• Mon. Mar 14th, 2022

ឧកញ៉ា ម៉េន កានី ឧបត្ថម្ភថវិកា និងសម្ភារៈដល់រដ្ឋបាលស្រុកពញាឮ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

0 Shares

លោកឧកញ៉ា ម៉េន កានី នាយកក្រុមហ៊ុន ជី-អិម ត្រេឌីង ឯ.ក (GM Trading Co. Ltd) និងសហការី កាលពីថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២១ បាននាំយកនូវអំណោយ ជាគ្រឿងឧបភោគបរិភោគ និងថវិកាចំនួន ឧបត្ថម្ភដល់រដ្ឋបាលស្រុកពញាឮ។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

អំណោយដែល លោកឧកញ៉ា ម៉េន កានី យកទៅចូលរួមជាមួយអាជ្ញាធរក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ក្នុងមូលដ្ឋានស្រុកពញាឮ មានដូចជា៖ អង្ករ ១តោន ទឹកសុទ្ធវីតាល់៤០កេស ម៉ាស៤កេសធំ អាល់កុល៤កាន និងថវិកា ១,៥០០ $។

គួរបញ្ជាក់ថា លោក ឧកញ៉ា ម៉េន កានី គឺជាអគ្គនាយកក្រុមហ៊ុន GM Trading Co. Ltd ដែលជាក្រុមហ៊ុនឈាមមុខក្នុងស្រុកមួយ ដោយផ្ដោតលើអចលនទ្រព្យ និងគម្រោងលក់បុរី GM។ កន្លងមក លោកឧកញ៉ា និងក្រុមគ្រួសារ រួមទាំងសប្បុរសជននានា តែងតែចំណាយពេលវេលា និងធនធាន ចុះជួយគាំទ្រសកម្មភាពសង្គមផ្សេងៗជាមួយអាជ្ញាធរ និងរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ និងចែកអំណោយដល់ពលរដ្ឋខ្វះខាតជាហូរហែ៕

ចុចអានអត្ថបទ៖ ឧកញ៉ា​ល្បីៗ​ច្រើន​រូប នាំ​អំណោយ​ជូន​​ដល់​សាលា​ខេត្ត​កំពង់ស្ពឺ

ចុចអានអត្ថបទ៖ ឧកញ៉ា ម៉េន កានី ធ្វើរឿងកត្តញូដ៏ប្រពៃមួយនេះឱ្យអ្នកមានគុណរំភើបស្ទើរស្រក់ទឹកភ្នែក

0 Shares
Copy link
Powered by Social Snap