• Thu. Mar 24th, 2022

ដំណឹង​ល្អ! ក្រុមហ៊ុន​សំណង់​កូរ៉េ​៨៣០​​ក្រុមហ៊ុន ត្រៀម​​មក​វិនិយោគ​នៅ​កម្ពុជា

93K Shares

កាល​ពីពេលថ្មីៗនេះ តំណាងរបស់សមាគមអ្នកម៉ៅការសាងសង់អន្តរជាតិនៃប្រទេសកូរ៉េ ឬ ហៅ​កាត់​ថា ICAK​បានជួបជាមួយតំណាងរបស់សមាគម​អ្នកសាងសង់កម្ពុជានៅ​ឯវិមាណកាណាឌីយ៉ា ដើម្បី​ពិភាក្សាលើកិច្ចសហការវវាងសមាគមទាំងពីរ។ ក្នុង​នោះ ICAK ដែលជាសមាគមតំណាង​ឲ្យក្រុមហ៊ុន​អន្តរ​ជាតិ​របស់កូរ៉េចំនួន ៨៣០ ក្រុមហ៊ុនរួមមានក្រុមហ៊ុនសំណង់ធំៗ​លើក​ឡើង​ថា ខ្លួន​មាន​បំណង​ចង់​វិនិយោគ​​វិស័យ​សំណង់​នៅ​កម្ពុជា។

លោក Kang Se Ki អនុប្រធានគ្រប់គ្រងទូទៅរបស់ ICAK ដែលជាសមាគមតំណាង​ឲ្យក្រុមហ៊ុន​អន្តរ​ជាតិ​របស់កូរ៉េចំនួន ៨៣០ ក្រុមហ៊ុនរួមមានក្រុមហ៊ុនសំណង់ធំៗដូច Samsung និង Hyundai ជាដើម បានឲ្យដឹងថា ក្រោយ​ពីប្រធានា​ធិបតិកូរ៉េខាងត្បូងបានមកបំពេញទស្សកិច្ចនៅ​កម្ពុជា​ក្នុង​ខែ​មេសា​កន្លង​មក​ គឺបានធ្វើឲ្យក្រុមហ៊ុនសំណង់​របស់​កូរ៉េទាំងអស់កាន់តែចាប់អារម្មណ៍ខ្លាំង​លើវិស័យ​សាង​សង់ និងស្ថាបត្យកម្ម នៅកម្ពុជា។ លោកក៏បានឲ្យទៀតដឹងថា បច្ចុប្បន្ន សមាជិករបស់ ICAK បាន​ចេញទៅវិនិយោគនៅប្រទេសចំនួន១៥៣ ប្រទេស ហើយមានទំហំទុនវិនិយោគប្រមាណជា ៨ ពាន់​លាន​ដុល្លារអាមេរិក។ ហើយក្នុងនោះដែរ យោងតាមរបាយការណ៍ ENR របស់សហរដ្ឋអាមេរិក
វិស័យ​សាងសង់ក្រៅប្រទេសរបស់កូរ៉េគឺជាប់ចំណាត់ថ្នាក់លេខ៦នៅទូទាំងពិភពលោក។

ដោយឡែក ក្រុមហ៊ុនជប៉ុនប្រមាណ ៥២ក្រុមហ៊ុនទៀត គ្រោងមកវិនិយោគនៅកម្ពុជាលើ​វិស័យ​សំណង់​ ហេដ្ឋារចនាសម្ពន្ធ័ និងអចលនទ្រព្យ ខណៈទុនវិនិយោគរបស់ជប៉ុននៅកម្ពុជា មាន​ប្រមាណ​ជាង​២,៥ប៊ីលានដុល្លារអាមេរិក ក្នុងគម្រោងប្រមាណជាង១៣៧គម្រោង​នា​ពេលបច្ចុប្បន្ន​នេះដែល​ក្នុង​នោះ​គម្រោង​វិនិយោគ​៦៦ ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​៕
ប្រភព៖ business-cambodia.com

93K Shares
Copy link
Powered by Social Snap