• Wed. Dec 1st, 2021

ឧកញ៉ា បណ្ឌិត ទ្រី ភាព ដាក់ឲ្យ​ដំណើរ​ការសាកល្បងរោងចក្រកែច្នៃជ័រកៅស៊ូ ខេត្តព្រះវិហារ

46 Shares

នា​ព្រឹក​ថ្ងៃ​ទី ២១ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកឧកញ៉ា បណ្ឌិត ទ្រី ភាព បាន​ធ្វើ​​ពិធី​ដាក់​ឲ្យ​ដំណើរការ​សាកល្បង​រោងចក្រកែច្នៃជ័រកៅស៊ូ ទ្រី ភាព អ៊ីមផត អិចផត ដែល​ ស្ថិតនៅឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។ ពិធី​នេះ​បាន​ធ្វើ​ឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកឧកញ៉ា បណ្ឌិត និង​លោក​ជំទាវឧកញ៉ា គៀន ស្រីនាង ព្រម​ទាំង​បុគ្គលិក ​ដៃគូ​ពាណិជ្ជកម្ម​ជា​ច្រើន​រូប​ទៀត។

ទន្ទឹមនឹងការដាំដុះដើមកៅស៊ូ និងប្រមូលផលជ័រកៅស៊ូ ក្រុមហ៊ុន​បានសាងសង់រោងចក្រ​កែច្នៃ​ជ័រកៅ​ស៊ូ​មួយ​ នៅទីតាំងខាងលើ​។ រោងចក្រ​មួយ​​នេះ មានសមត្ថភាពផលិតជ័រកៅស៊ូក្រែប បាន​ចំនួន ៣,៥តោន ក្នុងមួយម៉ោង។


ក្រៅពីប្រើ​ប្រាស់ជ័រកៅស៊ូពីចំការរបស់ខ្លួន ក្រុមហ៊ុននឹងប្រមូលទិញជ័រកៅស៊ូពីប្រជាពលរដ្ឋ ក៏ដូចជាពីបណ្តាក្រុមហ៊ុនផ្សេងៗទូទាំងប្រទេសកម្ពុជា។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ទ្រី ភាព អ៊ីមផត អិចផត បានទទួលការអនុញ្ញាត​វិនិយោគ​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា លើគម្រោងវិនិយោគដំាដំណាំកសិ-ឧស្សាហកម្ម និងសាងសង់រោងចក្រ​កែច្នៃ​ជ័រ​កៅស៊ូ លើផ្ទៃដីចំនួន៤.៨០០ហិកតា រួមជាមួយផ្ទៃដីកម្មសិទ្ធិឯកជន របស់ក្រុមហ៊ុនចំនួន ១.៦០០​ហិកតា​ទៀត សរុបទាំងអស់ចំនួន ៦.៤០០ហិកតា រហូតដល់​បច្ចុប្បន្ន​ក្រុមហ៊ុន​បានធ្វើការ​ដាំដុះ​ដើម​កៅ​ស៊ូ​រួច​រាល់ចំនួន ៥.៤០០ហិកតា និងបានបង្កើតការងារជូនប្រជាពលរដ្ឋ បានប្រមាណ ១.០០០​នាក់៕

ប្រភព​ផេក៖ TRY PHEAP GROUP CO.,LTD

46 Shares
Copy link
Powered by Social Snap