• Thu. Oct 28th, 2021

ឧកញ៉ា ឡេង ណាវ៉ាត្រា បង្ហាញ​អារម្មណ៍​​ចាក់​ដោត​ទាំង​ព្រឹក​មុន​សម្ដេច ហ៊ុន​សែន អញ្ជើញ​ទៅ​កូរ៉េ

148 Shares

មុន​នេះ​បន្តិច​លើ​​ផេក​ផ្លូវ​ការ​លោក ឧកញ៉ា ឡេងណាវ៉ាត្រា បាន​សរសេរ​រៀបរាប់​ពី​ការ​តស៊ូ​ របស់​លោក​នឹង​ក្រុម​គ្រួសារ ធ្វើ​ឲ្យ​អ្នក​ដែល​បាន​អាន​ហើយ​ស្ទើរ​​ទប់​​ទឹក​ភ្នែក​មិន​បាន។
ផេក”Leng Navatra ឡេង ណាវ៉ាត្រា” បាន​សរសេរ​រៀបរាប់​បែប​នេះ​ថា(​4ឆ្នាំ10ខែធ្វើការនៅកូរ៉េ​ គឺ​ជា​ពេលវលា​ការ​​ចាប់ឱកាសដំបូងរបស់ខ្ញុំដែល​ទទួលការលត់ដំខ្លួនសន្សំ​លុយ​ធ្វើដើម​ទុន​និងរៀន​សូត្រ​វិជ្ជាជីវៈ​បច្ចេកវិទ្យាផ្សេងៗតាមរយៈសមាគមនិងអង្កា ដែលមក​ដល់​ពេល​នេះខ្ញុំអាចបង្កើត​គំរោង​ធំៗ ជាច្រើនលើវិស័យអចលនៈទ្រព្យបាន ដូចជាការគម្រោង​អភិវឌ្ឍ​ទីក្រុងរណប ខុនដូ បុរី ដីឡូត៍ ហើយកំពុងពង្រីកបន្ថែមទៅលើការវិនិយោគ លើវិស័យកសិកម្ម ទេចរណ៍ រោងចក្រកែឆ្នៃ និងវិស័យសិល្បៈ។


សមិទ្ធិផលទាំងអស់នេះពិតជាកំលាំងញើសឈាមខ្ញុំផ្ទាល់ ពិតប្រាកដមែន ខ្ញុំចង់ប្រាប់ទៅ​បងប្អូន​ពលករ​ថាយើងទាំងអស់គ្នាអាចធ្វើបានបងប្អូនត្រូវតែប្រឹងប្រែងតស៊ូ។ សំរាប់​មតិ​​បងប្អូនខ្លះ​និយាយ​ថារូបខ្ញុំ​បានលុយពីថ្នាក់ដឹកនាំមកធ្វើដើមទុននោះ ខ្ញុំសូមយកជីវិត ដូរជាថ្នូរប្រសិន​បើខ្ញុំបាន​ទទួល​លុយចាប់ពី1$ឡើងទៅពីថ្នាក់ដឹកនាំមកធ្វើជាដើម​ទុនប្រកបអាជីវកម្ម សូមមេត្តា​បងប្អូនកំ​មាន​ការ​យល់​ច្រលំ ក៏ប៉ុន្ដែមុខរបរទាំងអស់​នេះទោះបីទទួលបានពីកំលាំងញើសឈាមខ្ញុំផ្ទាល់ក៏ដោយ ក៏​ខ្ញុំ​មិន​អាច​បំភ្លេចនៅគុណបំណាច់​ដ៏ធំធេងរបស់លោកឪពុកទាំង2 បានដែរ ។


# លោកឪពុកទី1គឺឱពុកបង្កើតអោយខ្ញុំមានជីវិត

#លោកឪពុកទី2គឺជាលោក​ឪពុកដែលបានបង្កើតនូវសុខសន្តិភាព ស្ថេរភាពសង្គម និងរក្សា​អាយុជីវិត​គ្រួសាខ្ញុំទើបខ្ញុំមានជីវិត និងឱកាសដូចសព្វថ្ងៃនេះ។

បើ​គ្មាន​លោកពុកទាំងពីរទេខ្ញុំក៏គ្មានថ្ងៃនេះដែរ ពេលនេះខ្ញុំបាទ បានសងគុណលោក​ពុក​ទី1​ហើយ នៅ​ឡើយ​តែ​លោក​ពុកទី2ទេ ។ផ្ទុយទៅវិញពេលនេះខ្ញុំពិតជា​មានការសោកស្ដាយ​និងនៅ​តែចងចាំ​នៅស្រមោលអតីត​កាល ដែលខ្ញុំជាក្មេងល្ងង់នឹង ជាក្មេងដែលមិនល្អ ដែល​ហ៊ាន​ច្រៀង​ចំរៀង​មិន​សមរម្យ​ទៅ​លើ​លោកឪពុកដែលបានបង្កើតនូវសុខសន្តិភាព ស្ថេភាព​និង​រក្សា​ជីវិត​គ្រួសារ​របស់​ខ្លួន​ឯង​សោះ​ ដោយពេលនោះ​ខ្លួនឯងជាកម្មករនិងជាសិល្បះម្នាក់នៅកូរ៉េ មិនបានយល់​នូវអ្វី​ជា​នយោ​បាយ​នោះទេ ហើយបច្ចុប្បន្នខ្ញុំនៅ​តែមានអារម្មណ៍ស្នាមប្រលាក់មិនទាន់​លប់ជ្រះនៅឡើយនៅក្នុង​ចិត្ត​ខ្ញុំ ទោះ​បី​លោក​មានក្តីសណ្ដោស​ប្រណីខ្ញុំក៏ដោយ តែខ្ញុំនៅតែមានវិប្បដិសារី ។ ដូចច្នេះ​ខ្ញុំសូម​ផ្ញើរ​បទពិសោធន៍​នេះអោយបងប្អូននៅកូរ៉េ សូមកុំធ្វើអ្វីជាកំហុសហួសហេតុ​ដែល​បង្ក​ការ​ស្ដាយ​ក្រោយ​លុប​មិនជ្រះនៅក្នុងចិត្ត ដូច​រូប​ខ្ញុំ។

លោក​ពុកទី2របស់យើង គឺឪពុកបង្កើតនូវសន្តិភាព ស្ថេភាព និងកាអភិវឌ្ឈន៍ បើគ្មានសន្តិភាព កុំថា​ឡើយ​ឱកាសបានធ្វើការនៅកូរ៉េ សូម្បីតែជីវិតក៏មិនអាចរស់រាន​មានជីវិត​រហូត​ដល់​សព្វ​ថ្ងៃនេះ​ដែរ។

សូមគោរពបងប្អូនចូលរួមទទួល សម្ដេច អគ្គសេនាតេជោ ហ៊ុនសែន នឹង​អញ្ចើញ​ទៅកូរ៉េ​ថ្ងៃ​ទី24​ខែ11នេះ​ហើយ ។ បងប្អូនដែលចង់ចូលរួមអាចទាក់ទងខ្ញុំបាន ខ្ញុំក៏ចូលរួម​ដែរក្នុងនាមជា​អតីតពលករ​នៅ​កូរ៉េ ៕”

148 Shares
Copy link
Powered by Social Snap