• Mon. Mar 14th, 2022

រំភើប​ណាស់! ឧកញ៉ាបណ្ឌិត ជា រតនា ត្រៀម​រថយន្ត​សង្គ្រោះ​បន្ទាន់​៣​គ្រឿង ចែក​ជូន​ទៀត​ហើយ

16 Shares

រថយន្ត​សង្គ្រោះ​បន្ទាន់​ចំនួន​៣​គ្រឿង របស់​លោក​ឧកញ៉ាបណ្ឌិត ជា រតនា បាន​រៀបចំ​​ជា​ស្រេច​រួច​ហើយ​ត្រៀម​​យក​ទៅ​ចែក​ជូន​នៅ​ទីតាំង​ផ្សេង​គ្នា​ក្នុង​នោះ​មាន តំបន់ប្រតិបត្តិការសឹករងកំពត១, គ្រឿង ជូន​ដល់​ណ្ឌលសុខភាព ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ១គ្រឿង, និង ជូន បញ្ជាការដ្ឋានបញ្ជូនសារ អគ្គបញ្ជាការ។

តាម​រយៈ​គណនីយ​Facebook ​ផ្ទាល់​ខ្លួន​របស់​ឧកញ៉ាបណ្ឌិត ជា រតនា ដែល​បាន​បង្ហោះ​នៅ​ព្រឹក​នេះ បាន​រៀប​រាប់​យ៉ាង​ដូច្នេះ​ថា “រថយន្តសង្គ្រោះបន្ទាន់ទី៣៣ ទី៣៤ និងទី៣៥ បានរៀបចំរួចរាល់ហើយ។

-ទី៣៣ ជូន តំបន់ប្រតិបត្តិការសឹករងកំពត។
-ទី៣៤ ជូន មណ្ឌលសុខភាព ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
-ទី៣៥ ជូន បញ្ជាការដ្ឋានបញ្ជូនសារ អគ្គបញ្ជាការ។ ខ្ញុំសង្ឃឹមថារថយន្តសង្គ្រោះបន្ទាន់ទាំងនេះនឹងបានជាប្រយោជន៏ដល់ពលរដ្ឋយើង “។

លោក​ឧកញ៉ា បណ្ឌិត ជា រតនា ត្រូវ​បាន​គេ​ស្គាល់​​​ថា គឺ​ជា ឧកញ៉ា​មាន​ចិត្ត​សប្បុរស​ម្នាក់ ដោយ​លោកតែងតែ​បាន​ចុះ​ជួយ​ដល់​ពលរដ្ឋ​ក្រីក្រ​ស្ទើរ​គ្រប់​ខេត្ត​ក្រុង ជា​ច្រើន​កន្លង​មក។ ជា​មួយ​និង​កិច្ច​ការ​សប្បុរស​នេះ​លោក​បណ្ឌិត​ឧកញ៉ា មាន​មូលនិធិ​មួយ​មូលនិធិ​១​សម្រាប់​ជួយ​ដល់​សង្គម​តែ​ម្ដង ហើយ​ជា​រឿង​តែងតែ​ចុះ​ជួយ ដល់​ពលរដ្ឋ​ជា​បន្ត​បន្ទាប់។ សម្រាប់​រថយន្ត​សង្គ្រោះ​បន្ទាន់​នេះ គឺ​ជា រថយន្ត​ទៅ​៣៥ ហើយ​ដែល​ លោក​បាន​បរិច្ចាគ​ជួយ​ដល់​សង្គម៕





16 Shares
Copy link
Powered by Social Snap