• Tue. Oct 19th, 2021

ធ្លាប់​​ស្គាល់​ប្រវត្តិ​សង្ខេប មហាសេដ្ឋី​ប្រាក់​ប៊ីលាន អ្នកឧកញ៉ា គិត ម៉េង ដែរ​ឬទេ?

1.1K Shares

អ្នកឧកញ៉ា គិត ម៉េង ត្រូវបានឆ្លងកាត់ប្រវត្តិជូរចត់មិនខុសពី ប្រជាជនកម្ពុជាដទៃឡើយ នៅ​អំឡុង របប​ប្រល័យ​ពូជ​សាសន៍​ ក៏ប៉ុន្តែគាត់ និងបងប្អូនម្នាក់ទៀតមានសំណាង បាន​ទៅ​រស់​នៅ​ប្រទេស​អូស្ត្រាលី​ក្នុងឆ្នាំ 1980 និងទទួលបានការអប់រំនៅទីនោះ។

នៅឆ្នាំ ១៩៩១ គាត់ និងបងប្រុស បាន​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ដោយរកស៊ីជំនួញ​តែពីរ​ប៉ុ​ណ្ណោះ​​ គឺផ្គត់ផ្គង់គ្រឿងសង្ហាររឹមអោយ អង្គការសហប្រជាជាតិ (អ៊ុន តាក់) ក៏ដូចជានាំចូល​ផលិត​ផល​ម៉ា​ស៊ីន​កូពី Canon មកចែកចាយ។

មកទល់ពេលនេះ អ្នកឧកញ៉ា គិត ម៉េង បានក្លាយទៅជាម្ចាស់ Royal Group ដែលមានបុត្រ​សម្ព័ន្ធ​ក្រុម​ហ៊ុន​សឹង​តែគ្រប់វិស័យ ក៏ដូចជាមានទ្រព្យសម្បត្តិខ្ទង់ ប៊ីលានដុល្លារសហរដ្ឋអាមេរិចឯណោះ។ គាត់ក៏ជាប្រធានសភាពាណិជ្ជកម្មអស់រយៈពេលបួនអណត្តិជាប់ៗគ្នាផងដែរ ដែល​មាន​ឥទ្ធិពល​ខ្ពស់​មែន​ទែន ទៅកាន់ចរន្តសេដ្ឋកិច្ចប្រទេសកម្ពុជាទាំងមូល។

ប្រភព៖ CamboFinance

1.1K Shares
Copy link
Powered by Social Snap