• Thu. Oct 28th, 2021

រឿង “នាឡិកា ដាស់​វិញ្ញាណ” ​របស់​ផលិត​​LD Picture​ចាយ​ទុន​ជាង ៤០ម៉ឺនដុល្លារ ត្រៀម​បង្ហាញ​ខ្លួន​លើ​ឆាក​​អន្តរជាតិ​លើក​ដំបូង

440 Shares

​ភាពយន្ត​ខ្នាត​ធំ​រឿង “នាឡិកា ដាស់​វិញ្ញាណ” របស់​LD Picture​ត្រៀម​និង​​ចាក់​បញ្ចាំង​ជា​ផ្លូវ​បាន​ហើយ ​នៅ​គ្រប់​រោង នា​ថ្ងៃ​ទី​២១ វិច្ឆិកា ឆ្នាំ ២០១៩ ខាង​​​​មុខ​​នេះ។ នៅ​បើ​តាម​ឲ្យ​ដឹង​​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ម្សិល​មិញ នៅ​រោងភាពយន្ត អេឌីន សាខា​ទួលគោក។ ភាពយន្ត​មួយ​នេះ​បាន​ចំណាយ​ដើម​ទុក​ក្នុង​ការ​ផលិត​រហូត​ដល់​ទៅ​ជាង​៤០​ម៉ឺន​ដុល្លារ​អាមេរិក​ឯ​ណោះ ក្រៅ​ពី​ការ​ចាក់​បញ្ចាំង​នៅ​ក្នុង​ស្រុក ភាពយន្ត​មួយ​នេះ គ្រោង​និង​យក​ទៅ​ចាក់​បញ្ចាំង លើ ឆាក​អន្តជាតិ​ជា​ច្រើន​ប្រទេស​ថែម​ទៀត​ផង។

លោក លៀក លីដា ម្ចាស់ផលិតកម្ម LD Picture បានថ្លែងបញ្ជាក់ថា នេះជាភាពយន្ត ដែល​លោក​ចំណាយ​ពេលផលិតជិត១ឆ្នាំ និងជាភាពយន្តខ្នាតធំ លើកដំបូង ដែល​លោកហ៊ានចំណាយដល់​ជាង​៤០​ម៉ឺន​ដុល្លារ ដោយសារតែចង់ បានភាពយន្តមួយ ដែលមានរសជាតិភ័យរន្ធត់ កម្សត់ និងអប់រំ ប្រកប​ស្ដង់ដារ កម្រិតអន្តរជាតិ ប្រកួតប្រជែងក្នុងវិស័យភាពយន្ត។



ភាពយន្ត​មួយ​នេះ មិនត្រឹមតែជា​ស្នាដៃ ផលិតរបស់អ្នកឯកទេសក្នុងស្រុកប៉ុណ្ណោះទេ តែក៏មាន​ការ​ចូលរួម​ពីផលិតករហ្វីលីពីន និងរួមផ្សំពីបច្ចេកទេសទំនើបផងដែរ ទើបធ្វើឲ្យភាពយន្ត”នាឡិកា ដាស់​វិញ្ញា​ណ” របស់លោក ទទួលស្គាល់ដោយអ្នកឯកទេសភាពយន្ត។



លោក​កាន់តែមោទនភាព ដែលភាពយន្តនេះ ក្រោយការបង្ហាញជូនផលិតករ និងម្ចាស់រោងភាពយន្ត នៅ​ក្រៅ​ប្រទេស ទទួលបានកុងត្រា សម្រាប់ដាក់បញ្ចាំង៦«ប្រទេសភ្លាមៗ ដោយនឹងដំណើរការ​ចេញ​បញ្ចាំង ចាប់ពីអំឡុងខែធ្នូតទៅ។ ប្រទេសដែលបានកុងត្រា ទទួលបញ្ចងរឿង”នាឡិកា ដាស់វិញ្ញាណ” របស់លោក រួមមាន​ប្រទេសថៃ ឡាវ មីយ៉ាន់ម៉ា ម៉ាឡេស៊ី សិង្ហបូរី និងប្រ៊ុយណេ​ជា​ដើម។

យ៉ាងណាមិញលោកមិនរំពឹងថា នឹងចំណេញពីការ ដាក់បញ្ចាំងនេះទេ ដោយលោកគ្រាន់ តែដឹងថា គឺជាការផ្សព្វផ្សាយ ភាពយន្តខ្លាំងមួយ របស់ផលិតករក្នុងស្រុក ដើម្បីឲ្យប្រទេសទាំងនោះដឹងថា ខ្មែរក៏មានសមត្ថភាពផលិតភាពយន្តស្ដង់ដារប៉ុណ្ណោះ។ លោក​ថា ការ​ចំណាយ​​ខាង​លើ លោក​រំពឹងបាន​​ត្រឹម​ប្រាក់​មក​វិញ ត្រឹម​តែ​ពាក់​កណ្ដាល​ប៉ុណ្ណោះ។

ជា​មួយ​ក្នុង​ការ​​សន្និសីទបង្ហាញភាពយន្ត ដែលបានធ្វើឡើងនេះ គេឃើញមានវត្តផលិតករឆ្នើមៗ ជាច្រើនចូលរួម។ តាមគម្រោងភាពយន្តនេះ នឹងបើកសម្ពោធធំម្ដងទៀតនៅថ្ងៃទី១៩ វិច្ឆិកា ម្ដងទៀត ដើម្បីដាក់បញ្ចាំងផ្លូវការគ្រប់រោង នៅថ្ងៃទី២១ វិច្ឆិកា ឆ្នាំ២០១៩៕















440 Shares
Copy link
Powered by Social Snap