• Sun. Mar 13th, 2022

នាយកប្រតិបត្តិ Sabay បង្ហើបមូលហេតុមួយ ធ្វើឲ្យក្រុមហ៊ុនជោគជ័យ

159 Shares

ចូល​រួម​ក្នុង​មហាសន្និបាត​លំដាប់​ពិភពលោក Social Media Week Phnom Penh កាល​ពី​ថ្ងៃទី១៧ ខែវិច្ឆិកា នៅ​ផ្សារ​ទំនើប​អ៊ីអន​ម៉ល​សែន​សុខ លោក ជី សិលា ដែល​ជា​ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Sabay Digital Group បាន​ចែក​រំលែក​គោលការណ៍​មួយ​ ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ជោគជ័យ។

លោក ជី សិលា បាន​បក​ស្រាយ​ថា​ Sabay តែង​តែ​ធ្វើ​ការ​សម្រប​ខ្លួន​ទៅ​តាម​ការ​ផ្លាស់​ប្ដូរ​ដ៏​លឿន​ដូច​ផ្លេកបន្ទោរ​នៃ​បច្ចេកវិទ្យា និង​បត់​បែន​តាម​ការ​ផ្លាស់​ប្ដូរ​នូវ​ទម្លាប់​របស់​អ្នក​អាន និង​អតិថិជន​ផង​ដែរ។ ជាក់​ស្ដែង​ នាយក​ប្រតិបត្តិ​រូប​នេះ​បាន​សង្កេត​ឃើញ​ថា​អ្នក​អាន​នា​ពេល​បច្ចុប្បន្ន​​បាន​ប្ដូរ​ទម្លាប់​ពី​ការ​អាន ​​មក​ចាប់​អារម្មណ៍​លើ​​​​ការ​ទស្សនា​វីដេអូ​​ច្រើន​ជាង​មុន ខណៈ​ពេល​ដែល​បណ្ដាញ​សង្គម​យក្ស Facebook ក៏​បាន​ផ្ដោត​​ខ្លាំង​លើ​វីដេអូ ដោយ​បង្កើត​នូវ​ទីតាំង​ដាច់​ដោយ​ឡែក​មួយ​សម្រាប់​វីដេអូ។

ដោយ​មើល​ឃើញ​ការ​ផ្លាស់​ប្ដូរ​នេះ ក្រុមហ៊ុន Sabay Digital Group បាន​បង្កើន​នូវ​ចំនួន​វីដេអូ​របស់​ខ្លួន​ឲ្យ​បាន​កាន់​តែ​ច្រើន​ជាង​មុន តាម​រយៈ​ការ​បង្កើត​​វីដេអូ​ ដែល​មាន​បញ្ចូល​​មាតិកា​អំពី​ការ​​​កម្សាន្ត​ កម្មវិធី​ពិភាក្សា​លើ​ប្រធាន​បទ​ក្ដៅ​ វីដេអូ​ផ្ដល់​នូវ​ចំណេះ​ដឹង វីដេអូ​កីឡា និងវីដេអូ​ជុំវិញ​ប្រធាន​បទ​បច្ចេកវិទ្យា​ជា​ដើម។

​​​លោក ជី សិលា បាន​បន្ថែម​ថា​ ការ​ផ្លាស់​ប្ដូរ​នេះ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ ប៉ុន្តែ​វា​ជា​រឿង​ដែល​ក្រុមហ៊ុន​ជា​ច្រើន​ត្រូវ​គិតគូរ​ដល់ ស្រប​ពេល​ដែល​បដិវត្តន៍ឧស្សាហកម្ម ៤.០ កំពុង​ចូល​មក​ដល់៕​​​​

ប្រភព៖ Sabay អត្ថបទ៖ សុខហេង

159 Shares
Copy link
Powered by Social Snap