• Tue. Mar 29th, 2022

គំរូ​ល្អ បវេសនកាល​ថ្មី​សាលា​វត្ត​បូព៌ ខេត្ត សៀមរាប មាន​របៀប​ស្អាត​ទាំង​សិស្ស​​ស្អាត​ទាំង​គ្រួ

344 Shares

ថ្ងៃ​បើក​បវេសនកាល​ថ្មី​​កាល​ពី​ពេល​ថ្មីៗ​នេះ ​សាលា​ល្បី​ឈ្មោះ ​វត្ត​បូព៌ ក្នុង ទឹកដី​ខេត្ត សៀមរាប បាន​ទទួល​ការ​កោត​សរសើរ​ពី​មហាជន​ជា​ខ្លាំង ទៅ​នឹង​រូប​ភាព ស្ដី​ពី​​សកម្មភាពលោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្សជាច្រើននាក់​បាន​ហែរក្បួន ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី។ រូបថតជាច្រើន​សន្លឹក​បង្ហាញពីភាពមាន​សណ្តាប់​ធ្នាប់ ជាពិសេសឯកសណ្ឋានស្លៀកពាក់សមរម្យ ស្រស់ស្អាត ដែល​បង្ហាញ​ថាសា​លាបឋម​សិក្សាវត្តបូព៌ជាសាលារៀនគំរូនៅក្រុងសៀមរាប។

សូម​បញ្ជាក់​ផង​ដែរ​ថា សាលាវត្តបូព៌ ស្ថិតនៅក្នុងខេត្តសៀមរាប គឺជាសាលាមួយដែលមាន​កេរ្តិ៍បោះ​សំឡេង​ល្បីល្បាញ​ខ្លាំង​នៅ​ក្នុងប្រទេសកម្ពុជាលើការអប់រំ។ សាលារៀន​មួយ​នេះ​កាល​ពី​ពេល​ថ្មីៗ​នេះ សារព័ត៌មាន​ល្បី​ឈ្មោះ​របស់​ប្រទេសថៃ​ក៏​បាន​ចេញ​ផ្សាយ​ថា ជាសាលារៀនបឋមសិក្សាគំរូ​ប្រចាំប្រទេស​កម្ពុជា​ទាំងការអប់រំ ផ្តល់ចំណេះដឹង ផ្នែក​ចរិយាធម៌ សិលធម៌ក្នុងការរស់​នៅយ៉ាង​ល្អ​ប្រសើរ​ថែមទៀតផង។ភាព​ល្បី​ល្បាញលើការអប់រំនេះ មិនអាចកើតមាននោះឡើយ ប្រសិន​បើគ្មាន​ការដាក់​ចេញនូវយុទ្ធសាស្ត្រ​ក្នុងការគ្រប់គ្រង និងដឹកនាំដ៏ត្រឹមត្រូវពីនាយកសាលាទេនោះ។

លោក ពឹង គិ​ម​ឆេន ជា​នាយក​សាលាបឋមសិក្សា​វត្ត​បូព៌ ដែលបាន​ប្រឡូក​ក្នុង​វិស័យ​អប់រំ​​រយៈពេល​ប្រមាណ​ ៣៨ឆ្នាំ បានដាក់ចេញនូវទស្សនៈវិស័យជាច្រើន ដើម្បីធ្វើឱ្យការអប់រំនៅក្នុងសាលានេះ​ប្រកប​ដោយភាពល្អប្រសើរ ស្ទើរតែគ្មានសាលាណាមួយដូចនោះឡើយ។ ក្នុងសាលារបស់លោក​មិនត្រឹមអប់រំផ្តល់ចំណេះដឹងបានល្អប្រសើរនោះទេ តែក៏បានផ្តល់នូវការអប់រំផ្នែកចរិយាធម៌ សិលធម៌​ក្នុងការរស់នៅយ៉ាងល្អប្រសើរថែមទៀតផង៕

344 Shares
Copy link
Powered by Social Snap