• Thu. Mar 24th, 2022

សាហាវណាស់ ដេញកាប់មនុស្សដូចសត្វ!!! បុរសជាអ្នកលេងភ្លេង សម័យម្នាក់ ត្រូវបាន​មនុស្ស​១ក្រុមកាប់ជាច្រើនកាំបិត និងដាវបណ្តាលអោយស្លាប់ហើយពួកគេនាំគ្នាគេច ខ្លួនបាត់ស្រមោល

103 Shares

តាមប្រភពពីមន្ត្រីនៃអធិការដ្ឋាននគរបាលក្រុងសៀមរាបបានអោយដឹងថា បុរសជាអ្នក​លេងភ្លេង​សម័យ​ម្នាក់ ត្រូវបានជនមិនស្គាល់មុខ ១ក្រុម កាប់ជាច្រើនកាំបិត និងដាវចំក្បាល កាត់ម្រាមដៃ និង​កន្លែង​ផ្សេងៗជាច្រើនទៀតបណ្តាលអោយដេកស្លាប់ភ្លាមៗក្នុងថ្លុកឈាម លើដងផ្លូវ​ក្បែរ​វិទ្យាល័យ​អង្គរ ហើយពួកក្រុមជនល្មើសនាំគ្នាគេចខ្លួនបាត់ ។



ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងប្រមាណ ២១៖៥០ នាទីយប់ថ្ងៃទី០៥ វិច្ឆិកា ២០១៩ ចំនុច​ផ្លូវ៧មករា ខាងលិចវិទ្យាល័យអង្គរទល់មុខផ្ទះសំណាក់អង្គរយើងក្នុងក្រុមទី៨ ភូមិវត្តបូព៍ សង្កាត់សាលា កំរើក ក្រុង/ខេត្តសៀមរាម ។

តាមសមត្ថកិច្ចថា ក្រោយទទួលបានសេចក្តីរាយការណ៍នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩​កំលាំង​អធិការ​នគរបាលក្រុងសៀមរាប បានសហការចុះពិនិត្យកន្លែងកើតហេតុ ហើយ​សពជនរង​គ្រោះ​មានឈ្មោះ​ ពៅ​ វណ្ណ នេត ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាអ្នកលេង​ភ្លេង​សម័យ​ស្នាក់នៅភូមិស្វាយដង្គុំ សង្កាត់ស្វាយដង្គុំ ក្រុង/ខេត្ត សៀមរាប ។

តាមការសាកសួររបស់សមត្ថកិច្ច បំភ្លឺពីក្រុមគ្រួសារសពបានអោយដឹងថា ជនរងគ្រោះ​ត្រូវបាន​ជន​ល្មើស​មួយក្រុមកាប់នឹងកាំបិតដាវ នៅមិនទាន់ដឹងមូលហេតុ បណ្តាលអោយស្លាប់នៅលើផ្លូវ ៧ មករា​ខាងលិច វិទ្យាល័យអង្គរដែលស្ថិតក្នុងភូមិ វត្តបូព៍សង្កាត់សាលា កំរើក ក្រុង/ខេត្តសៀមរាប។

តាមការពិនិត្យសពនិងបង្វិលមើលជុំវិញខ្លួនសាកសពឃើញ ថាមាន ស្នាមកាប់ជាច្រើនកន្លែងនៅ​លើ​ក្បាល​នឹងដៃខាងស្តាំដាច់ចុងម្រាមទាំង៥នឹងដៃខាងឆ្វេងមានស្នាមរយាស់សាច់ដល់ឆ្អឹងនៅ​ខ្នង​ខាង​ក្រោយរយាស់​សាច់ដល់ឆ្អឹង។

សមត្ថកិច្ចសន្និដ្ឋាន​ថា សពជនរង គ្រោះពិតជាស្លាប់ដោយសារ ហឹង្សា (ជនល្មើសកាប់នឹងវត្ថុរឹង)​កាំបិតដាវ ។ ទោះជាយ៉ាងណាគេនៅមិនទាន់ដឹងមូលហេតុ នៅឡើយទេ តែជនសង្ស័យអាច​មានគ្នា៤នាក់ ឥលូវចាប់បាន២នាក់កំពុងសាកសួរ លោកបន្តថាករណី នេះអាចជារឿងគំនុំ បច្ចុប្បន្នសពត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕

103 Shares
Copy link
Powered by Social Snap