• Tue. Oct 19th, 2021

ឧកញ៉ា ទៀ វិចិត្រ យកសត្វអាញី មួយសំបុក ទៅព្រលែង​នៅ​តំបន់​ធម្មជាតិ

82 Shares

ថ្មីៗនេះលោកឧកញ៉ា ទៀ វិចិត្រ បាននាំយកសត្វអាញី មួយសំបុកមានមេនិងកូន ចំនួន៦ក្បាលទៅព្រលែងនៅតំបន់ធម្មជាតិ ម៉ាហ្វីយ៉ា រីសតឆ្នេរឋានសួគ៏កោះរ៉ុង ជាថ្មីម្តងទៀត ដើម្បីអោយសត្វនេះបានរស់រានមានជីវិតបែបលក្ខណៈធម្មជាតិឡើងវិញ។



លោកឧកញ៉ា ទៀ វិចិត្រ​មានប្រសាសន៍ថាសត្វអាញីទាំងអស់នេះប្រជាពលរដ្ឋបាននាំយកមក​ប្រគល់​ជូន​លោកឧកញ៉ាដើម្បីព្រលែងអោយរស់នៅបែបធម្មជាតិឡើងវិញ ហើយ​តាមពលរដ្ឋប្រាប់​ដែរថាការដែលនាំយកសត្វអាញីទាំង៦ក្បាលនេះមកជូនលោកឧកញ៉ា ដោយសារកន្លងមក​ឃើញ​សកម្មភាព លោកឧកញ៉ា ទៀ វិចិត្រ ស្រឡាញ់សត្វនិងលែងសត្វជាបន្តបន្ទាប់។

សត្វអាញីទាំងនេះមានខ្លះក៏ត្រូវរបួស លោកឧកញ៉ា ទៀ វិចិត្រ ក៏បាននាំគ្រូពេទ្យមកព្យាបាលរបួស​ទាល់​តែជាសះស្បើយ ទើបនាំយកទៅព្រលែង។ក្រៅពីថ្លែងអំណរគុណដល់ពលរដ្ឋដែលនាំយក​សត្វ​អាញី​មួយសំបុក មានមេនិងកូន មកអោយព្រលែងវិញ លោកឧកញ៉ា ទៀ វិចិត្រ ក៍បានអំពាវនាវ​អោយពលរដ្ឋ​គ្រប់សហគមន៍ចូលរួមជួយថែរក្សាការពារសត្វព្រៃ​ឬសត្វកម្រគ្រប់ប្រភេទ​តាមរយៈ​កុំ​ប្រមាញ់​កុំសម្លាប់​និងថាការព្រលែងសត្វអោយរស់រានមានជីវិតវិញក្រៅពី​ទទួលបាននូវបុណ្យ​កុសល​ ក៍បានរួមចំណែកជាមួយសង្គមជាតិក្នុងការថែរក្សាសត្វនិងបរិស្ថានធម្មជាតិផងដែរ៕

ប្រភព៖ Facebook pages Huy Bunleng

82 Shares
Copy link
Powered by Social Snap