• Mon. Mar 14th, 2022

ដំណឹងល្អ!ក្រុមហ៊ុនជប៉ុន ត្រៀម​បង្កើតរោចក្រដំឡើងរថយន្ត ក្នុងខេត្តសៀមរាប

351 Shares

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ជប៉ុនមួយ មានគម្រោងនាំចូលរថយន្តអគ្គិសនីទំនើប ទើបផលិតថ្មី ដែលផលិតឡើងក្នុងន័យគិតគូរបញ្ហាបរិស្ថានខ្ពស់ មិនប៉ះពាល់ដល់ការបំពុលខ្យល់អាកាស និងការរំខានដោយសំឡេងឡើយ ដែលរថយន្តទាំងនោះគេមានគម្រោងនឹងនាំចូលមកលក់ក្នុងទីផ្សារខេត្តសៀមរាប ក្នុងពេលឆាប់ៗខាងមុខ។ នេះបើយោងតាមការឱ្យដឹងពីសំណាក់មន្ត្រីជាន់ខ្ពស់នៃអាជ្ញាធរជាតិអប្សរា។

ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា កាលពីពេលថ្មីៗកន្លងទៅ លោក Naoto Yamagishi ប្រធានគ្រប់គ្រងគម្រោងទូទៅក្រុមហ៊ុន Toyota Tsusho Corporation បានណែនាំពីរថយន្តអគ្គិសនីថ្មី ដែលក្រុមហ៊ុនទើបផលិត និងត្រៀមបញ្ចេញលក់ក្នុងទីផ្សារខេត្តសៀមរាប ដែលលក្ខណៈពិសេសនៃរថយន្តនេះ ផលិតឡើងក្នុងន័យគិតគូរបញ្ហាបរិស្ថាន។ ហើយក្រុមហ៊ុនក៏មានផែនការបង្កើតគម្រោងដំឡើងរថយន្តនេះ នៅខេត្តសៀមរាបផងដែរ។

ជាការឆ្លើយតបនៅក្នុងជំនួបនោះលោក ហង់ ពៅ បានវាយតម្លៃខ្ពស់ចំពោះរថយន្តអគ្គិសនី និងគាំទ្រចំពោះផលិតផលដែលមិនប៉ះពាល់ដល់បរិស្ថាននេះ។ ជាមួយគ្នានោះដែរ លោកក៏បានសម្ដែងការគាំទ្រផងដែរទៅដល់ផែនការបង្កើតគម្រោងដំឡើងរថយន្តអគ្គិសនីនេះ នៅខេត្តសៀមរាប ព្រោះផែនការនេះអាចជួយបង្កើតមុខរបរ និងផ្ទេរនូវចំណេះដឹង ព្រមទាំងបច្ចេកវិទ្យាដល់ប្រជាជនកម្ពុជា ៕ ប្រភព៖ AKP

351 Shares
Copy link
Powered by Social Snap