្ចឹង​ដំណើរ​ការ​អាច​​ដើម​ឆ្នាំ​ក្រោយ​នេះ​​ហើយ​”។

ខេត្ត​បន្ទាយ​មាន​​ជ័យ​​នៅ​ប៉ុន្មាន​​ឆ្នាំ​កន្លង​មក​នេះ​​មាន​ការ​អភិវឌ្ឍ​​រីក​ចម្រើន​គួរ​ឱ្យ​កត់​សំគាល់​​ ពិសេស​ក្រុង​ប៉ោយ​ប៉ែត​តែ​ម្តង​ដែល​បាន​ទាក់​ទាញ​គម្រោង​វិនិយោគ​ជា​ច្រើន​ដូច​ជា​មណ្ឌល​ពាណិជ្ជកម្ម​ និង​ផ្សារ​ទំនើប​ជា​ដើម​​ ក្នុង​ទំហំ​សាច់​ប្រាក់​រាប់​រយ​លាន​ដុល្លារ​អាមេរិក​៕

114 Shares
Copy link
Powered by Social Snap